អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES សូមប្រកាសលទ្ធផល និងអមអរសាទរជ័យលាភីចំនួន០២ រូប ដែលបានឈ្នះការប្រកួតប្រជែងការសរសេរ និងការនិយាយ ប្រចាំខែមិថុនា ឆ្នាំ២០១៧។ ជ័យលាភីទាំង០២ រូប មកពីរាជធានីភ្នំពេញ។
- ប្រធានបទដែលត្រូវជ្រើសរើសសំរាប់ការសរសេរ និងនិយាយ៖
- ប្រធានបទទី១៖ តើអ្វីទៅជាសប្តាហ៍មោទនភាពអ្នកស្រលាញ់ភេទដូចគ្នា ដែលបានប្រារព្ធកាលពីថ្ងៃទី១២ដល់២៣ ខែឧសភា ក្នុងឆ្នាំនេះ? តើពិធីនេះត្រូវបានគេប្រារព្ធក្នុងគោលបំណងអ្វី? ឬ
- ប្រធានបទទី២៖ តើអ្វីខ្លះជាឧបសគ្គរារាំងដល់ក្រុមប្រជាជនគោលដៅ ក្នុងការស្វែងរកសេវាកម្មតេស្តរកមេរោគអេដស៍ និងការព្យាបាលជម្ងឺអេដស៍? តើអ្នកត្រូវធ្វើអ្វីខ្លះក្នុងការគាំទ្រដល់ក្រុមប្រជាជនគោលដៅអោយទទួលបានការធ្វើតេស្ត និងការព្យាបាលនេះ?
- កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។
- ការផ្តល់រង្វាន់៖ បុគ្គលិកគម្រោង LINKAGES នឹងធ្វើការទំនាក់ទំនងជាមួយជ័យលាភីទាំង 0២ រូប និងផ្តល់រង្វាន់ដោយផ្ទាល់សំរាប់អ្នករស់នៅរាជធានីភ្នំពេញ និងបញ្ជូនរង្វាន់តាមរថយន្តសំរាប់ជ័យលាភីនៅតាមបណ្តាលខេត្ត/ក្រុង។
- ទំនាក់ទំនង៖ សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោក ជុំ ជីនិត តាមរយៈទូរស័ព្ទលេខ 010 722 933 (Smart) ឬ 077 999 679 (Cellcard) ឬ អ៊ីម៉ែល cchinith@fhi360.org
ខាងក្រោមនេះគឺឈ្មោះអ្នកទទួលជ័យលាភីទាំង០២ រូប សំរាប់ការប្រកួតប្រជែងប្រចាំខែ មិថុនា៖
ល.រ | ឈ្មោះ | បណ្តាញ/អង្គការ | រាជធានី/ខេត្ត |
១ | លោកស្រី តាំង ចាន់គន្ធា | សមាជិកបណ្តាញ SmartGirl | ភ្នំពេញ |
២ | លោក ឆន វិចិត្ត | សមាជិក PDI+ | ភ្នំពេញ |