ការធ្វើតេស្ដមួយនាទី ទៅលើជំងឺកាមរោគ ដោយខ្លួនឯង

ការរក្សាសុខភាពរបស់អ្នកអោយបានល្អ គឺជាការវៃឆ្លាតមួយដែលអាចធ្វើបានសំរាប់អ្នកនិង ដៃគូរបស់ អ្នកដែរ។ ត្រួតពិនិត្យ ទៅ លើលិង្គ និងគូទ របស់អ្នកអោយបានទៀងទាត់ សំរាប់រោគសញ្ញាកាមរោគគឺ អាចធ្វើបានដោយ ចំណាយពេលមិនលើស ពី១នាទី។ ការត្រួតពិនិត្យនោះក៏អាចមាន សារៈប្រយោជន៍ ក្នុងការរកមើល និងព្យាបាល បពា្ហាផេ្សងៗទៀតដែរដូចជា ស្នាមរោលកន្ទួល លើ ស្បែក និងរោមដែលដុះ ក្នុងស្បែក។

នេះជារបៀបក្នុងការធ្វើតេស្ដ៉
១។     យកកពា្ចក់តូចមួយ រកកន្លែងស្ងាត់ និង ដោះសំលៀកបំពាក់ខ្លួនអ្នក
២។     ត្រួតពិនិត្យខ្លួនអ្នក ជាពិសេសលិង្គ និងគូទរបស់អ្នក។ តើអ្នកឃើញស្នាមរោល ស្នាមកន្ទួល ឬ ស្នាមពង… អារម្មណ៍រមាស់ ស្នាមជាំក្រហម ឬឡើងប៉ោង ក្លិនប្លែកដែលចេញពីទឹកកាម ឬម្ដុំលិង្គ ឬចុង លិង្គរបស់អ្នកគូទ ឬពងស្វាសឬទេ ?

ពិនិត្យមើលផ្នែកខាងក្រោមនៃពងស្វាសអ្នក
បើអ្នកមិនទាន់ក្រឡិត សូមទាញស្បែកលិង្គចុះក្រោម និងមើលដោយប្រុងប្រយ័ត្ននូវផ្នែកខាង ក្រោម ស្បែក
ពិនិត្យមើលចន្លោះរវាងពងស្វាស និងគូទរបស់អ្នក
ពិនិត្យមើលអោយជិតត្រង់ចំនុចក្រោមមមីសថាមានពងតូចៗ , ដុំសាច់ ឬសត្វល្អិត ឬទេ?
ច្របាច់លិង្គរបស់អ្នកថ្មមៗ ដើម្បីរកមើលទឹកផ្ទុះដែលមានក្លិនស្អុយ ឬពណ៌លឿងខ្ចី។ ចូរចងចាំថាវា ជារឿង ធម្មតាសំរាប់បុរសទេ ដែលមានទឹកកាមខ្លះចេញមកពេលធើ្វដូចនេះ ប៉ុន្ដែមិនមានន័យថា អ្នកមិន មានជំងឺកាមរោគទេ

៣។     បើអ្នករកឃើញសញ្ញានៃជំងឺកាមរោគ ឬអ្វីដែលប្លែក វាជាពេលដែលអ្នកត្រូវទៅគ្លីនិកជំងឺកាម រោគដើម្បី ធ្វើការត្រួតពិនិត្យ! មានគ្លីនិក សេវាកាមរោគនេះរង់ចាំបំរើលោកអ្នកដោយ រក្សាការសំងាត់ មើលទំព័របណ្ដាញ ំ្សតយល េនៃគេហទំព័រនេះដើម្បីរកមើលតារាងទំនាក់ទំនង ដែលមានអត្ថប្រយោជន៍

(បោះពុមផ្សាយពី ៅ ចៀន(២០០៣) ៉ យប់មិុញខ្ញុំជួបមនុស្សម្នាក់ … និងមានរឿងមួយ! ការណែនាំអំពី ជំងឺកាមរោគសំរាប់មនុស្សខ្ទើយ ៉)


