អរម៉ូនអាចប្រើប្រាស់សំរាប់ការផ្លាស់ប្តូរ អត្តចរិកភេទរបស់ភេទផ្សេងមួយទៀតបាន។
ជាអកុសល វាប្រហែលជាមិនអាចទៅរួចនោះទេ ចំពោះការផ្លាស់ប្តូរគ្រប់រាងកាយអោយមានចរិកលក្ខណៈគ្រប់គ្រាន់ដូចដែលមាន ភេទធម្មជាតិ។ ឧទាហរណ៍ វាមិនអាចទៅរួចនោះទេ ចំពោះការបន្ថយទំងន់ និងទំហំនៃដៃ និងជើងបុរស អោយដូចជាស្ត្រីបេះបិទនោះទេ។ចំពោះការផ្លាស់ប្តូរពីបុរសទៅស្ត្រីចំនុចចាប់ផ្តើមដំបូងគឺ កាត់បន្ថយនូវការដុះរោមនៅនឹងមុខ និងនៅលើរាងកាយ និងការបង្កើត ដើមទ្រូង។ សំរាប់ស្ត្រីទៅបុរសគឺបំណងបញ្ឈប់ដំណើរការនៃការមករដូវ បង្កើតអោយមានការដុះរោម និងការបង្កើតអោយមានសាច់ដុំ សណ្ឋានលើរាងកាយ និងធ្វើអោយមានសំលេងជ្រៅ។
ចំនុចសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ៈ
ការប្រើប្រាស់អរម៉ូនសំរាប់ការប្តូរភេទ គួរតែត្រូវធ្វើដោយអ្នកដែលមានវិជ្ជាជីវៈត្រឹមត្រូវព្រោះវាអាចមានផលប៉ះពាល់ និងគ្រោះថ្នាក់ខ្លះក្នុងកំឡុងពេលប្រតិបត្តិការ។
កែភេទមួយចំនួនបានចាក់បញ្ចូលនូវស៊ីលីកូន ( សិលិចៀនេ)ដើម្បីទទួលបាន“រាងឆាប់រហ័ស”។ ស៊ីលីកូនដែលបញ្ចូលទៅក្នុងរាងកាយ ដោយអ្នកគ្មានវិជ្ជាជីវៈត្រឹមត្រូវ
អាចបណ្តល្កាអោយខូចទ្រង់ទ្រាយក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយ។ ជាធម្មតាអាចបង្កប់នូវមេរោគ និងចូលតាមម្ជុលរួមគ្នា។ នេះជាប្រភពនៃការចម្លងរោគថ្លើម។ ដូច្នេះមិនត្រូវធ្វើ “ដោយប្រញាប់ប្រញាល់” ក្នុងការផ្លាស់ប្តូររាងកាយថ្មីទេ អ្នកអាចនឹងមានការស្តាយក្រោយនៅថ្ងៃក្រោយ និងទទួលរងនូវបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ។
www.susans. org or www.livindoll.org.uk