ប្រព័ន្ធផ្សព្វផ្សាយមានសារៈ​​សំខាន់ក្នុងការ​​កាត់បន្ថយ​​​ការឆ្លងមេរោគអេដស៍

Health Cambodia

ដោយ៖ ហេង នាង

នៅព្រឹកថ្ងៃទី២៣ សីហា ២០១២ ក្នុងកិច្ចប្រជុំផ្សាព្វផ្សាយស្តីពីបញ្ហានៃការរីករាលដាលមេរោគអេដស៍ ជំងឺអេដស៍ ក្នុងចំណោម បុរសស្រឡាញ់បុរសនៅកម្ពុជា នៅសណ្ឋាគារសាន់វ៉េ លោក តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាន លើកឡើងថា ការរៀបចំកម្មវិធីនេះសំខាន់បំផុតនោះ គឺក្នុងគោលបំណង ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្តល់ព័ត៌មានទាក់ទង ជាមួយនឹងការប្រឈមមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា។

លោក តែង គន្ធី បានបន្តថា ក្រុមដែលប្រឈមមុខនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដែលយើងកំពុងតែព្រួយបារម្ភនោះមាន ចំនួន ៣ក្រុម គឺក្រុមស្រឡាញ់បុរស និងបុរស ក្រុមអ្នកធ្វើការកន្លែងកំសាន្តសប្បាយ និងក្រុមប្រើប្រាស់គ្រឿងញៀន។

លោកវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានលើកឡើងផងដែរថា ប្រព័ន្ធផ្សព្វ ផ្សាយព័ត៌មានសារៈសំខាន់ក្នុងការជួយផ្សព្វផ្សាយព័ត៌មានដល់អ្នកស្តាប់ និងអ្នកអានឲ្យយល់ដឹងពីរបៀបការពារខ្លួន មិនឲ្យឆ្លង មេរោគអេដស៍។

មួយទៀតគឺជួយកាត់បន្ថយការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងលើកទឹកចិត្តឲ្យពួកគេទៅរកសេវាសុខាភិបាលចាំបាច់ របស់ពួកគេ ដូចជាការធ្វើតេស្ត ឈាមរកមេរោគអេដស៍ ការមកពិនិត្យជំងឺកាមរោគជាប្រចាំ។

យោងតាមការស្រាវជ្រាវរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានឲ្យដឹងថា ស្ថានភាពគ្រោះថ្នាក់មេរោគអេដស៍រាលដាល ខ្លាំងគឺក្រុម អ្នកបម្រើសេវាកម្សាន្តសប្បាយដែលមានចំនួន ៣៦.០០០នាក់ អត្រាផ្ទុកមេរោគអេដស៍មាន ១៥,២ភាគរយក្រុម បុរសស្រឡាញ់បុរសមាន ២១.០០០នាក់ អត្រាផ្ទុកមេរោគអេដស៍មាន ៨,៧ភាគរយ និងក្រុមអ្នកប្រើ ប្រាស់គ្រឿងញៀនមាន ប្រហែល ២.០០០នាក់៕ប្រើថ្នាំញៀនចាក់ អត្រាផ្ទុកមេរោគអេដស៍ខ្ពស់ ២៤,៤ ភាគរយ៕imagesCAWG8KRB3
ពត័ទាំងស្រុងពី៖http://www.healthcambodia.org/posts/9391


បុរសប្រើថ្នាំលេបពេលរូមភេទប្រឈម នឹងបញ្ហាសុខភាពផ្លូវភេទ

Health Cambodia

ដោយ៖ ហេង នាង

តាមការសិក្សាស្រាវជ្រាវមួយបានឲ្យដឹងថា បុរសប្រមាណជា ៧០ភាគរយអាចមានបញ្ហាសុខភាពផ្លូវភេទបើសិនគេចូលចិត្ដប្រើបា្រស់ថាំ្ន លេប រាល់ពេលគេធ្វើការរួមភេទជាមួយដៃគូររបស់គេ។

