ទំរង់រាងកាយ

មិត្ដភក្ដិរបស់មករា ឈ្មោះសុគន្ធ បានអពោ្ជីញគាត់ទៅ ហែលទឹក ជាមួយ មិត្ដភក្ដិមួយ ក្រុមទៀត។ សុគន្ធ គិតថាមករា ជាមនុស្សផ្ដល់ ការសប្បាយ ហើយគួរអោយស្រលាញ់។ សុគន្ធពិតជា សង្ឃឹមថាគាត់ យល់ព្រម តែមករា បដិសេធ។ គាត់ ចូលចិត្ដសុគន្ធដែរតែគាត់ មាន ភាពអៀនខ្មាស់ក្នុងការដោះ អាវដើម្បីហែល ទឹក។ គាត់បារម្ភថា មិត្ដភក្ដិ និងបុរស ផេ្សង ទៀតនៅអាង ហែលទឹក នឹងឃើញអ្វីដែល គាត់ធ្លាប់ឃើញនៅ ពេលគាត់ឈរនៅ មុខ កពា្ចក់ គឺរាងកាយ ដ៏ស្គាំងស្គម បុរសម្នាក់។ មករាខានទៅអាងហែលទឹក ប្រហែល ជាមួយឆ្នាំហើយព្រោះគាត់មានភាពខ្មាស់អៀន ចំពោះរាងកាយ របស់ខ្លួន។

ការគិតនៃបុរស
មនុស្សយើង តែងតែ គិតថា បុរសមិន បានយក ចិត្ដទុកដាក់ចំពោះ រូបរាងកាយរបស ់ខ្លួនទេ។ ប៉ុន្ដែធាតុ ពិតទៅបុរស បាន ចំណាយ ពេលយ៉ាងច្រើននៅមុខកពា្ចក់។ វាជាការពិត បុរស ខ្លះ យកចិត្ដ ទុកដាក់ខ្លាំង ដូចជានារី ដែរចំពោះ រូបរាងកាយ របស់គេ។

បុរសប្រហែល ជាគិតថាពួកគេមិនគួរ បារម្ភអំពីរូបរាង កាយរបស់ គេទេ ប៉ុន្ដែទំរង់រាងកាយអាចជាបពា្ហា មួយសំរាប់ ពួកគេ។ ផ្ទុយ ពី នារីបុរសគឺនិយាយពីរាងកាយ របស់គេទៅកាន់មិត្ដភកក្ដិ និង បងប្អូន តិចជាង និង អារម្មណ៍របស់គេ អំពីរូបរាង របស់គេ។ ដោយគ្មាន ការគាំទ្រពី មិត្ដភក្ដិនិងគ្រួសារ ពួកគេអាចនឹងកែ តំរូវខ្លូនគេ ទៅកាន់ ភាពមិនត្រឹមត្រូវ។ ប៉ុន្ដែអ្វីដែលល្អនោះគឺទំរង់ រាងកាយ អាចកែប្រែ បាន។

ហេតុអ្វីបានជាទំរង់រាងកាយមានសារៈសំខាន់?
ទំរង់រាងកាយមានន័យថា ជាគំនិតយោបល់ និងអារម្មណ៍ របស់ មនុស្ស ម្នាក់អំពីរាងកាយ និងរូបរាងកាយ ខាងក្រៅ របស់គេ។ ការ មាន អារម្មណ៍ជឿជាក់អំពី រូបរាងកាយខ្លួនគឺអ្នកនោះមាន អារម្មណ៍ ថាខ្លួនស្អាត ពេញចិត្ដនឹងរូបរាងកាយ របស់ខ្លួនហើយកោត សរសើរ នូវសមត្ថភាព និងទទួលយកនូវភាពខ្វះខាតដែល ខ្លួនមាន។ ទំរង់ រូបរាងកាយជាផ្នែកមួយ នៃរាងកាយទាំងមូលរបស់មនុស្សម្នាក់។ ដូចេ្នះហើយ អារម្មណ៍ របស់បុរសម្នាក់ អំពីរាងកាយ របស់ គេអាច ប៉ះពាល់ អារម្មណ៍ដែលគេមានចំពោះខ្លួនឯង។ បើគេមិន ពេញចិត្ដ ទាល់តែសោះចំពោះ រូបរាងកាយរបស់ គេការកោតសរសើរ ចំពោះ ខ្លួនឯង របស់បុរសនោះអាច កាត់បន្ថយទំនុកចិត្ដរបស់គេបាន។

ទំរង់រាងកាយមានន័យថា ជាគំនិតយោបល់ និងអារម្មណ៍របស់ មនុស្ស ម្នាក់អំពីរាងកាយ និងរូបរាងកាយ ខាងក្រៅ របស់គេ។ ការមាន អារម្មណ៍ជឿជាក់អំពីរូបរាងកាយខ្លួនគឺអ្នកនោះមាន អារម្មណ៍ថាខ្លួនស្អាត ពេញចិត្ដនឹងរូបរាង កាយរបស់ខ្លួនហើយ កោតសរសើរនូវសមត្ថភាព និងទទួលយកនូវភាពខ្វះខាតដែល ខ្លួនមាន។ទំរង់រូបរាង កាយ ជាផ្នែកមួយនៃរាងកាយទាំងមូល របស់មនុស្សម្នាក់។ ដូចេ្នះហើយអារម្មណ៍ របស់បុរសម្នាក់ អំពី រាងកាយរបស់ គេ អាចប៉ះពាល់ អារម្មណ៍ ដែលគេមាន ចំពោះ ខ្លួនឯង។ បើគេមិន ពេញចិត្ដទាល់តែសោះចំពោះរូបរាងកាយរបស់ គេការកោតសរសើរចំពោះខ្លួនឯងរបស់បុរសនោះអាច កាត់បន្ថយ ទំនុកចិត្ដរបស់គេបាន។

របៀបដែលភាពពេញវ័យជះឥទ្ធិពលទៅលើទំរង់រាងកាយ
ទោះបីទំរង់រាងកាយគ្រាន់តែជាផ្នែកមួយនៃខ្លួនយើងទាំងមូលមែន តែក្នុងកំឡុងវ័យជំទង់របស់បុរស ម្នាក់់ជាពិសេសពេល វ័យគ្រប់ការ វាអាចមានភាពងាយស្រួលសំរាប់បុរសម្នាក់ដើម្បីផ្អែករូបរាងទាំង មូលរបស់ពួកគេទៅលើរាង កាយ ។ នេះគឺព្រោះតែក្នុងកំឡុង ពេលគ្រប់ការរាងកាយរបស់យើីងមាន ការផ្លាស់ប្ដូរ ខ្លាំងដែល វាអាចក្លាយជាចំនុច ទាក់ទាញអារម្មណ៍របស់យើង។ ការផ្លាស់ប្ដូរនៃ រាងកាយ របស់អ្នកអាចមានការ ពិបាកដល់ផ្នែកអារម្មណ៍ ព្រោះថា រាងកាយជារបស់អ្នក ហើយអ្នកបានសមទៅ នឹងរូបរាងដែល អ្នកធ្លាប់មាន ទៅហើយ។ បុរសខ្លះ មិនមាន អារម្មណ៍ ស្រណុក ចិត្ដឡើយ ក្នុងការ វិវឌ្ឍន៍នៃរាងកាយរបស់គេ ហើយអាច នឹង មានអារម្មណ៍ថា ពួកគេមិនស្គាល់ខ្លួនគេអពា្ជឹង ឯង។ ក្លាយ ជាបុរស ម្នាក់ដែលបែកសំលេង ឬ ដុះរោមតាមដង ខ្លួន(ឬជាបុរសតែ ម្នាក់ គត់ដែលមិន មានលក្ខណៈ ទាំង នេះ) ក៏អាចធ្វើអោយ បុរសមាន ភាពអៀនខ្មាស់ដែរ។

បុរសខ្លះទៀតឈានចូលដំណាក់កាលវ័យគ្រប់ ការដោយមិន ពេញ ចិត្ដ នឹងរាងកាយ និងរូបរាងរបស់គេ។ ពួកគេ អាចមាន បពា្ហាជា មួយ ទំរង់រាងកាយរបស់ គេមុនពេលគ្រប់ការទៀតផង (ឧទាហរណ៍ ពួកគេមានអារម្មណ៍ ថាលើសទំងន់ ឬខ្វះទំងន់ ឬមិនពេញចិត្ដ នឹង កំពស់របស់គេ។សំរាប់ពួកគេ ភាព គ្រប់ការអាចបន្ថែមអារម្មណ៍ មិននឹងនរនិងអាចធ្វើអោយអារម្មណ៍ នេះដក់ជាប់ រហូតដល់ភាព ជាមនុស្ស ពេញវ័យ។ វាអាចនឹងពិបាកធ្វើអោយ មាន សមភាព នូវអ្វីដែលអ្នក រំពឹងទុកថានឹងកើតឡើងចំពោះ រាងកាយ របស់ អ្នកទៅអ្វីដែលកើតឡើងពិតប្រាកដ។ បុរសជាច្រើនអាច មានការ រំពឹងទុកខ ្ពស់ ភាព គ្រប់ការ ដោយគិតថា ពួកគេនឹង អភិវឌ្ឍន៍ យ៉ាង លឿនទៅរកផ្លូវ ជាក់លាក់ណាមួយ។មិនមែន មនុស្សគ្រប់ គ្នាសុទ្ធ តែមានការផ្លាស់ប្ដូរ ក្នុងពេលតែមួយ ឬក្នុងល្បឿនតែមួយនោះទេ។ វាអាចនឹងពិបាក សំរាប់អ្នកនៅពេលដែលមិត្ដភក្ដិទាំងអស់របស់ អ្នកមានការលូតលាស់ផ្នែកសរីរាង្គ ហើយមានកំពស់ខ្ពស់ ជាង និង សាច់ដុំធំជាងអ្នក។ ជាយថាហេតុបុរសភាគច្រើន មានភាពលូតលាស់ ស្មើគ្នាទោះបីជាបុរសខ្លះ មានកំពស់ខ្ពស់ជាង ឬសាច់ដុំធំ ជាងបុរស ផេ្សងទៀត។

