ការពិនិត្យឈាម និង​ ធ្វើតេស្ត​ ដោយសុភ័ក្ត្រ


ចំណេះដឹងជាមូលដ្ឋានស្តីអំពីជំងឺស្វាយ

ចំណេះដឹងជាមូលដ្ឋានស្តីអំពីជំងឺស្វាយ

រូបភាពនៃជំងឺស្វាយ

១ពុកធ្មេញ

ជំងឺស្វាយដំណាក់កាលទី១
ដំបៅ (chancre)
• ៩-៩០ថ្ងៃ បន្ទាប់ពីឆ្លងរោគ ជាមធ្យមគឺ ៣សប្តាហ៍
• ជាទូទៅការពិនិត្យដោយមីក្រូទស្សន៍ក្នុងទីងងឹត (dark field) វិជ្ជមាន
• ៧៤-៨៧ ភាគរយប្រតិកម្មជាមួយតេស្ត VDRL/RPR និង FTA-ABS ឬ¤ TP-PA ឬ តេស្តស្វាយរហ័ស
• ដំបៅអាចស្ថិតនៅរយៈពេល ២-៣សប្តាហ៍
• តំបន់កូនកណ្តុរក្រលៀន៖ ទន់, មិនឈឺ, លេចចេញទាំងសងខាង

ដំបៅជំងឺស្វាយដំណាក់កាលទី១លេចញេចញនៅលើសន្លាក់ក្បាលលឹង្គ (corona)
ជំងឺស្វាយដំណាក់កាលទី២
• លេចចេញរយៈពី ៣-៦សប្តាហ៍បន្ទាប់ពីស្វាយដំណាក់កាលទី១។ ជំងឺមានលក្ខណៈបាចសាច (disseminated disease) និងមានរោគសញ្ញាជាច្រើន ស្នាមកន្ទួល (macular, papular, squarmous) ពី៧៥-៩០ភាគរយ
• ជាទូទៅអត់រមាស់ (៦០ភាគរយ នៅបាតដៃ និងបាតជើង)
• កូនកណ្តុរកើតពាសពេញ ៧០-៩០ភាគរយ (generalized adenopathy)
• រោគសញ្ញា៖ ល្ហិតល្ហៃដៃជើង, ក្តៅខ្លួន, និងឈឺចាប់តាមសាច់ដុំ។
• រោគសញ្ញាជំងឺស្វាយដំណាក់កាលទី២លេចចេញជាសណ្ឋានសាច់ដុះ (condylomata lata of Secondary Syphilis)
• មានពី ៥-២៥ ភាគរយ
• មានលក្ខណៈសើម, គរលើគ្នាដូចជំងឺសិរមាន់; (warts) ដែលកើតមាន នៅលើតំបន់ផ្នត់កំប៉េះគូទ (warm intertriginous) តំបន់ប្រដាប់ភេទ និងជុំវិញរន្ធគូទ (perineum, perianal) ដែលជាកន្លែងត្រប៉ូណែមបង្ករោគ
• ធ្វើតេស្តឈាមនឹងរកឃើញ វិជ្ជមាន។
រោគសញ្ញាជំងឺស្វាយដំណាក់កាលទី២លេចចេញជាការសក់ំទំពែក (alopecia)

• កើតមានពី ១០-១៥ភាគរយ
• នៅកន្លែងកណ្តាលក្បាល និងលើសៀតផ្កា ទាំសងខាង ជ្រុះរោមចិញ្ចើមខាងៗ
• ធ្វើតេស្តឈាមនឹងរកឃើញ វិជ្ជមាន។
រោគសញ្ញាជំងឺស្វាយដំណាក់កាលទី២ លេចចេញជាស្នាមបន្ទះ (Mucous Patches)
• ៥-៣០ ភាគរយ
• មិនឈឺ (painless),
• ជាស្នាមបន្ទះសំប៉ែត ពណ៌ស ឬក្រហម (flat, white or red patches)
• លេចចេញស្រទាប់ភ្នាសមុយកឺនៅក្នុងប្រហោងមាត់; (oral cavity) បំពង់ក (pharynx) ដើមបំពងៈខ្យល់; (larynx) និងប្រដាប់បន្តពូជ (genital)
• សំបូរទៅដោយពពួកមេរោគស្វាយដែលមានការចម្លងខ្លាំង។

