សៀវភៅដែលមានភាព ចម្រូងចម្រាសជាងគេរបស់អាមេរិក។

penquins

សៀវភៅ And Tango Makes Three និពន្ធដោយ ចាស្ទីន រីឆាដសាន់ (Justin Richardson) និងPiFr panl (Peter Parnell) បាននៅលើបញ្ជីសៀវភៅ មានការត្អូញត្អែរ ខ្លាំងជាងគេរបស់សមាគមបណ្ណាល័យអាមេរិក (ALA) អស់រយៈពេលប្រាំឆ្នាំហើយ។

សៀវភៅនិពន្ធដោយគូស្នេហ៍ប្រុសស្រឡាញ់ប្រុស​ គឹដកស្រង់ពីរឿងពិតរបស់សត្វភិនឃ្វិន​ Roy និងSilo ដែលធ្វើជាគូស្នេហ៍នឹងគ្នានៅក្នុងសួនសត្វឧទ្យានកណ្តាល ទីក្រុងញូយ៉ក។
ពួកគេព្យាយាមភ្ញាស់ដុំថ្ម ដែលត្រូវបានជំនួសដោយពងដែលគេ​ចោលបាន​មកពីគូផ្សេង​មាន​​​​

ភេទ​​​ចម្រុះគ្នា ដោយអ្នកថែសួនសត្វ។ បន្ទាប់មក ពួកគេព្រមទទួល​យក​​កូនភិន​ឃ្វិនTango

ជាកូនបង្កើតរបស់ខ្លួន។ បន្ទាប់មកគូស្នេហ៍បាក់បែកគ្នា​ពេលដែល Silo ទៅជាមានការ​ចាប់ អារម្មណ៍លើភិនឃ្វីនញីមួយ​ក្បាលទៅវិញ។ សៀវភៅនេះ​ត្រូវបាន​ចោទ​ប្រកាន់ ថាជម្រុញឱ្យ​មាន ​ ​ការ​​ស្រលាញ់ភេទដូចគ្នា និងជា ការប្រឆាំងការមានគ្រួសារ​ ក៍ដូចជាមិនសមរម្យ​សំរាប់ក្រុមអាយុរបស់ខ្លួន។
បញ្ជីរាយនាមក្នុងឆ្នាំនេះរួមមាន Brave New World ដោយ Aldous Huxley , ​the Absolutely True Diary of Part-Time Indian ដោយ Sherman Alexie,​The Hunger Game ដោយ Suzanne Colline និង Stephenie Meyers​Twiligh។
សៀវភៅដែលចេញពីបញ្ជីក្នុងឆ្នាំនេះ គឺសៀវភៅចំណាស់ៗដូចជា The Color Purples; Alice Walker, To Kill A Mockingbird by Harper Lee ;​ និង Catcher in the

Rye របស់ JD​​​​Salinger។
បាបារ៉ា ជោន (Barbara Jones) ប្រធាននៃការិយាល័យ ALA សំរាប់សេរីភាពបញ្ញា និយាយថា ខណៈពេលយើងគាំទ្រយ៉ាងពេញទំហឹងនូវសិទ្ធិនៃអ្នកអានគ្រប់គ្នាក្នុង​ការ​ជ្រើសរើស ឬ បដិសេធសៀវភៅសម្រាប់ខ្លួនឯង ឬ គ្រួសារពួកគេ អ្នកដែលជំទាស់នឹង​សៀវភៅណាមួយនោះ មិនគួរត្រូវបានផ្តល់អំណាចក្នុងការរឹតបន្តឹងទៅដល់សិទ្ធិ របស់អ្នក​អានដ៏ទៃទៀតក្នុងការស្វែងរកនិងអានសៀវភៅនោះ។
អត្ថបទដោយ Jessica Geen និងសរសេរឡើងវិញពី www.pinknews.co.uk ១៣ មេសា ២០១១។


អូស្ដ្រាលីព្យាករណ៍ការរៀប​អាពាហ៌ពិពាហ៍​​មនុស្ស​ស្រឡាញ់​ភេទដូចគ្នា​ជាលក្ខណៈ​ស្របច្បាប់​ដោយការបោះឆ្នោតបង្ហាញថា ភាគច្រើនផ្ដល់ការគាំទ្រ