វាជារឿងធម្មតាក្នុងការមើលមិត្ដភក្ដិ និងមិត្ដរួមថ្នាក់ហើយ សំគាល់ ឃើញភាពខុសគ្នា ចំពោះការលូត លាស់និងការវិវឌ្ឍន៍។ បុរស តែង តែប្រៀបធៀប ខ្លួនឯងទៅបុរសដ៏ទៃ ទៀតក្នុងស្ថានភាពជាក់លាក់ ណាមួយ ហើយស្ថានភាពដែល សាមញ្ញបំផុតគឺក្នុងបន្ទប់ ផ្លាស់ សំលៀក បំពាក់ នៅក្លឹបហាត់ប្រាណ។

ត្រូវចាំទុកក្នុងចិត្ដថាក្នុងស្ថានភាពបែបនេះ មិនមែនមាន តែអ្នក ទេ ដែល មានភាពមិនពេញលក្ខណៈ។ បុរសជាច្រើនក៏មាន អារម្មណ៍ ដូចអ្នកដែរចំពោះ រាងកាយរបស់គេ ទោះបីជាបុរសដែលអ្នក ច្រណែន នឹងរាងកាយគេក៏ដោយ។ ត្រូវដឹងថាសឹង តែមនុស្សរាល់ គ្នាហើយដែល នឹងឆ្លងកាត់រឿងដូចគ្នា ដែល អាចធ្វើ អោយមាន សុខភាព ខុសប្លែក។ អ្នកអាចព្យាយាមនិយាយទៅកាន់ បុរសដែល ទុកចិត្ដបាន និង មានវ័យចំណាស់ជាងអ្នក អាចជាបងប្អូនឬ មិត្ដភក្ដិ។ ហើយចំលើយភាគ ច្រើនគឺពួកគេឆ្លងកាត់ រឿង ប្រហាក់ប្រហែលគ្នា ហើយ មានអារម្មណ៍ស្រដៀងគ្នា និង ការភ័យខ្លាច នៅពេល ដែល រាងកាយ របស់ពួកគេផ្លាស់ប្ដូរ។

ការលូតលាស់មិនប្រក្រតីនៃផ្នែកណាមួយ នៃរាងកាយ វាជារឿង ធម្មតា សំរាប់បុរស ម្នាក់ដែល គេ ចង់ ប្ដូរចំនុច ខ្លះអំពី រូបរាង របស់ គេ ប៉ុន្ដែការចាប់អារម្មណ៍ទៅលើចំនុច ណាមួយ ខ្លាំងពេក អាចធ្វើ អោយ កា្លយ ជាបពា្ហា។ការលូតលាស់មិនប្រក្រតី នៃផ្នែកណាមួយ នៃរាងកាយគឺជា បពា្ហាផ្នែកសុខភាពផ្លូវអារម្មណ៍ ដែលមនុស្ស គ្រប់ គ្នាព្រួយបារម្ភ អំពីបពា្ហាដែលពួកគេគិត ថាវាកើតឡើងចំពោះ ការ លូតលាស់នៃរាងកាយ របស់គេដែលពួកគេ ចំណាយពេល រាប់ ម៉េាងរៀងរាល់ថ្ងៃដើម្បីត្រួតពិនិត្យ កែតំរូវ ឬ ព្យាយាមលាក់ បាំង ចំណុចខ្វះខាតទាំងនោះ។ វាអាចជាការរំខានដល់ការ សប្បាយ របស់ មនុស្សម្នាក់ និងជីវិតរស់នៅ របស់គេ ហើយនរណាម្នាក់ ដែលជួប ប្រទះ នឹងបពា្ហាបែបនេះត្រូវស្វែងរកជំនួយ ដែលប្រកប ដោយ វិជ្ជាជីវៈ។ បើអ្នក គិតថាអ្នកមានបពា្ហា បែបនេះ សូមពិនិត្យ មើល ទំព័របណ្ដាញ នៅក្នុងគេហទំព័រនេះសំរាប់ អ្នកប្រឹក្សាដែល អាចជួយ អ្នកជាមួយបពា្ហានេះបាន។
រូបរាងដែលល្អឥតខ្ចោះ?
បុរសតែងដាក់សំពាធលើខ្លួនឯងខ្លាំង តើវាយ៉ាងណាវិញចំពោះ សំពាធ ពីសង្គមដែលទាមទារភាពល្អឥត ខ្ចោះនោះ? កន្លងមក គឺនារី ទេ ដែលទទួលសំពាធ ពីការទាមទាររូបភាពផ្សាយ ពាណិជ្ជកម្ម ល្អ ឥតខ្ចោះប៉ុន្ដែ ឥឡូវនេះក្រុមហ៊ុន ផ្សាយពាណិជ្ជកម្ម និងទស្សនាវដ្ដី ក៏ទាមទារនូវភាពទាក់ទាញពីរូបរាងបុរស ដែលដាក់ សំពាធ ដល់ បុរស ដែរ។តាមពិតទៅភាគច្រើននៃបុរស ដែលអ្នកឃើញក្នុងរូប ទាំនេះអាចនឹងមិនពិតទេ។ ទស្សនាវដ្ដីនិងភ្នាក់ងារ ផ្សាយ ពាណិជ្ជកម្ម ជារឿយៗ កែច្នៃរូបថតនៃតារាបង្ហាញម៉ូត ទាំងនោះ ដោយ ប្រើ កម្មវិធីកុំព្យូទ័រដើម្បី កែច្នៃចំនុចខ្វះខាត ឬប្ដូរមុខ អ្នក ស្អាតទៅដាក់លើដងខ្លួនដែលសង្ហា។

កសាងទំរង់រាងកាយអោយប្រសើរ
តើធ្វើដូចមេ្ដចដើម្បីបង្កើតទំរង់រាងកាយដែលវិជ្ជមានមួយ? ខាង ក្រោម ជាយោបល់ខ្លះៗ ៈ
ស្គាល់ពីចំនុចខ្លាំងរបស់ខ្លួនៈ រាងកាយ និងរូបរាងខុស គា្នគឺត្រូវ នឹង របស់ផេ្សងគ្នា ហើយពេលខ្លះរបស់ដែល រាងកាយអ្នកធ្វើ បាន ល្អ នៅពេលវ័យកេ្មង អាចនឹងផ្លាស់ប្ដូរនៅវ័យគ្រប់ការ។ តើអ្វីដែល រាងកាយអ្នក អាចធ្វើបានល្អ?អាចទាក់ទងនឹងល្បឿនអ្នក ភាព បទបែន ភាពខ្លាំងឬភាពសំរបសំរួល ដែលនាំអោយ អ្នកធ្វើ បាន ល្អចំពោះប្រភេទ កីឡាណាមួយ។ ឬប្រហែលជាអ្នក គ្មាន ជំនាញ ផ្នែកកីឡាទាល់តែសោះតែ អ្នកចូលចិត្ដគូររូបផាត់ព៌ណ ច្រៀង លេង ឧបករណ៍កីឡា និពន្ធ ឬសំដែង។ ស្វែងរកមុខជំនាញណាមួយ ដែល អ្នកគិតថាល្អមានជំនាញ អាចជួយបង្កើនភាពជឿជាក់ និងការ គិត ចំពោះខ្លួនឯង។ ទន្ទឹមនឹិងនេះ មនុស្សភាគច្រើនគឺមានចំនុច ណា មួយនៃរាងកាយ ដែលគេពេញចិត្ដ ឬអ្នកនោះ តែងលើកសសើរ ពី ចំនុច នោះ។ដើម្បីជួយអោយមានសមភាព ជាមួយចំនុចដែលអ្នក មិន ចូលចិត្ដវាជាការ ល្អដែលអ្នកចងចាំពីចំនុច ខ្លាំង របស់ខ្លួន និង បង្កើន វានៅពេល ដែលអ្នក អាចធ្វើបាន។ ឧទាហរណ៍ បើអ្នក ផេ្សង សសើរថាភ្នែក អ្នកស្អាតអ្នកមិនត្រូវទុកសក់អោយវែងដែល ធ្វើអោយបាំងភ្នែករបស់អ្នកឡើយ!

