សំណួរអំពីសុខភាពស្ដ្រីដែលស្រលាញ់ភេទដូចគ្នា

សំណួរខាងក្រោមនេះ ត្រូវបានលើកឡើងក្នុងពេល ជួបប្រជុំរវាងបុរស ស្ដ្រី ដែល ស្រលាញ់ភេទដូចគ្នា បុរសស្ដ្រី ដែល ស្រលាញ់ទាំង ពីរ ភេទ និង មនុស្សកែភេទ (ឡអពទ) ស្ដី អំពីបទពិសោធន ៍សុខ ភាព ក្នុង កំឡុង សប្ដាហ៍មោទនភាព ២០១០។ ស្ដ្រីដែល ស្រលាញ់ភេទដូចគ្នា ទាំងអស់ដែល មាន វត្ដមានបាន ចែករំលែក ថាពួក គេ មិន ដែល សួរសំណួ រទាក់ទងទៅនឹងសុខភាពផ្លូវភេទ របស់ខ្លួនឡើយនៅពេលពួកគេទៅជួបវេជ្ជបណ្ឌិតពិគ្រោះជំងឺគ្រុនក្ដៅធម្មតា។ល។

ពួកគេមិនដែលពិគ្រោះជាមួយគ្រូពេទ្យទាក់ទងនឹងសុខភាពផ្លូវភេទទេ។ ពួកគេមាន ការភ័យខ្លាច និងខ្មាស់អៀន យ៉ាង ខ្លាំង។

ដូចេ្នះ យើងបានសួរស្ដ្រីទាំងនោះថា ប្រសិនបើពួកគេអាចសួរសំណួរខ្លះទៅវេជ្ជបណ្ឌិត តើពួកគេចង់សួរអំពីអ្វី? ខាងក្រោមនេះគឺជាសំណួររបស់ពួកគេ ហើយនិងចំលើយរបស់យើងៈ
១     តើស្ដ្រីដែលស្រលាញ់ភេទដូចគ្នាអាចមានការឆ្លងជំងឺកាមរោគដែររឺទេ?

ចំលើយជា មូលដ្ឋាន គ ឺអាច។តាមពិតសារសម្រាប់ស្រ ្ដីស្រលាញ់ភេទដូចគ្នា មិនខុសគ្នាច្រើនទេទៅនឹងសារ សម្រាប់ ប្រជាជនទូទៅទេដោយសារការប្រថុយ នឹងការឆ្លងជំងឺកាមរោគគឺទាក់ទងទៅ នឹងការ អនុវត្ដន ៍សកម្មភាព រួមភេទ ជាជាង ទំនោរផ្លូវភេទ។ ចំពោះស្ដ្រីដែ រួមភេទ ជាមួយ ស្ដ្រី ដូច គ្នា ការឆ្លង ជំងឺ កាមរោគ ជាទូទៅ មាន អត្រា ទាប ជាងច្រើន ប៉ុន្ដែមិនមែនអត់មាន សោះនោះទេ។


ប្រឈមនិងការរើសអើងទ្វេ

ផ្ទាំងបិទផ្សាយ មោទនភាព សម្រាប់​ RoCK.

ផ្ទាំងបិទផ្សាយ មោទនភាព សម្រាប់​ RoCK.