គ្រូពេទ្យជំនាញនៃសាកលវិទ្យាល័យ Edinburgh បាននិយាយថា បុរសដែលប្រើប្រាស់ថ្នាំលេបពេលរូមភេទ គឺឆាប់កើតនឹងមានបញ្ហាទាក់ទងផ្លូវភេទណាស់ជាពិសេសគឺបុរសងាយ នឹងខ្សោយ ឬទឹកកាមតិចណាស់ បើសិនជាមានការប្រើប្រាស់ថ្នាំលេបញឹកញាប់។

ការខ្សោយក្រលាន ក៏ឆាប់នឹងកើតឡើងដែរ ប្រសិនជាបុរសនូវតែបន្ដការអនុវត្ដប្រើប្រាស់ថាំ្នលេបពេលនៅលើគ្រែ។ ដូច្នេះពួកបុរសគួរតែញ៉ាំអាហារបំប៉នសុខភាពវិញ បើសិនជាគេចង់បាន ការរួមភេទបានយូរ។ ជាពិសេស គឺពួកបុរសត្រូវអនុវត្ដតាមលក្ខណធម្មជាតិរបស់វា ដើម្បីជាប្រការ
ជៀសវាងការខូចសុខភាពកាន់តែធ្ងន់ធ្ងរ៕
ដកស្រង់ពី៖http://www.healthcambodia.org/posts/9312


ករណីស្បែកគ្របក្បាលលិង្គយូរអាចបង្ក​​ជារោគ​​រលាកក្បាលលិង្គ

ដោយ៖ ហេង នាង

ព័ត៌មានសុខភាព

តាមការឲ្យដឹងពីវេជ្ជបណ្ឌិត កាលបើស្បែកគ្របក្បាលលិង្គមិនអាចរួញក្រឡិតបាន ជាពិសេសពេលបត់ជើងតូច ឬពេលលិង្គឡើងរឹង លក្ខណៈបែបនេះអាចហៅបានថាក្បាលលិង្គស្បែកគ្របជិតដែលតម្រូវឱ្យទៅជួប គ្រូពេទ្យធ្វើការវះកាត់ស្បែកក្បាលលិង្គចេញ។

ករណីស្បែកគ្របក្បាលលិង្គយូរអាចបង្កជារោគរលាកក្បាលលិង្គ។ ស្បែកដែលគ្របក្បាលលិង្គមានសភាពក្រហម សើមរអ៊ិចៗ ដែលរំខាន និងរមាស់។ ការរលាកនេះជួនអាចបង្ករោគដោយមេរោគផ្សិតមីកូស ឬទ្រីកូម៉ូណាស។

ជួនកាលការរលាកអាចបណ្ដាលមកពីប្រតិកម្មអាឡែកស៊ីជាមួយសាប៊ូ ថ្នាំសម្លាប់មេជីវិត ឬស្រោមអនាម័យ។ រីឯការខ្វះអនាម័យដែលបណ្ដាលមកពីការលាត់ក្បាលលិង្គលាងមិនបាន និងការដក់ទឹករំអិលផ្លូវភេទក៏អាចបង្កជាការរលាក ឬរមាស់ក្បាលលិង្គនេះដែរ។ ប៉ុន្ដែសូមយល់ដឹងផងដែរថាជួនកាលការរលាកក្បាលលិង្គយូរអាចធ្វើឱ្យ ខូចស្បែកក្បាលលិង្គស្អិតជាប់នឹងក្បាលលិង្គអាចបណ្ដាលជាជម្ងឺ ក្បាលលិង្គស្បែកគ្របជិត៕ដកស្រង់ទាំងស្រុងពី៖http://www.healthcambodia.org/posts/9797
images11


កត្ដាដែលជំរុញឱ្យមានជម្ងឺត្បៀតរួមបង្ហួរនោម

ដោយ៖ ហេង នាង

ព័ត៌មានសុខភាព

ជម្ងឺត្បៀតបង្ហួរនោមគឺជាការរួមត្បៀត រង្វង់បង្ហួរនោមតូចខុសពីធម្មតា ហើយដំណើរការឆ្លងកាត់របស់តម្រង នោមមានលក្ខណៈខុសប្រក្រតី បង្កឱ្យមានផលលំបាកជាច្រើនក្នុង ការបញ្ចេញទឹកនោម។អ្នកដែលមាន ជម្ងឺត្បៀតបង្ហួរ នោមបានបង្ហាញជារោគសញ្ញាដូច ជានោមក្រហាយ ពិបាកនោម នោមតឹង មានអារម្មណ៍ចុកត្រង់ ក្រលៀន លើថ្ងាសបង្ហួរនោម មានសភាពស្លេកស្លាំង ហើមជាដើម។