រាងកាយល្អមិនប្រាដក ថាអ្នកពូកែផ្នែកកីឡាទេៈ ជាញឹកញាប់ ណាស់ ដែល ការមើលឃើញរបស់បុរសទៅ លើខ្លួន គេគឺពាក់ ព័ន្ធ ជាមួយ សមត្ថភាពរបស់ ពួកគេ នៅលើទីលានកីឡា រឺ ក្នុងក្លឹប ហាត់ ប្រាណ។ ភាព វិជ្ជមាននៃផ្នែកនេះគឺថា បើអ្នកលេងកីឡាបានល្អ នៅ ក្នុងក្រុមមួយ អ្នកប្រហែលជាមើលឃើញភាពល្អពី រាងកាយ អ្នក។ តើវាយ៉ាងម៉េចវិញ បើសិនជាអ្នកមិនចូលចិត្ដកីឡាជាក្រុម ឬអ្នក ត្រូវ បាន បដិសេធពីក្រុម មួយដែលអ្នកចង់ចូលរួម? នៅក្នុងករណី ទាំងនេះវា ជួយក្នុងការដែលមើល ទៅលើសមត្ថភាពបុគ្គលវិញ។ បើអ្នកមិនចូលចិត្ដកីឡាជាក្រុមទេ វាមិនជា បពា្ហាឡើយ។ ព្យាយាម រកមើល សកម្មភាពផេ្សងទៀតដែល ធ្វើអោយអ្នកចាប់អារម្មណ៍។ អាស្រ័យលើចំណាប់ អារម្មណ៍របស់អ្នក និងទីកន្លែង ដែលអ្នករស់ នៅដែល វាអាចជាការជិះកង់ឡើងភ្នំ ហែលទឹក រាំ ធ្វើយោហ្កា ឬ រត់ហាត់ប្រាណ។ វានឹងអាចជួយអ្នករក្សារាង នឹងជួយអ្នកអោយរក ឃើញជំនាញថ្មី ដែលអ្នកមិនអាចរក បានក្នុងការលេងជាក្រុម។ បើអ្នកចូលចិត្ដ កីឡាជាក្រុមតែត្រូវ បានបដិសេធ កុំធ្វើអោយ វា បំបែក ក្ដីសង្ឃឹមរបស់អ្នក។ ប្រើឱកាសនេះដើម្បីស្វែង រកថា តើ អ្នក ពូកែខាងអ្វី? សូមកុំស្ដាយនូវអ្វីដែលមិនមែនជាជំនាញអ្នក។ អ្នកអាចព្យាយាមចូលក្រុម ផេ្សង ថ្វីបើបាល់ទាត់មិនមែនជា របស់ អ្នកតែការ ហែលទឹកប្រហែលជា ជំនាញរបស់អ្នក។ បើទាំងអស់ ខាងលើមិន ត្រូវនិងចំនូលចិត្ដ អ្នកអ្នកបន្ដហ្វឹកហាត់ នូវកីឡា ដែល អ្នកត្រូវបានបដិសេធ និងព្យយាមម្ដង ទៀតនៅឆ្នាំបន្ទាប់។ មនុស្ស នៅ ជុំវិញខ្លួនអ្នកប្រហែលជាមិនចាំ ថាអ្នកមិនអាចចូល ក្រុម បាល់ នោះទេ ការដែល មិនត្រូវបាន ជ្រើសរើស គឺ វាមានសារៈ សំខាន់ សំរាប់ អ្នក ជាងពួកគេ។

សំលឹងមើលទៅកម ្មវិធីហ្វឹកហាត់ បំប៉នភាពខាំ្លង លំហាត់ប្រាណ អាច ជួយអោយ អ្នកមានរាងស្អាត និងមាន អារម្មណ៍ ល្អចំពោះ ខ្លួន ឯង។ រាងកាយមាំមួនមិនមែន ដោយឯកឯងទេ វាត្រូវាការ ការខិតខំ ការហាត់ប្រាណ ទៀងទាត់និងការ បរិភោគ អាហារ ដែលជួយ សុខភាព។ អ្នកមិនចាំបាច់ហាត់ ប្រាណគ្រប់ពេលនោះទេ។ ទំលាប់ ហាត់ប្រាណ ដែលផ្ដល់សុខភាពល្អ អាចជាការហាត់ បីថ្ងៃក្នុង មួយ សបា្ដហ៍ពី ២០នាទីទៅ១ម៉េាង។ អត្ថប្រយោជន៍ មួយទៀត ពីការ ហាត់ប្រាណបានត្រឹមត្រូវគឺ វាជួយអោយអ្នកសប្បាយចិត្ដ។

កុំបំផ្លាញរាងកាយរបស់អ្នក ត្រូវថែទាំវា! ដើម្បីបន្ថែម គំនិត ល្អ របស់អ្នក ទៅលើរាងកាយរបស់អ្នកត្រូវ ថែទាំវា។ការជក់បារី ឬ អ្វីផេ្សងទៀតដែលអ្នកដឹងថាមិនល្អ នឹងផ្ដល់ ឥទ្ធិពល អាក្រក់ ក្នុង រយៈពេលមួយ។ ការថែទាំ ខ្លួនបានល្អ ជារៀងរាល់ពេល នឹងផ្ដល់ លទ្ធផលល្អ សុខភាព និងជួយអោយរាងកាយមាំមួន ហើយ ទាំង នោះនឹងជួយផ្ដល់នូវ ទំរង់រាងកាយល្អ។ ការអនុវត្ដនូវទំលាប់សំអាត រាងកាយបានល្អងូតទឹក ទៀងទាត់ ថែទាំធេ្មញសក់ និងស្បែក ពាក់ សំលៀកបំពាក់ស្អាត ក៏ជួយអ្នកក្នុងការរក្សាទំរង់រាងកាយល្អ ដែរ។

ធ្វើ្វជាខ្លួនអ្នកៈ ដងខ្លួនអ្នកគឺគ្រាន់តែជាផ្នែកមួយរបស់ខ្លួនអ្នក ទាំង មូលរួួមផ្សំជាមួយសមត្ថភាពរបស់អ្នក ដែលធ្វើ អោយគេសប្បាយ ឬចំនុចអ្វីផេ្សងទៀត ដែលធ្វើអោយអ្នកពិសេស។ សមត្ថភាពជំនាញ និងការ ជឿជាក់របស់អ្នក គឺសុទ្ធតែជា ផ្នែកមួយរបស់ អ្នកដែលមាន ជាមួយគ្នា។ ដូចេ្នះហើយសូមកុំព្យាយាមធ្វើ អោយ ចំនុច ខ្វះខាត តិច តួច ក្លាយជាក្ដីព្រួយបារម្ភរបស់អ្នក។

ទន្ទឹមនឹងភាពសំខាន់ដែលអ្នក ត្រូវមានទំរង់រាងកាយល្អ ទោះជាការ មានទំរង់រាងកាយល្អ មានសារៈសំខាន់ តែការ ផ្ដោតខ្លាំពេក ទៅលើ ទំរង់ រាងកាយ និងរូបរាងអាចធ្វើអោយបុរសម្នាក់មើលរំលង ផ្នែក សំខាន់ផេ្សង ទៀតរបស់ខ្លួន ។ បើអ្នកដូចបុរសដ៏ទៃទៀត ដែល ថែទាំ ខ្លួនឯង និងស្លៀកពាក់សំលៀកបំពាក់ស្អាតៗ អ្នក ប្រហែល មើល ទៅស្អាតសំរាប់អ្នកផេ្សងដែរ។ ប្រហែល ជាអ្នក គ្រាន់តែ គ្មាន ពេលចាប់អារម្មណ៍ពី រឿងនេះ ទេបើអ្នករវល់តែរិះគន់ ខ្លួនឯង ។ ត្រូវចាំថា ទោះបីជាតារាភាពយន្ដក៏មិនមែន ស្រស់សង្ហារៀង រាល់ ថ្ងៃដែរ! រូបរាងខាងក្រៅរបស់អ្នកគឺគ្រាន់តែជាតម្លៃតូចមួយទេ ការ ពិតទៅមិត្ដ ឬដៃគូយូរអង្វែង គឺចាប់អារម្មណ៍ខ្លាំង ទៅលើបុគ្គលិក លក្ខណៈរបស់អ្នកជាជាងរូបរាងរបស់អ្នក ដូចេ្នះសូមកុំបារម្ភខ្លាំង ពេកអំពីផ្នែកតូចមួយនៃខ្លួន អ្នកទាំងមូល ។ ត្រូវ ប្រាកដ ថាអ្នក ចំណាយ ពេលរបស់អ្នកធ្វើរឿងដែលអ្នក ចាប់អារម្មណ៍ ទទួល ជំនាញ និង បទពិសោធន៍ថ្មី និងអភិវឌ្ឍ ជំនាញសង្គម និង សន្ទនា របស់អ្នក ដូចេ្នះ អ្នកមានរឿងចាប់អារម្មណ៍ដើម្បីនិយាយ និងគំនិតដើម្បីចែករំលែក ហើយនេះពិតជារឿងដែលធ្វើ អោយ អ្នកដ៏ទៃចាប់អារម្មណ៍ និងនរណាម្នាក់។


