MStyle: ស្ទិលក្នុងការរស់នៅ
គួរអោយសោកស្ដាយ ស្រីស្រលាញ់ ស្រីគឺអាច បង្កើត នូវភាព គ្រោះ ថ្នាក់នៃកត្ដាមួយចំនួន ដូចជា មហារីកដោះ ពោះវៀនធំ ស្បូន ហើយ និងមហារីក នេដៀមតេរិាល ពីព្រោះ ពួក គេមាន ឱកាស តិចក្នុងការ មានកូន និងការបំបៅដោះ។ ឱកាសសំរាប់ធ្វើមិនអោយមានកូន។ ហេតុដូចេ្នះហើយ វាសំខាន់ ណាស់ ការដឹងខ្លួនចំពោះ សុខភាព របស់ អ្នក និងអនុវត្ដយ៉ាងឆាប់ រហ័ស នៅ សញ្ញា ដំបូងនៃបពា្ហា។
សុខភាពដើមទ្រូង
ក្នុងការការពារសុខភាពរបស់អ្នកគឺត្រូវពិនិត្យអោយបាន ទៀងទាត់ លើសុដន់ ដើម្បីពិនិត្យគ្រាប់រឹង (គីស) ភាពទន់ ឬភាពប្រក្រតី និង ការទៅ ជួបគ្រូ ពេទ្យ ដើម្បីរកមើលនូវបពា្ហា ដែលអ្នក មិន បាន ប្រា កដ។ វាចំណាយពេលតែ ១៥នាទី ហើយក្នុងមួយខែតែម្ដង ហើយខាង ក្រោម នេះគឺអ្វីដែល អ្នក ត្រូវធ្វើ។
ការពិនិត្យដោយភ្នែក – ដៃទាំង ២ ច្រត់លើត្រកៀក
ដៃច្រត់ចងេ្កះហើយឈរនៅមុខកពា្ចក់។ អ្នកត្រូវការ មើល ឃើញ សុដន់ ទាំងពីរក្នុងពេលជាមួយគ្នា។ ឈរដោយដាក់ដៃទាំងពីរ របស់ អ្នក លើត្រគាក និងពិនិត្យ មើល ទ្រង់ទ្រាយសុដន់របស់ អ្នក។ មើល ទៅលើិទំហំ រាង និង រង្វង់។ សំគាល់មើល ភាពខុស ប្លែក នៃ ពណ៌ ស្បែក និង ភាព រលោង ឬគ្រើម នៃស្បែក។ មើលទៅ លើក្បាល ដោះ និង រង្វង់ សុដន់ ដើម្បីអោយ ដឹង ពី សុខភាព។
ការពិនិត្យដោយភ្នែក – ដៃទាំង ២ ដាក់លើក្បាល
ឈរនៅមុខកពា្ចក់ លើកដៃទាំងពីរដាក់ពីក្រោយក្បាល ហើយនឹង មើល ចលនាសុដន់ថាតើផ្លាស់ប្ដូរក្នុងពេលជាមួយគ្នា ឬទេ ហើយ សងេ្កត រកភាព ខុសគ្នា។ មើលទៅលើទំហំ រាង និង ពិនិត្យ មើល ភាពសមប្បមាណ។ ផ្ដោត អារម្មណ៍លើក្បាល សុដន់ និងរង្វង់សុដន់ ដើម្បីរកមើលស្នាមខូង រលក ឬ ការរួញ (ស្នាមពៀច)។ មើល ត្រង់ចំនុចក្លៀក និង សងេ្កតរកមើល ការ ហើម នៅត្រង់ កំពក កោសិកា (ផ្នែកក្រោមបន្ដិចនៃក្លៀក)។
ចលនាដោយដៃ – ឈរ និងស្ទាប
លើកដៃខាងឆេ្វងរបស់អ្នកដាក់លើក្បាល ហើយប្រើ ម្រាមដៃ ស្ដាំ របស់ អ្នកសង្កត់ថ្នមៗ ទៅលើដើមទ្រូងខាងឆេ្វង របស់អ្នក។ ស្ទាបពី ក្បាល រហូតដល់ចុងសុដន់ រំកិលជុំវិញពីខាងក្នុង សុដន់ រហូត ដល់ បរិវេណជុំវិញក្លៀក។ អ្នកក៏អាចធ្វើចលនាជាជុំ ប៉ុន្ដែត្រូវ ប្រា កដថា អ្នក បាន ស្ទាប គ្រប់ ជ្រុងជ្រោយ នៅ តំបន់ សុដន់ ទាំងមូល។ កំនត់ ចំណាំនៅរាល់ការផ្លាស់ប្ដូររបស់ស្បែក ពណ៌ ឬទំហំ។ ប្ដូរទៅដៃ ម្ខាង ទៀតនិងធ្វើដូចគ្នា។ វាអាចធ្វើ បាន ល្អនៅ ពេលអ្នក ងូតទឹក ព្រោះ ពេលដែលស្បែកសើមវាមានលក្ខណៈ មិនសូវ ជាប់ ស្អិត ទៅនឹងការ ត្រដុសជាមួយម្រាមដៃ។
ចលនាដោយដៃ – ពិនិត្យលើក្បាលសុដន់
នៅតែត្រូវឈរនៅមុខកពា្ចក់ ទំលាក់ដៃទាំងពីរចុះបន្ដិច។ ជាមួយ នឹងចុងម្រាមចង្អុល និងម្រាម កណ្ដ្កល នៃ ដៃស្ដាំរបស់ អ្នកច្របាច់ ស្រាលៗ ទៅក្បាល ដោះ ខាងឆេ្វង ហើយ ទាញ ទៅ ខាង មុខ។ តើក្បាល សុដន់ រលាស់ត្រលប់មកវិញ នៅ កន្លែងដដែល ឬទេ? តើវារុញ ត្រលប់ ទៅ ដើម ទ្រូងវិញទេ? កំណត់ ចំណាំ ថា មាន ឬ មិនមាន វត្ថុរាវ ចេញមក ខាង ក្រៅ។ ត្រលប់ដៃ ម្ខាង ទៀត ហើយ ពិនិត្យ មើល ទៅ ក្បាល សុដន់ ខាង ស្ដាំវិញម្ដង។
ចលនាដោយដៃ – ដេក និងស្ទាប
ដាក់ខ្នើយ នៅ លើគ្រែ ដែល អាច អោយ អ្នក កើយ ក្បាល និង ស្មា លើ ខ្នើយតែ មួយ ហើយ ដាក់ដៃខាង ឆេ្វងរបស់អ្នក នៅខាងក្រោម ក្បាល ប្រើដៃស្ដាំទៅប៉ះនឹងដើមទ្រូងហើយប្ដូរទៅដៃម្ខាងទៀត និង ធ្វើដូច គ្នានឹងផ្នែកខាង ក្រោមដៃ ដូចដែល អ្នកធ្វើ ក្នុងជំហានទី៣។ កំណត់ ចំណាំរាល់ ការផ្លាស់ប្ដូរលើស្បែក ពណ៌ ឬទំហំ។
PAP smear
ធ្វើការពិនិត្យPAP smear ទៅ លើ ស្បូន រាងរាល់បីឆ្នាំម្ដង ដោយ គ្រូពេទ្យរបស់អ្នក ដើម្បីរកមើលភាពមិនប្រក្រតីដែលអាចបង្កអោយ មានជំងឺមហារីក។ បើសិនរាល់បពា្ហាអាចរកឃើញឆាប់រហ័ស ពួកគេ អាចធ្វើការព្យាបាលយ៉ាងងាយស្រួល។
Osteoporosis
›