“អារម្មណ៍, អូហ៍ អារម្មណ៍, សូមទទួលយករឿងនេះ ផង ។ ខ្ញុំមិនបានធ្វើខុសនោះទេ មិនថាតាម ផ្លូវច្បាប់។ យើង សូមមាន កន្លែងមួយក្នុង ពិភព លោកនេះ និង ស្រលាញ់ គ្នាដោយសេរីផង។
– ណូយ ស៊ីថា អាយុ ៥៨ ឆ្នាំ, បណ្ដាញស្ដ្រី ដើម្បីការរួប រួម( Women’s Network for Unity)
បុរស ស្ដ្រី ដែល ស្រលាញ់ភេទ ដូចគ្នា បុរស ស្ដ្រី ែដល ស្រលាញ់ទាំងពីរ ភេទ និងមនុស្សកែភេទ (LGBT) គឺ មាននៅគ្រប់ប្រទេស ទាំងអស់ ប៉ុន្ដែ នៅកន្លែង ភាគ ច្រើន ពួកគេ ពុំសូវចេញ មុខឱ្យឃើញ និងកំពុង ទទួល រងការរើស អើង និងការ រំលោភសិទ្ធិមនុស្ស។ នៅក្នុង ប្រទេសជាង ៨០ ការស្រលាញ់ភេទដូចគ្នាត្រូវបានផ្ដន្ទា ទោសដោយច្បាប់និងក្នុងប្រទេសមួយចំនួនក្នុងចំណោម នោះអាចមានការកាត់ទោសប្រហារជីវិតចំពោះអ្នកដែល ស្រលាញ់ភេទ ដូចគ្នា។សូម្បីតែនៅក្នុងប្រទេស រីកចំរើន ដូចជាអង់គេ្លសរឺសហរដ្ឋអាមេរិកបុរសស្ដ្រី ដែល ស្រលាញ់ភេទដូចគ្នាបុរសស្ដ្រីដែលស្រលាញ់ទាំ ពីរភេទ និងមនុស្សកែភេទ (LGBT)កំពុងនៅ តស៊ូនៅ ឡើយ ក្នុងការទាមទារសិទ្ធិស្មើគ្នា ដែលមានដូចជាសិទ្ធិធ្វើ ការងារ រៀបការ និងមានគ្រួសារមួយ។


ការធ្វើការជាមួយគ្នា

ប្រហែលអ្នកទាំងអស់គ្នាមួយចំនួនបានធ្វើការជាមួយគ្នារួចទៅហើយ សំរាប់ការគាំទ្រគ្នាទៅវិញទៅមកនេះ និងជួយដោះស្រាយបពា្ហាទាំងឡាយដែលកើតមាន។
បើអ្នកពិតជាចង់ចូលរួម ទាំងអស់នេះជាចំនុចដែលអ្នកគួរតែធ្វើ
គិតអំពីអ្វីដែលអ្នកអាចធ្វើ ដើម្បីជួយអោយសហគមន៍អ្នកកាន់តែមាំ
ធ្វើដើម្បីរក្សាសុខភាពអ្នកអោយរឹងមាំ ហើយលើកទឹកចិត្ដមិត្ដរបស់អ្នក និងដៃគូអោយធ្វើដូចអ្នក
គាំទ្រគ្នាទៅវិញទៅមក ហើយគិតទៅដល់អ្នកដែលត្រូវការជំនួយ
ធ្វើការទាក់ទងជាមួយស្រីស្រលាញ់ស្រីដទៃទៀត បើអ្នកមានទំនុកចិត្ដគ្រប់គ្រាន់សំរាប់ធ្វើ
ដើរតួរជាគំរូសំរាប់ស្រីស្រលាញ់ស្រីបើអ្នកបានបង្ហាញខ្លួនរួចរាល់ហើយ ដូចនេះស្រីស្រលាញ់ស្រីផេ្សងទៀតអាចដឹងថា ពួកគេមិនមែនមានតែម្នាក់ឯង


Maintaining good health

គួរអោយសោកស្ដាយ ស្រីស្រលាញ់ ស្រីគឺអាច បង្កើត នូវភាព គ្រោះ ថ្នាក់នៃកត្ដាមួយចំនួន ដូចជា មហារីកដោះ ពោះវៀនធំ ស្បូន ហើយ និងមហារីក នេដៀមតេរិាល ពីព្រោះ ពួក គេមាន ឱកាស តិចក្នុងការ មានកូន និងការបំបៅដោះ។ ឱកាសសំរាប់ធ្វើមិនអោយមានកូន។ ហេតុដូចេ្នះហើយ វាសំខាន់ ណាស់ ការដឹងខ្លួនចំពោះ សុខភាព របស់ អ្នក និងអនុវត្ដយ៉ាងឆាប់ រហ័ស នៅ សញ្ញា ដំបូងនៃបពា្ហា។