ខ្ញុំគិតថា វាមិនអាចកើតឡើង ចំពោះបុរសទេ

នេះជាសំដីរបស់កេ្មងប្រុសម្នាក់ដែល បានរំលោភផ្លូវភេទ ដោយ បុរស មួយក្រុមទៀត។ គាត់បានចែករំលែកពីរឿងនេះ នៅពេល ដែល គាត់ ចូលរួមក្នុង ការសិក្សាស្រាវជ្រាវ សំរាប់ការ បោះផ្សាយ ក្នុង ឆ្នាំ២០០៨ ដែលហៅថា ឪ ខ្ញុំគិតថាវាមិនអាចកើតឡើង ចំពោះ បុរសទេ ឱ។ ការសិក្សាលើកទី១ ក្នុងកម្ពុជាដែលផ្ដោត លើការ រំលោភ ផ្លូវភេទ និងការប្រើប្រាស់កេ្មងប្រុស និងបុរសបានបង្ហាញ អោយយើងដឹងថា បពា្ហានេះមិនមែនកើត ឡើងតែចំពោះកេ្មងស្រី និងស្រី្ដទេ។ អ្នកស្រាវជ្រាវមួយក្រុម បានធ្វើបទសម្ភាស៍ជាមួយបុរស និងកេ្មងប្រុស៤០នាក់ ក្នុងនោះភាគច្រើន ជាជនរងគ្រោះ និងអ្នក រស់រួច ពីការរំលោភផ្លូវភេទពីកុមារភាព ដែលភាគច្រើននៃជន ល្មើស ជាមនុស្សពេញវ័យ។ លើសពីនេះទៅទៀត មនុស្ស ១៥០ ទៀត ដូចជា មេធាវី អ្នកធ្វើការផ្នែកសង្គម អ្នកផ្ដល់ឱវាទ អ្នក ជំនាញ និងថែទាំផ្នែកសុខភាព។

ការសិក្សាបានបង្ហាញទៀតថា ខណៈដែលការរំលោភ ផ្លូវភេទ ទៅ លើកេ្មងប្រុស បានក្លាយជារឿង ធម្មតាក្នុងស្ថានភាព ផេ្សងៗក៏ដោយ វានៅតែមានភាពលាក់កំបាំង និងការយល់ច្រឡំ ដោយមនុស្សភាគ ច្រើននៅតែខ្លាច ឬមានការអៀនខ្មាស ក្នុងការរាយការណ៍ពីបពា្ហា របស់ ពួកគេ មនុស្សភាគច្រើន ដែលផ្ដល់សេវាគាំទ្រ សឹង តែមិន ជឿថា មានរឿងបែបនេះកើតឡើង ឬវាជាបពា្ហាធ្ងន់ធ្ងរ នៅពេល ដែលវា កើតឡើង។ បុរស និងកេ្មងប្រុសជាច្រើនបានប្រាប់ថា គ្នាន អ្នកណាជឿពួកគេទេ ហើយថែមទាំងត្រូវ បានគេសើចចំអកទៀត នៅពេល ដែលគេសុំជំនួយ ហើយខ្លះទៀតបានប្រាប់ថា ពួកគេ ត្រូវ បានបដិសេដ ក្នុងការពិនិត្យព្យាបាល។ ជន រងគ្រោះ ភាគច្រើន បានរក្សា ការសំងាត់ ពីបពា្ហា របស់ពួកគេដោយការភ័យខ្លាច ឬ ការ រើសអើងដែល គេត្រូវប្រឈមមុខ។ ដូចេ្នះហើយភាពស្ងៀមស្ងាត់ និងភាពឯកោរបស់បុរស រងគ្រោះទាំងនោះនៅ តែមានជា បន្ដ បន្ទាប់។ មានហេតុផលជាច្រើនសំរាប់រឿងនេះ សង្គមតែងតែ រំពឹងថា កេ្មងប្រុសនិងបុរស គឺត្រូវមាន លទ្ធភាពការពារខ្លួនឯងបាន។ ជនរងគ្រោះជាច្រើនបន្ទោស ខ្លួនឯងពីរឿងដែលបានកើតឡើង ឬ ជឿជាក់ថាការទទួល យកការពិតពីការ រំលោភផ្លូវភេទគឺបង្ហាញ ពី ភាពទន់ខ្សោយរបស់គេ។ ម្យ៉ាងទៀតវប្បធម៌ ខ្មែរយើងជឿជាក់ថា កេ្មងប្រុសនិងបុរសគ្មានភាពបរិសុទ្ធ និង កិតិ្ដយស ដែលត្រូវ បាត់បង់ នោះទេ ដូចេ្នះហើយបពា្ហាដែលពួកគេជួបប្រទះ មិនត្រូវ បាន គិតថា ជារឿងធ្ងន់ធ្ងរនោះទេ។

បុរសដែលរួមភេទ ជាមួយ បុរសដែលរងគ្រោះ ដោយសារ អំពើ ហឹង្សា ក៏ប្រឈមមុខនឹងបពា្ហាដែរ ហើយការរើសអើងចំពោះ ំ្សំ អាច ធ្វើអោយមនុស្សទូទៅគិតថាអ្វីដែលកើតឡើងជា ឪ បពា្ហាខ្ទើយ ឱ ឬយល់ថាវាគួរតែកើតឡើង ហើយមិនគួរ យកចិត្ដទុកដាក់ នោះ ទេ។ បុរសមិនអាចយំបានទេ។ បើយើងយំ គេនិយាយថា យើងទន់ខ្សោយ ប៉ុន្ដែពួកគេ មិនដឹងថា ពួកយើងឈឺចាប់ យ៉ាងណា ទេ។ តើអ្វីដែលជាការពិត?

ការពិតនោះគឺការរំលោភ ផ្លូវភេទលើបុរស និងកេ្មងប្រុស ជាបពា្ហា ដ៏ធំមួយ។ វាមិនមែនជាបពា្ហាថ្មីនោះទេ ហើយវា បានកើត ឡើងជា ច្រើន ឆ្នាំមកហើយ។ កេ្មងប្រុសជាច្រើនត្រូវ បានរំលោភផ្លូវភេទ ដោយបុរសពេញវ័យ ជនជាតិកម្ពុជានិង បរទេសក្នុង ស្ថានភាព ផេ្សងៗ គ្នា។ ហើយកេ្មងប្រុសក៏ត្រូវ បានរំលោភដោយ កេ្មងផេ្សង ទៀត និងកេ្មងជំទង់ ហើយក្នុងករណីខ្លះដោយស្រី្ដ។ បុរសពេញវ័យ រួមទាំង ំ្សំ សុទ្ធតែឋិតក្នុងភាព គ្រោះថ្នាក់នៃការរំលោភ បំពាន ផ្លូវភេទ។ កេ្មងប្រុសជាច្រើនត្រូវបានទទួលរងនូវការ រំលោភ បូក យ៉ាងព្រៃផ្សៃ ដែលធ្វើអោយគេមានការ ភ័យខ្លាច ដោយមិន ហ៊ាន រាយការណ៍។ ការរើសអើង បានជួយជំរុញដល់ការ រក្សាភាព ស្ងៀម ស្ងាត់ និងភ័យខ្លាច ប៉ុន្ដែអី្វៗបានផ្លាស់ប្ដូរហើយ។ ឥឡូវនេះគេ ចាប់ផ្ដើម និយាយអំពី បពា្ហានេះហើយវាយបំបែកភាពស្ងៀមស្ងាត់។
កាលនោះខ្ញុំមានអាយុ១២ឆ្នាំ… គាត់បានបង្ខំអោយ ខ្ញុំរួមភេទជាមួយ គាត់ហើយគំរាម មិនអោយខ្ញុំប្រាប់គេទេ។ គាត់បានបង្ខំខ្ញុំជាច្រើនដង នៅក្នុងផ្ទះគាត់។ មានម្ដងនោះ… អ្នកជិតខាងបានបង្ខំខ្ញុំយ៉ាងខ្លាំង… ខ្ញុំចង់ទៅផ្ទះតែគាត់មិនអនុញ្ញតទេ… ខ្ញុំព្យាយាមរើបំរះហើយម្ដាយ មីងរបស់ខ្ញុំឃើញ ក៏សួរថាគាត់កំពុងធ្វើអី។ ខ្ញុំខ្លាចគាត់ ធ្វើបាប ខ្ញុំ ថ្ងៃក្រោយ ដូចេ្នះខ្ញុំក៏ប្រាប ់ម្ដាយមីងខ្ញុំថា ពួកយើងកំពុងតែលេងទេ។ ខ្ញុំចង់គេចពីគាត់តែមិនអាចទៅរួច គាត់តែងតែមករកខ្ញុំ។ ខ្ញុំមិនអាច គេច ផុតពីការរំលោភ នេះទេ ឥឡូវនេះខ្ញុំលែងខ្វល់ទៀតហើយ..