នៅពេលសប្បាយគឺលែងសប្បាយទៀតហើយ

នៅពេលសប្បាយគឺលែងសប្បាយទៀតហើយ

ជួបជុំគ្នាគឺសប្បាយ – មិនថាទៅក្លឹប ទៅមើលការប្រគុំតន្ដ្រី ជប់លៀងនៅផ្ទះ ឬ ជប់លៀងនៅផ្ទះមិត្ដភក្ដិក៏ដោយចំពោះ ពួកយើងភាគច្រើនបើមានស្រាគឺសប្បាយណាស់។

រឿងពិតរបស់ស្រា

ស្រា ជាថ្នាំពុល និងផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃការផឹកស្រាគឺទាក់ទងនឹងបរិមាណនៃជាតិអាល់កុលដែលអ្នកផឹក (កម្លាំង នៃបរិមាណជាតិអាល់កុល) និងបិរមាណនៃការផឹក។ ស្រាវិស្គីផ្ទុកជាតិអាល់កុលក្នុងមួយមីលីលីត្រ ច្រើនជាងស្រាបៀរ។ ដូចេ្នះ ឧទាហរណ៍ បើសិនអ្នកមានកែវ២ដែលមានទំហំដូចគ្នា ហើយកែវមួយអ្នកដាក់ស្រាវិស្គី និងមួយកែវទៀតដាក់ស្រាបៀរ កែវដែលដាក់ស្រាវិស្គីនឹងមាន ជាតិអាល់កុលច្រើនជាង កែវដែលដាក់ ស្រាបៀរ-ទោះបីចំនួននៃសារធាតុរាវដូចគ្នាក៏ ដោយ-ពីព្រោះស្រាវីស្គីគឺខ្លាំងជាងស្រាបៀរ។

ចំពោះកម្មវិធីផឹកសីុធម្មតាមួយនៅប្រទេសកម្ពុជាដែលទាក់ទងនឹងការផឹកស្រាឱ្យបានច្រើន និងលឿនតាមដែលអ្នកអាច ធ្វើបាន។ នេះត្រូវបានហៅថាជាការផឹកហួសប្រមាណ ហើយវាមានគ្រោះថ្នាក់ណាស់! បើសិនអ្នកផឹក អស់ច្រើនក្នុងរយៈ ពេលដ៏ខ្លី បរិមាណជាតិអាល់កុលនៅក្នុងលំហូរឈាមរបស់អ្នកអាចនឹងមានគ្រោះថ្នាក់យ៉ាងខ្លាំង ដោយសារតែរាងកាយ របស់អ្នកមិនអាចទប់ទល់ជាមួយជាតិអាល់កុលបានទាន់ពេល។ បែបនេះអាចបពា្ឈប់ រាងកាយអ្នកពីការធ្វើការឱ្យបាន ត្រឹមត្រូវ។

មានសម្ពាធមិត្ដភក្ដិជាច្រើននៅក្នុងការបន្ដផឹក និងបង្ហាញថាអ្នកជា ឪមនុស្សខ្លាំងឪ ប៉ុន្ដែវាគ្មានអ្វីអស្ចារ្យទេចំពោះការផឹក ស្រាច្រើនជាងការដែលមានសុវត្ថិភាពនោះ-វាជាទង្វើរល្ងង់ខ្លៅទៅវិញទេ។
ខាងក្រោមនេះគឺជាចំនួន សុវត្ថិភាពដែលអ្នក អាចផឹកបានក្នុងមួយពេល (លុះត្រាតែអ្នកនឹងត្រូវបើកបរ ដែលអ្នកត្រូវចៀសវាងកុំផឹកទាល់តែសោះ)


ការណែនាំអំពីជំងឺកាមរោគធម្មតាៗ ជាងគេបំផុតមួយចំនួន

ជំងឺជ្រាំងរមាស់ (Chlamydia)