ជំងឺស្វាយដំណាក់កាលសម្ងំ (Latent Syphilis)
បែងចែកជាពីរដំណាក់កាល៖
• ដំណាក់កាលសម្ងំថ្មី (early latent) អានរយៈពេលតិចជាងមួយឆ្នាំ
• ដំណាក់កាលសម្ងំយូរ (late latent) មានរយៈពេលលើសពី១ឆ្នាំ ឬមិនដឹងរយៈពេល
• គ្មានរោគសញ្ញាគ្លីនីក៖ ធ្វើតេស្តឈាមនឹងរកឃើញ វិជ្ជមាន តែមួយគត់។
ជំងឺស្វាយដំណាក់កាលទី៣ (Tertiary Syphilis)
អ្នកជំងឺដែលមិនបានព្យាបាល ៣០ភាគរយ និងវិវិត្តន៍ទៅរកជំងឺ៖
• ប្រព័ន្ធសសៃរប្រសាទកណ្តាល (ច្រើនខែ-ច្រើនឆ្នាំ)
• ការប៉ោងសរសៃឈាមអាអកនៅបេះដូង ( aortic aneverysm) ជាមធ្យមរយៈពេល ១៥ – ៣០ឆ្នាំបន្ទាប់ពីឆ្លង
• ឆ្អឹង និងជាលិកា៖ ដំបៅរលួយ (gummatous lesion) ជាមធ្យមរយៈពេល ១០-៤០ឆ្នាំបន្ទាប់ពីឆ្លង។
ជំងឺស្វាយពីកំណើត (Congenital Syphilis)
• ជំងឺស្វាយភាគច្រើនឆ្លងពីម្តាយទៅកូន ប្រសិនបើម្តាយស្ថិតនៅក្នុងដំណាក់កាលទី១ ឬ ទី២ ជាជាងនៅដំណាក់ចុងក្រោយនៃជំងឺស្វាយ
• ប្រសិនបើម្តាយពុំមានការព្យាបាលជំងឺស្វាយទេ ជំងឺស្វាយនឹងឆ្លងទៅកូនក្នុងកំរិត លើសពី ៧៥%នៃការចម្លង។
កុមារទើបនឹងកើត
– ពុំមានការរីកលូតលាត់
– ឆាប់ខឹង-ឆេវឆាវ
– ហូរសំបោរ(ហឹត)
– ស្នាមកន្ទួល និងដំបៅ
– ជំងឺសួតស្រួចស្រាវ
– រីកថ្លើម និងរលាកថ្លើម
កុមារធំ
– ធ្មេញមិនធម្មតា (រឆេញរឆុញ)
– ឈឺឆ្អឹង និងជើងផ្នែកខាងក្រោមមិនធម្មតា
– បញ្ហាសសៃវិញ្ញាណ
– ងងឹតភ្នែក
– ថ្លង់
ការវិវិត្តន៍នៃជំងឺស្វាយ
សញ្ញាដែលលេចជាញឹកញាប់នៅចន្លោះពេល ១ទៅ ២ ឆ្នាំ ដំបូង គឺជំងឺថ្លើមរីក(hepatosplenomegaly 70%), ស្នាមកន្ទួលនៅបាតដៃនិងបាតជើង (rash 70%), គ្រុនក្តៅ (fever 40%), សញ្ញាសរសៃវិញ្ញាណ (neurosyphilis 20%), និង រលាកសួត (pneumonitis 20%).
ប្រសិនបើពុំមានការព្យាបាលទេ ប្រហែលជា 40% នឹងវិវត្តន៍ទៅរកដំណាក់កាលចុងក្រោយ (late congenital syphilis) ដោយមានទាំងការច្រមុះដុះប៉ោងមិនធម្មតា (saddle nose), Higoumenakis sign, saber shin, ឬ Clutton’s joints ក្នុងចំណោមសញ្ញមួយចំនួនទៀត។