ឥទ្ធិពលនៃការរំលោភបំពានផ្លូវភេទ

មនុស្សជាច្រើនយល់ថានៅពេលដែល បុរសនិងកេ្មង ប្រុសត្រូវ បាន រំលោភ ផ្លូវភេទ វាមិនមែនជាបពា្ហាធ្ងន់ធ្ងរ។ គិតបែប នេះមិន ត្រឹម ត្រូវ ទេ។ អំពើហឹង្សាលើផ្លូវភេទជារឿងធ្ងន់ធ្ងរមួយ ហើយ យោង តាម ការសិក្សាបុរសកេ្មងជាច្រើន បានប្រាប់អំពីឥទ្ធិពល អាក្រក់ នៃកា ររំលោភ លើជីវិតរបស់ពួកគេ។

អ្នកចូលរួមនិយាយបានប្រាប់អំពីបពា្ហា និងការលំបាករយៈ ពេលខ្លី និងវែងរួមទាំងអារម្មណ៍ខ្មាសអៀន និងការបាត់បង់កិត្ដិយស។ ភាគ ច្រើន មានបពា្ហាធ្ងន់ធ្ងរផ្នែកផ្លូវកាយ និងផ្លូវចិត្ដ។ ហើយអ្នក ផេ្សង ទៀត មានការ យល់ច្រឡំរវាងភេទ និងការរួមភេទ។ វាជា រឿង ធម្មតាសំរាប់ កេ្មងប្រុសដែលមានការបន្ទោសខ្លួនឯង ឬមាន អារម្មណ៍ ឯកោ។ ខ្លះទៀតអាចមានសុបិន្ដអាក្រក់ ឬមាន គំនិតចង់ សំលាប់ខ្លួន ខណៈដែល ភាគច្រើនទៀត លែងជឿទុកចិត្ដអ្នកដទៃ និងបាក់បែកទំនាក់ទំនង។ ហើយមួយចំនួនទៀតមាន ការបារម្ភ និង ភ័យខ្លាច រឿងនេះកើតឡើង លើរូបគេម្ដងទៀត។ ខ្លះទៀត និយាយ អំពីការ ប្រើប្រាស់ថ្នាំញៀន ឬគ្រឿងស្រវឹងដើម្បីបំភេ្លច និង បំបាត់ ការឈឺចាប់ របស់គេ។ ក្នុងផ្លូវ ផេ្សងៗទៀត ការរំលោភ ផ្លូវភេទ នេះធ្វើអោយ ជីវិតរបស់បាត់បង់នូវភាពប្រក្រតី។

បុរសក៏មានភាពអាម៉ាស និងបាត់បង់កិត្ដយស ដែរ នៅពេលគេដឹងពី ការរំលោភផ្លូវភេទ។ ពួកគេពិតជាមានការអាម៉ាសណាស់នៅពេល ដែលអ្នកផេ្សងដឹង។ ស្រី្ដមានអារម្មណ៍អាម៉ាស ហើយមិន អាច លាក់លាម បាន… បើអ្នកផេ្សងនិយាយពីរឿងគេ គេអាច បឹ្ដងផ្ដល់ បាន ប៉ុន្ដែ បុរស… ពួកគេប្រមាថយើង។ ចំពោះបុរស… នៅពេល ដែល រឿងរបស់គេខ្ជរខ្ជាយ វានឹងបន្ដពីមាត់ មួយទៅមាត់មួយ។ នៅពេលខ្ជរខ្ជាយ អ្នកផេ្សងគិតថាវាជារៀង ឪ ធម្មតា ឱ … ប៉ុន្ដែ នៅ ក្នុងចិត្ដ របស់បុរសទាំងនោះ ពិតជាមានភាពអាម៉ាសខ្លាំងណាស់។ បុរសកេ្មងម្នាក់ទៀត និយាយពីបទពិសោធន៍ នៃការរំលោភ ផ្លូវភេទ របស់គេ។

វាពិតជាឈឺចាប់និងគួរអោយខ្លាចណាស់… ខ្ញុំត្រូវ បានបង្ខំហើយ ពួក គេមានកំលាំងខ្លាំងណាស់។ ពួកគេបង្ខំខ្ញុំ ដោយហាក់ដូចជា ខឹងនិង ខ្ញុំខ្លាំង ណាស់… ពួកគេឃើញខ្ញុំមានអត្ដចរិកដូចខ្ទើយ ដូចេ្នះ ហើយ គេស្អប់ខ្ញុំ។ ពួកគេប្រើថ្នាំញៀន ដូចេ្មះហើយ ពួកគេពោរពេញ ដោយ កំលាំង។ ខ្ញុំ មានការឈឺចាប់ផ្នែករាងកាយ និងពោរពេញ ដោយ ការ យល់ច្រឡំ… ខ្ញុំឈឺចាប់ក្នុងចិត្ដ… ឈឺចាប់ផ្លូវអារម្មណ៍… ខ្ញុំសួរខ្លួនឯងនូវសំនួរជា ច្រើន… តើនេះជាកម្មពៀររបស់ខ្ញុំមែនទេ? តើខ្ញុំធ្វើអ្វីខុសពីជាតិមុន? ហេតុអ្វីក៏រឿងនេះកើតលើរូបខ្ញុំ?

បុរសកេ្មងនេះបានបង្ហាញគំនិតរបស់ខ្លួនពីការរំលោភផ្លូវភេទ និងការ រើសអើងក្នុងភាពជា msm បើស្ដ្រីម្នាក់ត្រូវគេរំលោភ នឹងមាន មនុស្ស ជាច្រើនចាំជួយ និងព្យាយាមចាប់ជនលើ្មស ប៉ុន្ដែបើជា msm វិញគ្មានអ្នកណាខ្វល់ទេ។ គឺមាន តែមនុស្ស ដែលខឹង នឹង ពួកគេ សើចចំអកដាក់ពួកគេ ហើយគិតថាវាជារឿងធម្មតា។ ៩៩% នៃ msm ត្រូវគេរំលោភ នៅក្នុងភូមិដោយ ការបង្ខំ និង ប្រើ អំពើ ហឹង្សា។ វាកើតឡើងនៅគ្រប់ខេត្ដក្នុងប្រទេសកម្ពុជា។ ខ្ញុំនៅតែ ប្រថុយ ទៅទីនោះ ព្រោះខ្ញុំចង់សប្បាយ។ នៅតាម ផ្លូវបុរស កេ្មង គំរាម យើងអោយរួមភេទ ដូចេ្នះយើងត្រូវតែបង្ខំចិត្ដ ធ្វើទាំង ទឹក ភ្នែក។

តើជនរងគ្រោះនិងអ្នករួចរស់ត្រូវការអ្វីពីអ្នកគាំទ្រ? ផ្នែកដ ៏សំខាន់ មួយនៃការ សិក្សាស្រាវជ្រាវ បានសួរទៅបុរសនិងកេ្មងប្រុសថា ពួក គេត្រូវការអី្វពីអ្នកគាំទ្រ ដែលរួមមានទាំងអ្នកជំនាញ និងការ ផ្ដល់ សេវា ថែមទាំងគ្រួសារនិងមិត្ដភកិ្ដទៀត។ សង្ឃឹមថាវានឹងអាច ជួយ ដល់ការឈានទៅរកការបង្កើត សេវាគាំទ្រ ពិសេសក្នុងពេលអនាគត សំខាន់ជាងនេះទៀត គឺការយកចិត្ដទុកដាក់ថែទាំ ពីមនុស្ស សំខាន់ នៅ ក្នុងជីវិតរបស់ពួកគេ ។ ចំនុចសំខាន់ ដែលពួកគេ ត្រូវការ មាន ដូចជា :

– ជៀសផុតពីការរំលោភផ្លូវភេទ
– លទ្ធភាពក្នុងការសំរេចចិត្ដ និងជ្រើសរើសជីវិតរបស់ខ្លួន
– ការយល់ដឹងពីអារម្មណ៍និងការគាំទ្រ
– ភាពអាថ៌កំបាំង
– ការជឿជាក់ក្នុងទំនាក់ទំនង
– ការការពារពីការរំលោភផ្លូវភេទ និងការរើសអើង
– ការគោរពពីអ្នកដទៃ
– ឱកាសក្នុងការបពោ្ចញយោបល់
– ការទទួលស្គាល់ពីអ្នកដទៃ
– គ្មានការរិះគន់វាយតំលៃពីអ្នកដទៃ
– សេ្នហា កម្មសិទ្ធ ការអត់អោន

យើងក៏បានសុំអោយបុរសទាំងនោះនិយាយទៅកាន់ជនជាតិខ្មែរ ដ៏ទៃ ទៀត និងផ្ដល់សិទិ្ធដើម្បីបពោ្ចញសំលេងទៅអ្នកដ៏ទៃ ។ រឿង ខ្លះៗ ដែលពួកគេចង់និយាយទៅអ្នក យើងចង់ប្រកាស អោយ ដឹងពីការរំលោភផ្លូវភេទ លើបុរសថា វាមានការ ឈឺ ចាប់ ស្មើគ្នាដូចការរំលោភ ផ្លូវភេទទៅលើស្រី្ដដែរ។ រាល់ បុគ្គលិកដែល ផ្ដល់ការគាំទ្របុរសទាំងនេះ ទោះបីជាគេជាប្រុស ឬ ស្រី ត្រូវមានជំនាញក្នុងការផ្ដល់ប្រឹក្សា ហើយត្រូវទន់ភ្លន់ ចិត្ដល្អ និងរួសរាយ។