ជ្រាំងរមាស់ ជាជំងឺកាមរោគដែលមានជាទូទៅបំផុតក្នុងចំណោម ជំងឺកាមរោគទាំងអស់។ មនុស្សភាគច្រើន ដែលកើត ជំងឺ ជ្រាំងរមាស់ មិនចាប់អារម្មណ៍ ពីរោគ សញ្ញាអ្វីទេ ហើយក៏មិនដឹងដែរថាពួកគេមានជំងឺ។ បើមិនដូច្នេះទេ រោគសញ្ញា អាចមានដូចជាការបត់ជើងតូចដោយមានការឈឺចាប់ ឬ ការបញ្ចោញសារធាតុ មិនប្រក្រតី។ ការធ្វើរោគវិនិច្ឆ័យជំងឺជ្រាំងរមាស់មានភាពងាយស្រួលដោយគ្រាន់ តែធ្វើតេស្តទឹកនោម ឬ ដុសសម្អាតកន្លែងដែលឈឺ ប៉ុណ្ណោះ។ ជំងឺជ្រាំងរមាស់ ងាយស្រួលព្យាបាលដោយប្រើថ្នាំអង់ទីប’ីយ៉ូទិក ប៉ុន្តែអាចក្លាយទៅជាបញ្ហា សុខភាពធ្ងន់ធ្ងរ រយៈពេលវែង បើសិនជាទុកដោយមិនព្យាបាលទេ។

ជំងឺដុះសាច់លើអង្គជាតិ (Genital Warts) 

ជំងឺដុះសាច់លើអង្គជាតិ គឺជាដុំពកតូច ឬ ស្បែកប្រែប្រួល ដែលលេចឡើងនៅលើ ឬ នៅជុំវិញអង្គជាតិ ឬ ផ្នែកនៃរន្ធគូទ របស់អ្នក។ នេះគឺបណ្តាលមកពីការឆ្លងមេរោគ ស្បែក។ មិនមែនទាល់តែអ្នករួមភេទតាម រន្ធគូទ ទើបអាចឆ្លងមេរោគបានទេ ព្រោះមេរោគអេដស៍ក៏ឆ្លងតាមរយៈការប៉ះពាល់ រវាងស្បែកនិង ស្បែកដែរ។ មានការព្យាបាលមួយចំនួនអាចប្រើការបាន ដូចជាក្រែម និង cryotherapy(ធ្វើឱ្យសាច់ឈប់ដុះ)។


តើរួមភេទយ៉ាងដូចម្តេចទើបមានសុវត្ថិភាព

ជំងឺកាមរោគ 9 ជំងឺឆ្លងតាមរយៈការរួមភេទ 9ទ្សីសបប
ជំងឺកាមរោគជាច្រើនអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរនិងមួយចំនួនអាច គំរាមកំហែងដល់អាយុជីវិតនិងមិន អាច ព្យាបាលឱ្យជាសះស្បើយបានឡើយ។ចំពោះ ស្ត្រីវាអាចបណ្តាលឱ្យគ្មានគភ៌ការមានគភ៌ក្រៅស្បូន ភាពមិនប្រក្រតី នៃគភ៌ និងការស្លាប់របស់ទារកទៀតផង។ជាទូទៅវាឆ្លងតាម ទឹកកាមដែលមាន មេរោគ ឆ្លង ទឹក រំអិល មុនពេលចេញ ទឹកកាម សារធាតុបញ្ចោញក្នុងប្រដាប់បន្ត ពូជស្ត្រឺរឺឈាមដែល អាចចូលទៅក្នុងខ្លួន តាមរយៈការប៉ះជាមួយលិង្គ រន្ធយោនី រន្ធគូទ ការមុត រឺ រលាក រឺ តាមរយៈការប្រើប្រាស់ម្ជុលចាក់ថ្នាំរួមគ្នា។

Login

Lost your password?