ការវិវិត្តន៍នៃជំងឺស្វាយលើកុមារ
ភាគច្រើននៃកុមារកើតមកមានជំងឺស្វាយ មិនបង្ហាញជារោគសញ្ញានៅលើរាងកាយ រហូតដល់អាយុច្រើន សប្តាហ៍ ឬ ខែបន្ទាប់ពីសម្រាល។ 2/3នៃកុមារកើតមកមិនមានរោគសញ្ញា។
ប្រសិនបើមិនផ្តល់ការព្យាបាល, ជំងឺស្វាយនឹងវិត្តន៍ទៅរកភាពធ្ង់ធ្ងរ និងរ៉ាំរ៉ៃ ដែលនឹងបង្កផលប៉ះពាល់ដល់ប្រព័ន្ធសសៃប្រាសាទ និងបេះដូង។
ប្រសិនបើមិនព្យាបាល ៤០% នៃជំងឺនឹងវិវត្តន៍ទៅជាស្វាយដំណាក់កាលចុងក្រោយ។ កុមារនឹងទទួលរងការប៉ះពាល់ដល់ច្រមុះ, ធ្មេញ, ឆ្អឹង, សន្លាក់ ក្នុងចំណោមរោគសញ្ញាជាច្រើនទៀត។

* Hutchinson’s triad: ថ្លង់, ធ្មេញពុក (ខូងកណ្តាល, រីកធំ, ពក), រលាកប្រស្រីភ្នែក ដែលបណ្តាលខ្វាក់
ជំងឺស្វាយពីកំណើត

ជំងឺស្វាយនៅលើស្រ្តីមានផ្ទៃពោះ
អត្រានៃការចម្លងទីទារកតាមដំណាក់កាលជំងឺរបស់ម្តាយ
• ដំណាក់កាលទី១៖ ៧០-១០០ភាគរយ
• ដំណាក់កាលទី២៖ ៩០ភាគរយ
• ដំណាក់កាលទី៣៖ ១០-៣០ភាគរយ
លទ្ធផលនៃជំងឺស្វាយដំណាក់កាលកាលថ្មីៗដែមមិនបានព្យាបាល
• ២៥ភាគរយស្លាប់នៅក្នុងស្បូន
• ២៥ភាគរយស្លាប់មុន និងក្រោយសម្រាល
៥០ភាគរយស្វាយពីកំណើត (៥០ភាគរយគ្មានរោគសញ្ញា
ផលវិបាកនៃជំងឺស្វាយក្នុងពេលមានផ្ទៃពោះ
• រលូតកូន ឬទារកក្រោយពេលសម្រាល
• ជំងឺស្វាយពីកំណើតនៅលើទារក៖
• ឆ្អឹង៖ រលាកឆ្អឹងខ្ចី, រលាកស្រទាប់ឆ្អឹង, ប៉ះពាល់ទៅលើធ្មេញ
• ភ្នែក៖ ប៉ះពាល់ទៅលើ retina និង cornea
• អាការៈខាងក្នុង៖ ថ្លើម និងអណ្តើក
• ស្បែក៖ ស្នាមកន្ទួល
• ប្រព័ន្ធសរសៃប្រសាទកណ្តាល៖ ស្ពឹកទូទៅ, ថ្លង់, ការដើរដំណើរមិនត្រូវចង្វាក់ ហើយមានការឈឺចាប់ នោមមិនដឹងខ្លួន ( tabes) .


តើលោកអ្នកដឹងទេថាយើងគួរទទួលទាអាហារបែបណាដែលមិនធ្វើធាត់ដុះក្បាលពោះ ?

fat

តើលោកអ្នកដឹងទេថាយើងគួរទទួលទាអាហារបែបណាដែលមិនធ្វើធាត់ដុះក្បាលពោះ ?
ពេលអាយុកាន់តែច្រើន ប្រព័ន្ឋដុតបំប្លែង ថាមពលក្នុងរាងកាយ នឹងថមថយកម្លាំង ដូច្នេះ អ្នកត្រូវយកចិត្តទុកដាក់ រឿងចំណីអាហារ បន្តិចដើម្បីអោយឃ្លាតឆ្ងាយ ពីជំងឺធាត់ …។
កំណត់អាហារ និងភេសជ្ផៈ ដែលមានសារធាតុស្ករខ្ពស់ ដូចជាទឹកក្រូច ឬបង្អែម នំផ្អែម ព្រោះនឹងធ្វើអោយទម្ងន់ខ្លូនកើនឡើង ដោយមិនដឹងខ្លួន ។
បន្ថយការទទួលទាន អាហារក្រៅផ្ទះ ជាពិសេសអាហារឆ្អិនស្រាប់ (Fast Food) ព្រោះអាហារប្រភេទនេះ មានសារធាតុខ្លាញ់ច្រើន ជាពិសេស ខ្លាញ់ឆ្អែត ថែមទាំងសម្បូរទៅដោយ កូលេស្តេរ៉ូស (Colesterol) ទៀតផង៕

