ពីមុនពេលដែលអ្នកសំរេចចិត្ដថា អ្នកនឹងប្រាប់គេថាអ្នកជាស្រីស្រលាញ់ភេទដូចគ្នា អ្នកគួរតែពិចារណាថានរណាដែលអ្នកនឹងប្រាប់ ហើយពួកគេអាចនឹងមានប្រតិកម្មយ៉ាងណា ចំពោះរឿងនេះ។
ឪសារភាពការពិតឱ ឬ ការសំរេចចិត្ដក្នុងការរស់នៅដោយបើកចំហជាស្រីស្រលាញ់ស្រី ប្រហែលជាប្រើពេលយូរ។ ត្រូវត្រៀមលក្ខណៈរួចជាសេ្រចចំពោះប្រតិកម្មវិជ្ជមាន និងអវិជ្ជមាន។
ចំពោះមនុស្សមួយចំនួន ការសារភាពការពិតជាជំហានដែលមានភាពវិជ្ជមាន ប៉ុន្ដែសំរាប់អ្នកផេ្សងទៀត ដែលមានការស្មុកស្មាញ ហើយគ្មានសារៈសំខាន់។ ចូរមើលអត្ថបទ ឪសារភាពពីខ្លួនអ្នកឱ នៅក្នុងផ្នែកការរស់នៅនៃវិុបសាយនេះដើម្បីដំបូន្មានល្អៗជាច្រើន ក្នុងការសារភាពពីខ្លួនឯង។
ការសារភាពពីខ្លួនឯង វាមិនមែនកើតឡើងចំពោះគ្រួសារ ឬមិត្ដភក្ដិតែមួយគ្រានោះទេ។ វាអាចនឹងកើតឡើងពេញមួយជីវិតនៅពេល ដែលអ្នកជួបជាមួយនឹងមនុស្សថ្មីៗ និងស្ថានភាពថ្មីដែលអ្នកចង់អោយគេដឹងការពិតអំពីខ្លួនអ្នក។
mStyle:ស្ទិលក្នុងការរស់នៅ