Australianspredictគណបក្ស​បៃតងអូស្ដ្រាលីកំពុងព្យាករណ៍ថា ការរៀបអាពាហ៍ពិពាហ៍រវាង​អ្នកស្រឡាញ់ភេទ​ដូចគ្នានឹងក្លាយជា ច្បាប់ក្នុងពេលឆាប់ៗនេះ ដោយការបោះឆ្នោតមួយបង្ហាញថា ៥៧% នៃសាធារណជនគាំទ្រការផ្លាស់ប្ដូរនេះ។ ៣៧% ប្រឆាំងការផ្លាស់ប្ដូរ ដែលក្នុងនោះ១៦%ជំទាស់ និង ២១%ជំទាស់យ៉ាងខ្លាំងក្លា។
ការស្ទង់សិ្ថតិលើមនុស្ស ១ ៤០០ នាក់ បានធ្វើឡើងដោយលោក ណិលេសនេ និង សារព័ត៌មាន ធាិរថាខ បន្ទាប់ ពីការ បោះឆ្នោតថ្មីៗមួយដោយបណ្ដាក្រុម​ការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ដែលបានរកឃើញថា ៦២% នៃ សាធារ៉ណជនចង់បានសមភាពក្នុងការរៀបអាពាហ៍ពិពាហ៍។
អ្នកដឹកនាំគណបក្សបៃតង លោក ពៀប ពរៀឹនបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃនេះថា គាត់ជឿថាការផ្លាស់ ប្ដូរ នឹងកើតមានឡើង ខណៈពេលដែលលោកស្រី ្ញុលិា អិលលារដ ដែលជាអ្នកប្រឆាំងបពា្ហានេះកំពុងជានាយក រដ្ឋមន្ដ្រី។


ការណែនាំអំពីជំងឺកាមរោគធម្មតាៗ ជាងគេបំផុតមួយចំនួន

ជំងឺជ្រាំងរមាស់ (Chlamydia)

ជ្រាំងរមាស់ ជាជំងឺកាមរោគដែលមានជាទូទៅបំផុតក្នុងចំណោម ជំងឺកាមរោគទាំងអស់។ មនុស្សភាគច្រើន ដែលកើត ជំងឺ ជ្រាំងរមាស់ មិនចាប់អារម្មណ៍ ពីរោគ សញ្ញាអ្វីទេ ហើយក៏មិនដឹងដែរថាពួកគេមានជំងឺ។ បើមិនដូច្នេះទេ រោគសញ្ញា អាចមានដូចជាការបត់ជើងតូចដោយមានការឈឺចាប់ ឬ ការបញ្ចោញសារធាតុ មិនប្រក្រតី។ ការធ្វើរោគវិនិច្ឆ័យជំងឺជ្រាំងរមាស់មានភាពងាយស្រួលដោយគ្រាន់ តែធ្វើតេស្តទឹកនោម ឬ ដុសសម្អាតកន្លែងដែលឈឺ ប៉ុណ្ណោះ។ ជំងឺជ្រាំងរមាស់ ងាយស្រួលព្យាបាលដោយប្រើថ្នាំអង់ទីប’ីយ៉ូទិក ប៉ុន្តែអាចក្លាយទៅជាបញ្ហា សុខភាពធ្ងន់ធ្ងរ រយៈពេលវែង បើសិនជាទុកដោយមិនព្យាបាលទេ។

ជំងឺដុះសាច់លើអង្គជាតិ (Genital Warts) 

ជំងឺដុះសាច់លើអង្គជាតិ គឺជាដុំពកតូច ឬ ស្បែកប្រែប្រួល ដែលលេចឡើងនៅលើ ឬ នៅជុំវិញអង្គជាតិ ឬ ផ្នែកនៃរន្ធគូទ របស់អ្នក។ នេះគឺបណ្តាលមកពីការឆ្លងមេរោគ ស្បែក។ មិនមែនទាល់តែអ្នករួមភេទតាម រន្ធគូទ ទើបអាចឆ្លងមេរោគបានទេ ព្រោះមេរោគអេដស៍ក៏ឆ្លងតាមរយៈការប៉ះពាល់ រវាងស្បែកនិង ស្បែកដែរ។ មានការព្យាបាលមួយចំនួនអាចប្រើការបាន ដូចជាក្រែម និង cryotherapy(ធ្វើឱ្យសាច់ឈប់ដុះ)។

Login

Lost your password?