អត្ថបទនេះដកស្រងទាំងស្រុងពីៈ www.facebook.com/pages/សុខភាពគ្រួសារខ្មែរ/​​


អ្នកអាចទទួលរងពីការគេងស្រវឹង

This content not available in Khmer

You May Suffer From Sleep Drunkenness

ecdb6e683fca39ce0186b4e1d5e1f6a0c249abc2

Photo: David Zach/Getty Images

By Melissa Dahl / Follow @melissadahl

Your alarm goes off on your phone, and instead of turning it off or hitting snooze, you pick it up and stupidly say, “Hello?” You are, to use the technical term, in the throes of sleep drunkenness, those first few confused minutes we sometimes experience after waking. For the first time, the phenomenon — also called confusion arousal — has been studied in a general adult population, and according to a just-published paper in Neurology, this behavior is actually pretty common.

In telephone interviews the researchers conducted with more than 19,000 healthy individuals, about 15 percent reported experiencing some sort of sleep-drunk episode in the last year, and 8 percent said this happens to them at least once a week.

Related: 7 ‘Natural’ Sleep Aids for Insomnia

Most of their stories were benign, and actually pretty funny, said Stanford University School of Medicine psychiatrist Dr. Maurice M. Ohayon, who was the paper’s lead author. One man picked up his alarm clock and mistook it for his phone, holding a two-minute conversation on it; another participant woke in the middle of the night and couldn’t find the bathroom in her own home. Other common examples are that foggy feeling you get when you first wake up with a start on a Saturday before realizing it’s the weekend, or when you wake up in a hotel room and can’t immediately figure out where you are.

For most people, and especially if this only happens to you every once in a while, it’s nothing to worry about. But for people who experience sleep drunkenness once a week or more, it could signal an undiagnosed sleep disorder. It could also be a sign of sleep deprivation, as these episodes were more common in people who’d had several nights with less than six hours of sleep in the last week. Or it could be that you’re getting too much sleep; previous research has shown sleep drunkenness is common in individuals who reported regularly getting more than nine hours of sleep a night.

Related: Can a Bracelet Actually Help You Sleep?

Ohayon explains that while researchers aren’t exactly sure what causes this confused behavior, animal studies give us a clue: Sudden awakenings seem to trigger the startle reflex, which allows animals (and, likely, us) to respond quickly to potential threats. To our poor, half-asleep brains, an abrupt awakening signals an emergency — a time for action, not reason. This is also, incidentally, a reason to reconsider your hilarious idea to wake up your sleeping buddy while wearing a terrifying mask; judging from the (slightly NSFW) evidence on YouTube, sleep-drunk individuals are likely to respond to the prank by punching you in the face.

More from Science of Us:
How to Get Through a Workday on No Sleep
Sleep Hack: Keep Your Feet Outside Your Covers!
Why Can’t You Smell Your Own Home?
Meet the Tiny Worrywart Inside Your Brain!


ធ្លាប់ប្រើស្រោមអនាម័យគ្រើមអត់? ល្បីថា ស្រោមប្រភេទនេះប្រឈមគ្រោះថ្នាក់ច្រើន

ធ្លាប់​ប្រើ​ស្រោម​អនាម័យ​​គ្រើម​អត់? ល្បី​ថា​ ស្រោម​ប្រភេទ​នេះ​ប្រឈម​គ្រោះ​ថ្នាក់​ច្រើន

Feature-618x328-condom

by Kosal

អ្នក​ដែល​នៅ​ម្ដុំ​នោះ​សុទ្ធ​តែ​ស្គាល់​ថាហឹប​ទាំង​នេះ​ គឺ​ដាក់​តាំង​លក់​ស្រោម​អនាម័យ។ ចំណែក​ពាក្យ​”អា​ធម្មតា”ដែល​បុរស​អ្នក​លក់​ទាំង​នោះ​តែង​ស្រែក​សួរ​អ្នក​មក​ទិញ​ សំដៅ​ទៅ​លើ​ស្រោម​អនាម័យ​ធម្ម​តា​ មាន​ដូច​ជា​ Number1 ឬ​ Ok​ ប៉ុន្តែ​ “អា​គ្រើម”គឺ​សំដៅ​ទៅ​លើ​ស្រោម​អនាម័យ​ដែល​មាន​ចំណុច​គ្រើមៗ​នៅ​ស្បែក​ខាង​ក្រៅ​នៃ​ស្រោម​នោះ។ប៉ុន្តែ​ស្រោម​ប្រភេទ​នេះ​ត្រូវ​បាន​មន្ត្រី​ធ្វើ​ការ​ផ្នែក​សុខភាព​​បន្ត​ពូជ​ព្រមាន​ដល់​អ្នក​ប្រើ​ប្រាស់​ប្រយ័ត្ន​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ។