បុរសក៏ត្រូវការជំនួយដែរ !
កុំនិយាយដើមបុរស រើសអើង និងមើលងាយពួកគេ។
កុំរំលោភផ្លូវភេទបុរស និង msm ទៀត។
ខ្ញុំចង់អោយអ្នករាល់គ្នាដឹងថាបុរស និង msm កំពុងtត្រូវ បាន គេ រំលោភផ្លូវភេទ សូមជួយនិងសង្គ្រោះពួកគេដូចជួយស្រី្ដដែរ ! ទៅកាន់សាធារណៈ ម្ដាយ អ្នកជួយ អង្គការក្រៅរដ្ឋាភិបាល និង អ្នកដទៃទៀត ជួយចាប់ជនល្មើស និងបង្ក្រាបពួកគេ។ រាយ ការណ៍ពីការរំលោភ ផ្លូវភេទទៅកាន់អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរមានសមត្ថកិច្ច។ សូមក្លាហានឡើង ក្លាហាន ក្នុងការ រាយ ការណ៍ បពា្ហានេះទៅកាន់មនុស្សពេញវ័យ ឪពុកម្ដាយ អង្គការ ។ សូមកុំលាក់លាមរឿងនេះទៀត។

សេវា និងការគាំទ្រ

នៅពេលបច្ចុប្បន្ន ក្នុងប្រទេសកម្ពុជា នៅមិនទាន់មាន សេវា ឯកទេស ដើម្បីគាំទ្រដល់កេ្មងប្រុស និងបុរស ដែលត្រូវ បាន រំលោភផ្លូវ ភេទនៅឡើយ ប៉ុន្ដែសង្ឃឹមថា វានឹង ប្រែប្រួល ក្នុងពេលឆាប់ៗនេះ នៅពេលដែលមានការដឹងលឺកាន់តែច្រើន ។ បើអ្នកត្រូវការជំនួយ ក្នុងពេលនេះ អ្នកអាច ទំនាក់ទំនង អ្នកជំនាញរបស់ Mstyle ឬអង្គការ ដែលមានរាយនាម ខាង ក្រោម

ការពារសិទ្ធរបស់ពួកគេទៅតាមផ្លូវច្បាប់
ភ្នំពេញ
អង្គការអាដហុក (ADHOC)
ផ្ទះលេខ ១ ផ្លូវលេខ ១៥៨ ឧកញ៉ាទ្រឿង សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ
ទូរស័ព្ទ : ០២៣ ២១៨ ៦៥៣

អង្គការជំនួយផ្នែកច្បាប់កម្ពុជា (LAC)
ផ្ទះលេខ ១៨ ផ្លូវ ៦០៤/៣១១ សង្កាត់ បឹងកក់២ ខណ្ឌទួលគោក ភ្នំពេញ
ទូរស័ព្ទ : ០២៣ ៨៨៤ ២៦២

អង្គការលីកាដូ (LICADHO)
ផ្ទះលេខ ១៦ ផ្លូវលេខ ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន ភ្នំពេញ
ទូរស័ព្ទ : ០២៣ ២១១ ៣៩១ , ០២៣ ៩៨២ ៦៦៩

បន្ទាយមានជ័យ
អង្គការអាដហុក (ADHOC)
ផ្ទះលេខ ១៩៨ ភូមិ ៣ ឃុំព្រះពន្លា ស្រុកសេរីសោភ័ណ្ឌ ខេត្ដបន្ទាយមានជ័យ
ទូរស័ព្ទ : ០៥៤ ៩៥៨ ៨៦៧ , ០១២ ៧៦៥ ២១៦

អង្គការជំនួយផ្នែកច្បាប់កម្ពុជា (LAC)
ផ្ទះលេខ ១០២០ ក្រុមទី ១០ ផ្លូវជាតិលេខ ៥ ឃុំអូរអំបិល ស្រុកសេរីសោភ័ណ្ឌ ខេត្ដបន្ទាយមានជ័យ
ទូរស័ព្ទ : ០១២ ៤៤៥ ៩០០

កណ្ដាល
អង្គការអាដហុក (ADHOC)
ផ្លូវលេខ ៣៦១ ផ្លូវជាតិលេខ ២ ភូមិក្រពើហារ ឃុំព្រែកឫស្សី ស្រុកតាខ្មៅ ខេត្ដកណ្ដាល
ទូរស័ព្ទ : ០១២ ៥៥២ ៥៤២ , ០១២ ៩៩៣ ៨៣៣

អង្គការជំនួយផ្នែកច្បាប់កម្ពុជា (LAC)
ផ្ទះលេខ ២៣ ផ្លូវលេខ ១០៨ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្ដកណ្ដាល
ទូរស័ព្ទ : ០២៣ ៩៨៣ ៣០៧

អង្គការសេវាសង្គមកម្ពុជា (SSC)
ផ្ទះលេខ ៥៤០ ផ្លូវ ២០១ ស្រុកតាខ្មៅ ខេត្ដកណ្ដាល
ទូរស័ព្ទ : ០១២ ៩៣២ ៩០០ , ០២៣ ៤២៥ ០០៦

មុននេះមិនយូរប៉ុន្មាន នៅក្នុងប្រទេស ផេ្សងៗនៅ ក្នុង ពិភព លោក ក៏មិនសូវ មានសេវាគាំទ្រសំរាប់កេ្មងប្រុស និងបុរសដែរ ប៉ុន្ដែ ឥលូវមាន ផ្លាស់ប្ដូរហើយ។ ប្រទេសកម្ពុជា ក៏អាចចូលរួម ចំណែក យ៉ាងសំខាន់នៅក្នុងដំណើរ ការនៃការ ផ្លាស់ប្ដូរ នេះ ដែរ។ បើអ្នកចាប់អារម្មណ៍ក្នុងការ ក្លាយខ្លួន ដើម្បីរួម ចំណែក ក្នុង ការ អភិវឌ្ឍន៍សេវា គាំទ្រសំរាប់កេ្មងប្រុស និងបុរស សូម ទំនាក់ទំនង មក info@fhi.org.kh។កហ ។

ខ្ញុំគិតថាវាមិនអាចកើតឡើងលើបុរសទេ ឱ បាន បោះពុម្ព ផ្សាយ នៅក្នុងខែមេសា ឆ្នាំ២០០៨ ដោយអង្គការ ទស្សនៈ ពិភពលោក និងអង្គការហាកា នឹងបន្ដ ដោយអ្នក ស្រាវជ្រាវ មួយក្រុម ដែលមានមូលដ្ឋាន នៅអង្គការ សេវា សង្គម កម្ពុជា។

 

 

 

 

 

 

 

 


ទទួលយកអារម្មណ៍ពិត នៃភេទ របស់អ្នក

1- ទទួលយកអារម្មណ៍ពិតនៃភេទ របស់អ្នក(សារភាពពីខ្លួនអ្នក)

មានជំហានមួយចំនួនសំរាប់អ្នកទទួលយកការពិតរបស់ខ្លួនឯង។ នេះ ជាជីវិតរបស់អ្នក ដូចេ្នះសូមចំណាយពេលវេលាធ្វើអ្វីៗសំរាប់ខ្លួនអ្នក និងនៅពេលណាដែលអ្នករួចរាល់នឹងធ្វើវា។ មនុស្សជាច្រើននិយាយ ថា ជំហានដំបូងគឺអ្នកត្រូវទទួលយកអារម្មណ៍នៃភេទខ្លួនអ្នកសិន។ ទទួលស្គាល់ចំពោះខ្លួនឯងថាអ្នកជា ខ្ទើយ ឬជាមនុស្សដែលស្រលាញ់ ទាំងពីរភេទ វាអាចនឹងត្រូវការពេលជាច្រើនឆ្នាំ។ បុរសជាច្រើន សង្ឃឹមថាអារម្មណ៍គឺ ឪគ្រាន់តែជាដំណាក់កាលមួយឱ។ នៅពេល ដែលអ្នកយល់កាន់តែច្បាស់ នេះគឺជាអ្វីដែលលើសពីមួយដំណាក់ កាល អ្នកត្រូវតែព្យាយាមទទួលយកអារម្មណ៍នេះ និងការពិតដែល អារម្មណ៍របស់អ្នកទាក់ទាញតែចំពោះមនុស្សដែលមានភេទដូចគា្ន។

