ការគាំទ្រអ្នកកែ

lstyle_transgenderភាពខុសគ្នានៅក្នុងរាងកាយយើងកំនត់នូវភេទរបស់យើង ចំណែកឯអត្តសញ្ញាណភេទពណ’នាថា យើងជាប្រុសឬស្រី ហើយតួនាទីភេទពណ’នាពីអាកប្បកិរិយានៅក្នុងសង្គម។ អ្វីដែលបានរៀបរាប់ខាងលើមិនជាប់ពាក់ព័ន្ធនឹងចំណង់ភេទ ដែលទាក់ទាញឱ្យមនុស្សម្នាក់ចង់ធ្វើខ្លួនឯងឱ្យទៅជាប្រុស ឬ ស្រី ឬ ជាមនុស្សមានភេទទាំងពីរ ឬ ជាមនុស្សគ្មាន ភេទណាមួយនោះទេ។

អ្នកកែភេទយល់ឃើញថា រាងកាយខាងក្រៅរបស់ពួកគេមិនសមនឹងអារម្មណ៍ខាងក្នុងរបស់ពួកគេទេ ដែលបណ្តាល ឱ្យគ្មានអារម្មណ៍សុខស្រួល និងមិនសប្បាយចិត្តទាល់តែសោះ។

វាមានរបៀបជាច្រើនផ្សេងៗគ្នាសម្រាប់មនុស្សដើម្បីតស’ប្រូឆាំងនឹងអារម្មណ៍ទាំងនេះ។ មនុស្សខ្លះយល់ថា ការស្លៀក សំលៀកបំពាក់សម្រាប់ភេទដែលខ្លូនចូលចិត្ត និង រស់នៅ ជាភេទបែបនោះគ្រប់ពេល គឺគ្រប់គ្រាន់ហើយ និងមិនចាំបាច់ ធ្វើការកែប្រែភេទតាមផ្លូវវេជ្ជសាស្ត្រទេ។ មនុស្សខ្លះមិនអាចកំណត់ពីអារម្មណ៍សុខស្រួលបានទេ ទោះបីខ្លួនគេធ្វើជាបុរស ឬស្ត្រីក៏ដោយ ប៉ុន្តែពួកគេមានអារម្មណ៍ថា ខ្លួនគេមានអត្តចរិតភេទទាំងពីររស់នៅជាមួយគ្នាគ្រប់ទីកន្លែង។


ការណែនាំអំពីជំងឺកាមរោគធម្មតាៗ ជាងគេបំផុតមួយចំនួន

ជំងឺជ្រាំងរមាស់ (Chlamydia)

ជ្រាំងរមាស់ ជាជំងឺកាមរោគដែលមានជាទូទៅបំផុតក្នុងចំណោម ជំងឺកាមរោគទាំងអស់។ មនុស្សភាគច្រើន ដែលកើត ជំងឺ ជ្រាំងរមាស់ មិនចាប់អារម្មណ៍ ពីរោគ សញ្ញាអ្វីទេ ហើយក៏មិនដឹងដែរថាពួកគេមានជំងឺ។ បើមិនដូច្នេះទេ រោគសញ្ញា អាចមានដូចជាការបត់ជើងតូចដោយមានការឈឺចាប់ ឬ ការបញ្ចោញសារធាតុ មិនប្រក្រតី។ ការធ្វើរោគវិនិច្ឆ័យជំងឺជ្រាំងរមាស់មានភាពងាយស្រួលដោយគ្រាន់ តែធ្វើតេស្តទឹកនោម ឬ ដុសសម្អាតកន្លែងដែលឈឺ ប៉ុណ្ណោះ។ ជំងឺជ្រាំងរមាស់ ងាយស្រួលព្យាបាលដោយប្រើថ្នាំអង់ទីប’ីយ៉ូទិក ប៉ុន្តែអាចក្លាយទៅជាបញ្ហា សុខភាពធ្ងន់ធ្ងរ រយៈពេលវែង បើសិនជាទុកដោយមិនព្យាបាលទេ។

ជំងឺដុះសាច់លើអង្គជាតិ (Genital Warts) 

ជំងឺដុះសាច់លើអង្គជាតិ គឺជាដុំពកតូច ឬ ស្បែកប្រែប្រួល ដែលលេចឡើងនៅលើ ឬ នៅជុំវិញអង្គជាតិ ឬ ផ្នែកនៃរន្ធគូទ របស់អ្នក។ នេះគឺបណ្តាលមកពីការឆ្លងមេរោគ ស្បែក។ មិនមែនទាល់តែអ្នករួមភេទតាម រន្ធគូទ ទើបអាចឆ្លងមេរោគបានទេ ព្រោះមេរោគអេដស៍ក៏ឆ្លងតាមរយៈការប៉ះពាល់ រវាងស្បែកនិង ស្បែកដែរ។ មានការព្យាបាលមួយចំនួនអាចប្រើការបាន ដូចជាក្រែម និង cryotherapy(ធ្វើឱ្យសាច់ឈប់ដុះ)។

Login

Lost your password?