រូបតំណាង (រូបថត៖ បរទេស)

គ្រូ​បណ្ដុះ​បណ្ដាល​របស់​អង្គការ​រ៉ាក់​ លោក​ ម៉ៅ​ វណ្ណៈ​ និយាយ​ថា​សិក្ខាកាម​ដែល​ធ្លាប់​បាន​រៀន​ជាមួយ​លោក​ក្នុង​សិក្ខា​សាលា​នា​ពេល​កន្លង​មក ​ ធ្លាប់​បាន​លើក​ឡើង​អំពី​ការ​ប្រើប្រាស់​ស្រោម​អនាម័យ​គ្រើម​នេះ​ដែរ។លោក​ថា​ តាម​រយៈ​ការ​ពិសោធន៍​ចំពោះ​ស្រោម​ប្រភេទ​នេះ​ បង្ហាញ​ថា​វាមាន​ផល​ប៉ះពាល់​ច្រើន​ណាស់។

លោក​ថា៖ “ពេល​រួមភេទ​​ វា​កកិត​យូរ​ៗ​ទៅ​ធ្វើ​ឲ្យ​​សឹក​កោសិកា​របស់​ស្ត្រី​ជា​ដៃ​គូ។ ដល់​ពេល​ប៉ះ​កកិត​ខ្លាំង​ទៅ​ធ្វើ​ឲ្យ​គាត់​ងាយ​កើត​ជំងឺ​ផ្សេង​ៗ។ ថ្មី​ត្បិត​វា​ស្វិត​ មិន​បែក​តែ​​ចំណុច​គ្រើម​អាច​បណ្ដាល​ឲ្យ​ជ្រាប​បាន​ដូច្នេះ​ងាយ​ណាស់​ក្នុង​ការ​ឆ្លង​ជំងឺ​ស្វាយ​ អេដស៍​ និង​ថ្លើម​ប្រភេទ ​B។ខ្ញុំ​ឲ្យ​យោបល់​ថា​ មិន​គួរ​ប្រើ​ជា​ដាច់​ខាត”។

លោក​បន្ថែម​ថា​ មូល​ហេតុ ​នៃ​ការ​បង្កើត​ស្រោម​ប្រភេទ​គ្រើម​នេះ​គឺ​ដើម្បី​ភ្ញោច​អារម្មណ៍​នារី​ជា​ដៃ​គូ​ឲ្យ​ពុះ​កញ្ជ្រោល​ពេល​រួម​ភេទ​ប៉ុន្តែ​ សម្រាប់​គុណ​សម្បត្តិ​អ្វី​ផ្សេង​ លោក​ថា​ លោក​មើល​មិន​ឃើញ​ទេ។

បើ​គេ​ក្រឡេក​ទៅ​មើល​ស្រោម​អនាម័យ​ដែល​ដាក់​លក់​នៅ​តាម​ផ្លូវ​ក្បែរ​ផ្សារ​អូរ​ឫស្សី​ គឺ​មាន​ស្រោម​ច្រើន​ប្រភេទ​ណាស់។ក្នុង​នោះ​ក៏​មាន​ស្រោម​គ្រើម​ ដែល​ខ្លះ​មាន​យីហោ​ត្រឹម​ត្រូវ​ និង​ខ្លះ​ទៀត​រក​យីហោ​ពុំ​ឃើញ​ឡើយ​ ក្រៅ​ពី​អក្សរ​​អង់គ្លេសតូចៗ។