សុខភាពដើមទ្រូង

ក្នុងការការពារសុខភាពរបស់អ្នកគឺត្រូវពិនិត្យអោយបាន ទៀងទាត់ លើសុដន់ ដើម្បីពិនិត្យគ្រាប់រឹង (គីស) ភាពទន់ ឬភាពប្រក្រតី និង ការទៅ ជួបគ្រូ ពេទ្យ ដើម្បីរកមើលនូវបពា្ហា ដែលអ្នក មិន បាន ប្រា កដ។ វាចំណាយពេលតែ ១៥នាទី ហើយក្នុងមួយខែតែម្ដង ហើយខាង ក្រោម នេះគឺអ្វីដែល អ្នក ត្រូវធ្វើ។

ការពិនិត្យដោយភ្នែក – ដៃទាំង ២ ច្រត់លើត្រកៀក
ដៃច្រត់ចងេ្កះហើយឈរនៅមុខកពា្ចក់។ អ្នកត្រូវការ មើល ឃើញ សុដន់ ទាំងពីរក្នុងពេលជាមួយគ្នា។ ឈរដោយដាក់ដៃទាំងពីរ របស់ អ្នក លើត្រគាក និងពិនិត្យ មើល ទ្រង់ទ្រាយសុដន់របស់ អ្នក។ មើល ទៅលើិទំហំ រាង និង រង្វង់។ សំគាល់មើល ភាពខុស ប្លែក នៃ ពណ៌ ស្បែក និង ភាព រលោង ឬគ្រើម នៃស្បែក។ មើលទៅ លើក្បាល ដោះ និង រង្វង់ សុដន់ ដើម្បីអោយ ដឹង ពី សុខភាព។

ការពិនិត្យដោយភ្នែក – ដៃទាំង ២ ដាក់លើក្បាល
ឈរនៅមុខកពា្ចក់ លើកដៃទាំងពីរដាក់ពីក្រោយក្បាល ហើយនឹង មើល ចលនាសុដន់ថាតើផ្លាស់ប្ដូរក្នុងពេលជាមួយគ្នា ឬទេ ហើយ សងេ្កត រកភាព ខុសគ្នា។ មើលទៅលើទំហំ រាង និង ពិនិត្យ មើល ភាពសមប្បមាណ។ ផ្ដោត អារម្មណ៍លើក្បាល សុដន់ និងរង្វង់សុដន់ ដើម្បីរកមើលស្នាមខូង រលក ឬ ការរួញ (ស្នាមពៀច)។ មើល ត្រង់ចំនុចក្លៀក និង សងេ្កតរកមើល ការ ហើម នៅត្រង់ កំពក កោសិកា (ផ្នែកក្រោមបន្ដិចនៃក្លៀក)។

ចលនាដោយដៃ – ឈរ និងស្ទាប
លើកដៃខាងឆេ្វងរបស់អ្នកដាក់លើក្បាល ហើយប្រើ ម្រាមដៃ ស្ដាំ របស់ អ្នកសង្កត់ថ្នមៗ ទៅលើដើមទ្រូងខាងឆេ្វង របស់អ្នក។ ស្ទាបពី ក្បាល រហូតដល់ចុងសុដន់ រំកិលជុំវិញពីខាងក្នុង សុដន់ រហូត ដល់ បរិវេណជុំវិញក្លៀក។ អ្នកក៏អាចធ្វើចលនាជាជុំ ប៉ុន្ដែត្រូវ ប្រា កដថា អ្នក បាន ស្ទាប គ្រប់ ជ្រុងជ្រោយ នៅ តំបន់ សុដន់ ទាំងមូល។ កំនត់ ចំណាំនៅរាល់ការផ្លាស់ប្ដូររបស់ស្បែក ពណ៌ ឬទំហំ។ ប្ដូរទៅដៃ ម្ខាង ទៀតនិងធ្វើដូចគ្នា។ វាអាចធ្វើ បាន ល្អនៅ ពេលអ្នក ងូតទឹក ព្រោះ ពេលដែលស្បែកសើមវាមានលក្ខណៈ មិនសូវ ជាប់ ស្អិត ទៅនឹងការ ត្រដុសជាមួយម្រាមដៃ។