ការទទួលយកនេះជាជំហានទី ១។ បុរសភាគច្រើន មានអារម្មណ៍ នេះតាំងពីពួកគេនៅជាកេ្មងជំទង់ ប៉ុន្ដែមួយចំនួនទៀតមិនបានដឹង ពីអារម្មណ៍នេះរហូតដល់ពួកគេមានវ័យចំណាស់បន្ដិច។ ការទទួល យក និងសារភាពពីភេទនេះអាចនឹងធ្វើអោយអារម្មណ៍របស់អ្នក មិននឹងធឹង។ ពេលខ្លះអ្នកអាចនឹងសប្បាយចិត្ដ មានទំនុកចិត្ដ និង រួចរាល់ក្នុងការប្រកាសសារភាពទៅកាន់អ្នកដទៃ តែពេលខ្លះអ្នក មានអារម្មណ៍ភ័យខ្លាច ច្របូកច្របល់ ឯកកោ និងប្រហែលជាពិបាក ប្រាប់ទៅអ្នកផេ្សងអោយដឹង។ សូមនិយាយជាមួយអ្នកដែលធ្លាប់ មានបទពិសោធន៍ក្នុងរឿងនេះ ឬអ្នកជំនាញប្រហែលជាអាចជួយ អ្នកបាន។ នៅចុងបពា្ចប់នៃអត្ថបទនេះ យើងមានបព្ជាីឈ្មោះកឹ្លប Mstyle ក្នុងប្រទេសកម្ពុជា ដែលបុគ្គលិក និងអ្នកស័គ្ម្រចិត្ដនៅ ទីនេះអាចជួយអ្នក និងឆ្លើយរាល់សំនួរ ដែលអ្នកមាន។ ការទទួល អារម្មណ៍ពិតនៃភេទខ្លួនឯង អាចធ្វើអោយអ្នកមានក្ដីបារម្ភ កង្វល់ ដូចជាភ័យខ្លាច នឹងបដិសេធមិនទទួលយកការពិតនេះ។ អ្នក ប្រហែលជានឹងគិត ហើយបារម្ភអំពីប្រតិកម្មរបស់គ្រួសារអ្នក និង មិត្ដភក្ដិអ្នក ថាតើពួកគេនឹងគាំទ្រ ឬបដិសេធអ្នក។ វាអាចនឹង ជួយអ្នកបានបើអាចចំណាយពេលរៀបចំខ្លួនអ្នក ដើម្បីតបទៅនឹង សំនួរដែលគ្រួសារនិងមិត្ដភកិ្ដអាចនឹងសួរអ្នក រៀបចំចំលើយ និង ព្យាយាមគិតទុកមុនអំពីប្រតិកម្មរបស់ពួកគេ។ គិតអំពីប្រតិកម្មល្អ និងអាក្រក់ដែលអាចនឹងកើតមានឡើង ហើយរៀបចំផែនការ ដើម្បីប្រឈមមុខនឹងស្ថានភាពនោះ។

2-ហេតុអី្វបានជាអ្នកត្រូវប្រាប់ការពិតពីខ្លួនអ្នកទៅអ្នកផេ្សង?

នេះគឺជាសំនួរដ៏សំខាន់ ដែលអ្នកត្រូវសួរខ្លួនអ្នកមុននឹងប្រាប់អ្នក ដទៃ។ ចំលើយអាចមានដូចជា ឪពីព្រោះខ្ញុំមានមោទនភាពចំពោះ ខ្លួនខ្ញុំឱ ឬ ខ្ញុំមិនអាចក្លាយជាមនុស្សសប្បាយចិត្ដទេ បើខ្ញុំរស់នៅ ក្នុងការកុហក ឬ ខ្ញុំចង់ជួបអ្នកផេ្សងទៀតដែលដូចខ្ញុំ ចំលើយ ទាំងនេះសុទ្ធតែល្អទាំងអស់ និងបង្ហាញថាអ្នកសារភាព ដោយចិត្ដអ្នក មិនមែនដោយសារអ្នកផេ្សងបង្ខំអ្នកទេ។

3-ប្រាប់ទៅអ្នកផេ្សង

ជំហានបន្ទាប់នៅពេលនេះគឺ ឪចាកចេញពីភាពលាក់អាថ៌កំបាំងឱ និង សំរេចចិត្ដដោយខ្លួនឯងថា តើអ្នកណាជាអ្នកបន្ទាប់ដែលអ្នកគួរតែ
ប្រាប់។ បុរសជាច្រើនប្រាប់ទៅមិត្ដភកិ្ដជិតស្និទ្ធរបស់គេ ឬសមាជិក ណាមួយនៅក្នុងគ្រួសាររបស់គេមុន។ នៅពេលដែលអ្នកបានជ្រើស រើសប្រាប់មនុស្សដែលអ្នកគួរប្រាប់ហើយ វាជាឱកាសល្អដែលអ្នក ដទៃទៀតងាយនឹងដឹង។ អ្នកមិនអាចធ្វើអ្វីច្រើនដើម្បីទប់ស្កាត់ ការខ្ចរខ្ចាយនៃព័ត៌មាននេះទេ ព្រោះវាជាធម្មជាតិរបស់មនុស្ស ដែលចាប់អារម្មណ៍នឹងរឿងផេ្សងៗ។ នេះប្រហែលជារឿងដែល គួរអោយភ័យខ្លាច និងប៉ះពាល់ដល់អារម្មណ៍អ្នក ប៉ុន្ដែបើអ្នកសំរេច ចិត្ដថានឹងដោះស្រាយជាមួយបពា្ហាអវិជ្ជមាន ដែលការបើកបង្ហាញ នេះនឹងនាំមកហើយ អ្នកត្រូវត្រៀមខ្លួនអោយបានគ្រប់គ្រាន់សំរាប់ ទប់ទល់។

4-អ្នកណាខ្លះ ដែលអ្នកត្រូវប្រាប់

បុរសជាច្រើនបានអោយដំបូន្មានថា អ្នកគួរប្រាប់មនុស្សដែលអ្នកទុក ចិត្ដបំផុតដែលមិនមែនជាសមាជិកគ្រួសារអ្នកជាមុនសិន។ មិនថា អ្នកនោះជានរណាទេ អោយតែអ្នកទុកចិត្ដថា គេនឹងមានចិត្ដទូលាយ និងអាចគាំទ្រអ្នក។ បើអ្នកសំរេចថានឹងប្រាប់ទៅសមាជិកក្នុងគ្រួសារ អ្នក វាជាការប្រសើរក្នុងការប្រាប់ទៅឪពុក ឬម្ដាយ ជាជាងប្រាប់ទៅ គាត់ទាំង២ ក្នុងពេលតែមួយ។ ពេលខ្លះបងប្អូនបង្កើតរបស់អ្នកអាច ជាចំនុចចាប់ផ្ដើមដ៏ល្អ ដោយសារពួកគេអាចនឹងយល់ពីបពា្ហានេះនៅ ជំហានដំបូង។ អ្នកនឹងជួបចំលើយផេ្សងៗជាច្រើនដូចជាឪ ឯងប្រាកដ ហើយមែនទេ?ឱ ឪពេលឯងធំទៅនឹងលែងអីហើយឱ និង ឪឯងមិន
បានព្យាយាមគ្រប់គ្រាន់ ដើម្បីទទួលយកភេទផេ្សងទេឱ។ វានឹងមាន ប្រយោជន៍ចំពោះអ្នក ក្នុងការត្រៀមចំលើយជាមុន ទើបអ្នកអាច ពន្យល់ពីអារម្មណ៍ពិត និងជួយអោយអ្នកដទៃយល់ថា អ្នកបាន ព្យាយាមសួរទាំងសំនួរនេះចំពោះខ្លួនឯងរួចហើយ ហើយត្រូវ ពិចារណារកចំលើយដោយប្រុងប្រយ័ត្ន។

5-ប្រាប់ដោយរបៀបណា

ចំណុចដែលពិបាកបំផុតក្នុងការសារភាពពីអារម្មណ៍ពិតនៃភេទរបស់ អ្នកនោះគឺ ត្រូវចាប់ផ្ដើមការសន្ទនាពីណាទៅណា! ការសរសេរ សំបុត្រផេ£ីរទៅមិត្ដភកិ្ដ ឬក្រុមគ្រួសារអ្នកមុនក៏ជាការល្អដែរ។ សំបុត្រអាចទុកពេលអោយពួកគេបពោ្ចញប្រតិកម្ម សំរួលចិត្ដទៅ នឹងដំណឹងនេះដោយខ្លួនឯង។ អ្នកត្រូវចាំថា អ្នកត្រូវការពេលវេលា ដើម្បីទទួលយកគំនិតនេះ ហើយអ្នកផេ្សងក៏ប្រហែលជាត្រូវការ ពេលដូចអ្នកដែរ។ សរសេរជាសំបុត្រគឺទុកពេលអោយអ្នករៀបចំ គំនិតរបស់អ្នក បានច្បាស់លាស់ និងដោយប្រុងប្រយ័ត្ន។ វាក៏អាច ទុកពេលអោយមនុស្សដែលទទួលសំបុត្របានពិចារណាអំពីដំណឹង នេះមុននឹងពិភាក្សាជាមួយអ្នក។ ជាពិសេសនៅពេលអ្នកដឹងថានឹង មានការខឹងសំបារខ្លាំង និងប្រតិកម្មអវិជ្ជមាន បើអ្នកព្រួយបារម្ភពី ប្រតិកម្មរបស់គ្រួសារ ឬមិត្ដភកិ្ដ អ្នកប្រាប់ពួកគេអំពីការភ័យខ្លាច របស់អ្នក និងអោយពួកគេដឹងថាអ្នកមិនចង់បពា្ឈឺពួកគេទេ អ្នក គ្រាន់តែចង់ប្រាប់ពីការពិត។