អ្នក​លក់​ស្រោម​នៅ​ក្បែរ​ផ្សារ​អូរ​ឫស្សី​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ថា​ លោក​មាន​ម៉ូយ​របស់​លោក​យក​មក​បោះ​ដុំ​ឲ្យ​ ប៉ុន្តែ​លោក​មិន​បញ្ជាក់​ថា​ម៉ូយ​នោះ​ទិញ​មក​ពី​ណា​ទេ។ លោក​ថា​ស្រោម​គ្រើម​នេះ​លក់​ដាច់​ជាង​ស្រោម​ធម្មតា។បើ​អ្នក​ធ្លាប់​មក​ជាវ​ស្រោម​នៅ​ទី​នេះ​ លោក​ថា​គេ​នឹង​ស្គាល់​ភ្លាម​ដោយ​គ្រាន់​តែ​និយាយ​ថា​ “អា​ធម្មតា ឬ​អា​គ្រើម”។លោក​ថា ក្នុង​ស្រោម​ធម្មតា​មួយ​ប្រអប់​ ដែល​មាន​បី​កញ្ចប់​តម្លៃ​មួយ​ពាន់​រៀល​ ចំណែក​ស្រោម​គ្រើម​ដែល​មាន​បី​កញ្ចប់​ដែរ​ថ្លៃ​រហូត​ដល់​ទៅ​៤​ពាន់​រៀល​ឯណោះ។

លោក​ ណាង​ អាយុ​៣០​ឆ្នាំ​ថ្លែង​ថា​ខ្លួន​តែង​ទិញ​ស្រោម​គ្រើម​នេះ​មួយ​កញ្ចប់​ និង​ ស្រោម​ធម្មតា​មួយ​កញ្ចប់​មិន​មែន​នៅ​ក្បែរ​ផ្សារ​អូរ​ឫស្សី​ទេ​ តែ​នៅ​តាម​ទំនប់​ទួល​គោក​មុន​នឹង​ខ្លួន​ទៅ​រក​សេវា​ផ្លូវ​ភេទ។

លោក​ថា៖ “ដំបូង​ធ្លាប់​ប្រើ​តែ​ស្រោម​ធម្ម​តា​ដល់​ពេល​ឮ​ថា​មាន​អា​គ្រើម​អីចឹង​ ដូច​ជា​មាន​អារម្មណ៍​រំភើប​ចង់​ទិញ​ដែរ។ប៉ុន្តែ​មុន​នឹង​ទិញ​ ខ្ញុំ​បាន​មើល​អក្សរ​សរសេរ​នៅ​លើ​ប្រអប់​ទៅ​ឃើញ​ថា​មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ​ដោយ​អឺរ៉ុប​ និង​ជប៉ុន​ដូច្នេះ​ខ្ញុំ​ក៏​ទិញ​តែ​ម្ដង​ទៅ។ ពេល​ប្រើ​ខ្ញុំ​ដូច​ជា​មិន​បារម្ភ​ខ្លាច​ឆ្លង​អ្វី​ទេ”។

លោក​ លីម​ ហួពៅ​ ប្រធាន​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Full Well Trading (Cambodia) Ltd. ​ដែល​នាំ​យក​ស្រោម​អនាម័យ​​អូកាម៉ូតុ​ចូល​មក​ស្រុក​ខ្មែរ​ថ្លែង​ថា​ ស្រោម​អនាម័យ​អូកាម៉ូតុ​របស់​លោក​ក៏​មាន​ប្រភេទ​គ្រើម​​នេះ​ដែរ​និង​​លក់​ដាច់​គួរ​សម​ បើ​ប្រៀប​ធៀប​នឹង​ស្រោម​ប្រភេទ​ដទៃ។ប៉ុន្តែ​លោក​បដិសេធ​ថា​ ស្រោម​គ្រើម​អាច​ប្រឈម​នឹង​ការ​ឆ្លង។

លោក​ថា៖ “មុន​នឹង​ចេញ​មក​ គេ​បាន​ធ្វើ​តេស្ត​ជាមួយ​ខ្យល់​ផង​ ទឹក​ផង​និង​ប្រព័ន្ធ​អេឡិចត្រូនិក​ផង។ ពេល​គេ​ចេញ​មក​ឲ្យ​យើង​ប្រើ​មួយ​ៗ​សុទ្ធ​តែ​ឆ្លង​កាត់​ការ​ធ្វើតេស្ត​ពី​សុវត្ថិភាព​ត្រឹម​ត្រូវ​ណាស់”។

លោក​បន្ថែម​ថា​ស្រោម​របស់​លោក​សុទ្ធ​ទេ​មាន​យីហោ​អូកាម៉ូតុ​ត្រឹម​ត្រូវ​ ដូច្នេះ ​លោក​ថា​ស្រោម​ដែល​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នោះ​ អាច​នឹង​ស្រោម​ប្រភេទ​ផ្សេង​ជាពិសេស​ស្រោម​ដែល​គ្មាន​យីហោ​ច្បាស់​លាស់៕

ប្រភព៖ khmer-press.com

Login

Lost your password?