ចលនាដោយដៃ – ពិនិត្យលើក្បាលសុដន់
នៅតែត្រូវឈរនៅមុខកពា្ចក់ ទំលាក់ដៃទាំងពីរចុះបន្ដិច។ ជាមួយ នឹងចុងម្រាមចង្អុល និងម្រាម កណ្ដ្កល នៃ ដៃស្ដាំរបស់ អ្នកច្របាច់ ស្រាលៗ ទៅក្បាល ដោះ ខាងឆេ្វង ហើយ ទាញ ទៅ ខាង មុខ។ តើក្បាល សុដន់ រលាស់ត្រលប់មកវិញ នៅ កន្លែងដដែល ឬទេ? តើវារុញ ត្រលប់ ទៅ ដើម ទ្រូងវិញទេ? កំណត់ ចំណាំ ថា មាន ឬ មិនមាន វត្ថុរាវ ចេញមក ខាង ក្រៅ។ ត្រលប់ដៃ ម្ខាង ទៀត ហើយ ពិនិត្យ មើល ទៅ ក្បាល សុដន់ ខាង ស្ដាំវិញម្ដង។

ចលនាដោយដៃ – ដេក និងស្ទាប
ដាក់ខ្នើយ នៅ លើគ្រែ ដែល អាច អោយ អ្នក កើយ ក្បាល និង ស្មា លើ ខ្នើយតែ មួយ ហើយ ដាក់ដៃខាង ឆេ្វងរបស់អ្នក នៅខាងក្រោម ក្បាល ប្រើដៃស្ដាំទៅប៉ះនឹងដើមទ្រូងហើយប្ដូរទៅដៃម្ខាងទៀត និង ធ្វើដូច គ្នានឹងផ្នែកខាង ក្រោមដៃ ដូចដែល អ្នកធ្វើ ក្នុងជំហានទី៣។ កំណត់ ចំណាំរាល់ ការផ្លាស់ប្ដូរលើស្បែក ពណ៌ ឬទំហំ។

PAP smear

ធ្វើការពិនិត្យPAP smear ទៅ លើ ស្បូន រាងរាល់បីឆ្នាំម្ដង ដោយ គ្រូពេទ្យរបស់អ្នក ដើម្បីរកមើលភាពមិនប្រក្រតីដែលអាចបង្កអោយ មានជំងឺមហារីក។ បើសិនរាល់បពា្ហាអាចរកឃើញឆាប់រហ័ស ពួកគេ អាចធ្វើការព្យាបាលយ៉ាងងាយស្រួល។

Osteoporosis


សក្មភាពសមរម្យចំពោះបញ្ហាផ្លូវភេទ

lstyle_become_sexually_activeពីមុនពេលដែល អ្នកចាប់ផ្ដើមរួមភេទអ្នកគួរ ប្រាកដថា អ្នក រួចរាល់ហើយ ឬ នៅក្នុងសកម្មភាព សមរម្យចំពោះ ការរួមភេទ។ កុំបង្ខំចិត្ដ ធ្វើអ្វី ដែល មិនសមស្រប សំរាប់ខ្លួនអ្នក។ អ្នកហើយ នឹងដៃគូរបស់អ្នក គួរតែជឿជាក់ ហើយ និងគោរពគ្នា ទៅវិញទៅមក ហើយអ្នក ទាំងពីរ គួរតែដឹង ព័ត៌មាន ចំពោះការ រួមភេទដោយសុវត្ថិភាព ដូចេ្នះអ្នកដឹងថា អ្នក បាន ធ្វើវា ដោយ ត្រឹមត្រូវ។ មានព័ត៌មានជាច្រើន នៅក្នុងវិុបសាយ ចំពោះ បពា្ហា ទូទៅ ក្នុងការ អនុវត្ដការរួមភេទដោយសុវត្ថិភាព។ ពិតមែនថា ព័ត៌មាន ភាគច្រើន សំដៅ ទៅលើបុរស ប៉ុន្ដែកត្ដាជាមូលដ្ឋានគឺ ដូចគ្នាសំរាប់បុរស និងស្ដ្រី ដូចេ្នះ អ្នកគួរ តែ ប្រាកដ ថាអ្នកដឹងថាតើអ្វីដែលត្រូវធ្វើ និងការទទួលខុសត្រូវ ចំពោះ ការ រួមភេទ ដោយសុវត្ថិភាព។

តើស្ដ្រីពីរនាក់រួមភេទជាមួយគ្នាយ៉ាងដូចមេ្ដច?