6-គួរប្រាប់នៅពេលណា

ពេលវេលាល្អគឺជាអ្វីគ្រប់យ៉ាង! បើអ្នកសំរេចចិត្ដថា នឹងប្រាប់ ដោយ ផ្ទាល់មាត់ ចូររើសពេលវេលា ដោយប្រុង ប្រយ័ត្នជា ទី បំផុត។ មិន ត្រូវធ្វើវានៅពេល ដែលនរណា ម្នាក់ស្ថិតក្នុង សភាព ទាន់ហន់ ឬ ស្មារតី មិនល្អនោះទេ។ កុំធ្វើវានៅពេល ដែល អ្នកមានអារម្មណ៍ មួម៉េៅ ឬ អន់ចិត្ដ ដែលវា អាចប៉ះ ពាល់ ដល់អ្វីដែលអ្នកនិយាយ និងរបៀបនៃ ការនិយាយ របស់ អ្នក។ កុំធ្វើវានៅពេល ដែលអ្នក ស្រវឹង! ត្រូវចងចាំ ថាមាន តែអ្នក ប៉ុណ្ណោះ ដែលដឹងថា ពេលណា ដែលអ្នកគួរតែនិយាយ មិនត្រូវអោយនរណាម្នាក់បង្ខំអ្នកទេ។

7-ប្រតិកម្ម និងលទ្ធផល

បុរសជាច្រើនបាននិយាយថា ពួកគេដូចជា បានដាក់អំរែក ដ៏ធ្ងន់ ចុះ ពី លើស្មា បន្ទាប់ពីគេបានសារភាព ទោះបីជា ប្រតិកម្ម ពី គ្រួសារ ឬមិត្ដភក្ដិ របស់គេមានលក្ខណៈអន់ចិត្ដក៏ដោយ។ មិន ត្រូវគិត ថា អ្នកមាន កំហុសទេ បើសិនជា ព័ត៌មានលាក់កំបាំង របស់ អ្នកធ្វើ អោយ គ្រួសារ ឬមិត្ដភកិ្ដខ្លះរបស់អ្នកអន់ចិត្ដ អ្នក គួរតែមាន មោទនភាព ចំពោះខ្លួនអ្នក ហើយរីករាយ នឹងភាពធូរ ស្រាល ដែល អ្នកបានទទួល បានពីការរស់នៅ ដោយមិនចាំ បាច់កុហក ទៀត។ មនុស្សជាច្រើនបានទទួលប្រតិកម្មវិជ្ជមាន។ មានករណី ជាច្រើន ដែល គ្រួសារ ឬមិត្ដភកិ្ដអ្នកបានសង្ស័យ ឬដឹងគ្រាន់ តែពួកគេមិនចង់ និយាយអ្វីរហូតដល់ពេល ដែលអ្នកសំរេចថានឹងសារភាព។ ពួកគេ នឹងមានអារម្មណ៍ សប្បាយចិត្ដនៅពេល ដែលអ្នកសំរេចចិត្ដ ថា ប្រាប់ ពួកគេ។ ចៃដន្យអាក្រក់ មានករណីខ្លះទៀតមិនមាន លក្ខណៈ រលូនទេ នៅពេល ដែលអ្នក សារភាពពីការពិត។ ព្យាយាម កុំអាក់ អន់ ចិត្ដ ព្រោះពេលវេលា នឹងជួយធ្វើអោយមានភាពប្រសើរ ឡើង វិញ។ បើមិត្ដភកិ្ដរបស់អ្នកខ្លះបដិសេធរឿងនេះ ចូរសួរ ខ្លួនអ្នក ថា តើពួកគេជាមិត្ដភកិ្ដពិត ឬ ទេ ដែលពួកគេមិនអាច ទទួល យក ការ ពិតរបស់អ្នក។ វាប្រហែលជា ប្រសើរចំពោះ អ្នកវិញ ទេ ក្នុង ការបាត់ បង់ពួកគេ។ បើអ្នកជួបផល លំបាក បន្ទាប់ ពីផ្ដល់ ដំណឹង នេះ ព្យាយាមកុំព្រួយបារម្ភពីរឿងនេះពេក ព្រោះ នេះជារឿងធម្មតា ទេក្នុងការចាប់ផ្ដើមដំបូង។ គ្រួសារ និង មិត្ដភកិ្ដ អ្នកប្រហែលជា មាន អារម្មណ៍ផេ្សងៗ ដូចជា ភ£ាក់ ផ្អើល សោកសៅ កើតទុក្ខ មិន សប្បាយចិត្ដ និងមានការ ឈឺ ចាប់។ សូមចងចាំថាតើអ្នក ត្រូវ ចំណាយ ពេលយូរប៉ុណ្ណា ដើម្បី សម្រប ខ្លួនអ្នកនឹងបពា្ហានេះ។ ទុកពេលខ្លះ អោយពួកគេសាុំ នឹងគំនិត នេះ។ សូមព្យាយាម បន្ដ ទៅទៀត! មនុស្សបន្ទាប់ ដែលអ្នកប្រាប់ប្រហែលជា ស្ទុះមកអោប អ្នក ហើយ និយាយថា ពួក គេមានអារម្មណ៍ធូរស្រាល ដែលអ្នកមាន សេចកី្ដ ក្លាហាន នឹង ប្រាប់គេ ហើយគេក៏ បាន សង្ស័យថា អ្នកមាន អី្វលាក់ ក្នុង ចិត្ដជាយូរមកហើយ។ ចុងក្រោយបង្អស់ ចូលរួមជា សមាជិក ំ្សតយល េនិងបង្កើតទំនាក់ទំនងជាមួយក្រុមមនុស្ស ដែល មាន ទំនោរប្រហាក់ប្រហែលអ្នកអាចផ្ដល់ការគាំទ្រ មាន កន្លែង គួរអោយចាប់អារម្មណ៍ជាច្រើនដែលអ្នក អាចទៅបាន និងមាន អ្វីៗ ជាច្រើនដែលត្រូវធ្វើ!

 

 

 

 

 


ការណែនាំអំពីជំងឺកាមរោគធម្មតាៗ ជាងគេបំផុតមួយចំនួន

ជំងឺជ្រាំងរមាស់ (Chlamydia)

ជ្រាំងរមាស់ ជាជំងឺកាមរោគដែលមានជាទូទៅបំផុតក្នុងចំណោម ជំងឺកាមរោគទាំងអស់។ មនុស្សភាគច្រើន ដែលកើត ជំងឺ ជ្រាំងរមាស់ មិនចាប់អារម្មណ៍ ពីរោគ សញ្ញាអ្វីទេ ហើយក៏មិនដឹងដែរថាពួកគេមានជំងឺ។ បើមិនដូច្នេះទេ រោគសញ្ញា អាចមានដូចជាការបត់ជើងតូចដោយមានការឈឺចាប់ ឬ ការបញ្ចោញសារធាតុ មិនប្រក្រតី។ ការធ្វើរោគវិនិច្ឆ័យជំងឺជ្រាំងរមាស់មានភាពងាយស្រួលដោយគ្រាន់ តែធ្វើតេស្តទឹកនោម ឬ ដុសសម្អាតកន្លែងដែលឈឺ ប៉ុណ្ណោះ។ ជំងឺជ្រាំងរមាស់ ងាយស្រួលព្យាបាលដោយប្រើថ្នាំអង់ទីប’ីយ៉ូទិក ប៉ុន្តែអាចក្លាយទៅជាបញ្ហា សុខភាពធ្ងន់ធ្ងរ រយៈពេលវែង បើសិនជាទុកដោយមិនព្យាបាលទេ។

ជំងឺដុះសាច់លើអង្គជាតិ (Genital Warts) 

ជំងឺដុះសាច់លើអង្គជាតិ គឺជាដុំពកតូច ឬ ស្បែកប្រែប្រួល ដែលលេចឡើងនៅលើ ឬ នៅជុំវិញអង្គជាតិ ឬ ផ្នែកនៃរន្ធគូទ របស់អ្នក។ នេះគឺបណ្តាលមកពីការឆ្លងមេរោគ ស្បែក។ មិនមែនទាល់តែអ្នករួមភេទតាម រន្ធគូទ ទើបអាចឆ្លងមេរោគបានទេ ព្រោះមេរោគអេដស៍ក៏ឆ្លងតាមរយៈការប៉ះពាល់ រវាងស្បែកនិង ស្បែកដែរ។ មានការព្យាបាលមួយចំនួនអាចប្រើការបាន ដូចជាក្រែម និង cryotherapy(ធ្វើឱ្យសាច់ឈប់ដុះ)។

Login

Lost your password?