ការរួមភេទជា មួយនារីផេ្សង ទៀតគឺ ជាបទពិសោធន៍ ដែលមាន លក្ខណៈ អស្ចារ្យ បែបធម្មជាតិ ប្រសិនបេ ីអ្នកជាស្រីដែលស្រលាញ់ស្រី ឬ ស្រលាញុ់ ទាំងពីរ ភេទ ចំនុច ប្រសើរបំផុតចំពោះ ស្រីពីរ នាក់ដែលរួមភេទ គឺថា អ្នកអាច យល់គ្នា ទៅវិញ ទៅមក ចំពោះរាងកាយ យ៉ាងច្បាស់លាស់។ អ្នក ត្រូវ ដឹងថា ពេលខ្លះអ្វីដែល្អសំរាប់ស្រីម្នាក់មិន ប្រាកដថា អាច ប្រើការ បាន ចំពោះ ស្រីផេ្សង ទៀតឡើយ។ ចំពោះអារម្មណ៍ និង បទពិសោធន៍ នៃការ រួមភេទ វាមានលក្ខណៈបុគ្គលណាស់។ ទាំងឆេ្ដញ និងចំនុច ឪអឱ ស្ថិតនៅ ប្រហែល ចំនុច មួយភាគ បីនៃយោនី ទាំងពីរ ចំនុចនេះ គឹជា ចំនុចដែល ធ្វើអោយ អារម្មណ៍ឈានដល់ចំនុចកំពូល។

ចំនុចខាងក្រោមជា អ្វីដែល ស្ដ្រីភាគច្រើន ចូលចិត្ដ អនុវត្ដនៅ ពេល រួមភេទ
–  ការថើប ការលិត ការបឺតជពា្ជក់
–  ការស្ទាប និងការអង្អែល នៅគ្រប់សារ ពាង្គកាយ ប៉ុនែ ្ដចំនុច សំខាន់ គឺនៅ លើ ដើមទ្រូង និងចំនុច អង្គជាតិ
–  ការត្រដុសចំនុចអង្គជាតិ ដោយរាងកាយ ឬអង្គជាតិរបស់ដៃគូ
–  ឱរ៉ាល់សិុច គឺជាការ ប្រើប្រាស់ មាត់របស់អ្នក អណ្ដាត និងធេ្មញ ហើយ ធ្វើអោយ អង្គជាតិដៃគូរបស់ អ្នកមានភាព រំភើបខ្លាំង
–  គ្រឿង ប្រើប្រាស់ ក្នុងសិុច ហើយនឹងម្រាមដៃ ក៏អាច ប្រើប្រាស់ ធ្វើអោយ រន្ធយោនីមាន ភាពរំភើប។
–  ផ្លូវដែលអាចទទួលយក បាននៅភាព ស្រណុក សុខស្រួល ជាមួយ ដៃគូរបស់អ្នក គឺសួរទៅគាត់ថា គាត់ចូលចិត្ដ អោយអ្នកធ្វើអ្វី ចំពោះគាត់ និង ប្រាប់ គាត់ថាអ្នកចូលចិត្ដអី និងអោយគាត់ធ្វើអី ដូចេ្នះ អ្នកអាច និយាយ ជាមួយដៃគូអ្នក ធ្វើអោយអ្នកទាំងពីរ មាន ភាព ស្រណុក សុខ ស្រួល វាជាចំនុចសំខាន់ ហើយវាធ្វើអោយមានភាពងាយស្រួល។ បើសិន ជាអ្នកមិន បានដឹងថា អ្នកចូលចិត្ដអ្វីនៅឡើយ អ្នកអាច ពិនិត្យ មើល ពេលនោះ អ្នកនឹងបានដឹងមិនខាន។

Login

Lost your password?