កត្ដាដែលបានជំរុញឱ្យមានជម្ងឺត្បៀតបង្ហួរនោមគឺបណ្ដាលមកពីការ ប៉ះទង្គិច ដោយសារការដាក់សុងតាមបង្ហួរនោម។ កត្ដាមួយទៀតគឺអាចបណ្ដាលមកពីការបង្ករោគក្នុងផ្លូវទឹកនោមដែលមាន មេរោគបាក់តេរីផ្សេងៗ ជាពិសេសមេរោគកាមរោគ ប្រមេះទឹកបាយ និងទឹកថ្លាតែម្ដង។ មេរោគទាំងនោះគឺជាមូលហេតុបណ្ដាលឱ្យបង្ហួរនោមទទួលផលអវិជ្ជមាន និងងាយរងគ្រោះផងដែរ ។

ប្រសិនបើវេជ្ជបណ្ឌិតពិនិត្យដឹងថាមានជម្ងឺត្បៀតបង្ហួរនោម គឺត្រូវប្រើវិធីព្យាបាលដោយថ្នាំ ដោយតម្រូវឱ្យអ្នកជម្ងឺធ្វើការព្យាបាលឱ្យបានដិតដល់ផងដែរ។ ព្រោះជម្ងឺនេះជាជម្ងឺក្លាយពីជម្ងឺកាមរោគមួយចំនួន ដែលបានរក្សានៅក្នុងខ្លួនយូរអង្វែងដោយមិនបានធ្វើការព្យាបាលទាន់ពេល វេលា។

ដើម្បីចៀសផុតពីជម្ងឺត្បៀតបង្ហួរនោម បុរសៗដែលមានដៃគូរួមភេទច្រើនត្រូវឧស្សាហ៍ទៅកាន់គ្លីនិក ឬមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យរកជម្ងឺកាមរោគផ្សេងៗ ជាពិសេសពិនិត្យរកមើលជម្ងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា ព្រោះជម្ងឺនេះអាចជាដើមហេតុបង្កឱ្យមានជម្ងឺត្បៀតបង្ហួរនោម៕images9


បុរសទទួលទានសាច់ក្រហមចៀនអាចបង្កើន​​​​ហានិភ័យមហារីកក្រពេញប្រូស្តាត

Cambodia Health

ដោយ៖ ហេង នាង

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា សាច់ក្រហមចៀនអាចបង្កើនហានិភ័យជំងឺមហារីកក្រពេញប្រូស្តាតដល់ទៅ៤០ភាគរយ នៅពេលដែលសាច់ក្រហមត្រូវបានចម្អិនក្នុងកម្តៅមួយខ្ពស់ សារធាតុគីមីដែលបង្កឲ្យជាជំងឺមហារីកត្រូវបានបង្កើតឡើង។

បុរសជិត២.០០០នាក់ដែលបានទាក់ទងទៅនឹងការស្រាវជ្រាវលើជំងឺមហារីកក្រពេញប្រូស្តាត នេះត្រូវបានអ្នកស្រាវជ្រាវពិនិត្យឃើញថា បុរសជាងពាក់កណ្តាលត្រូវបានធ្វើរោគវិនិច្ឆ័យថាមានទម្រង់ដំបូងនៃជំងឺ។

បុរសដែលបានញ៉ាំសាច់ក្រហមចៀនច្រើនជាង១,៥នៃរបបអាហារក្នុងមួយសប្តាហ៍បាន កើនឡើងហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតដំណាក់កាលដំបូងដល់ទៅ៣០ភាគ រយ។បន្ថែមពីលើនេះបុរសដែលបានញ៉ាំសាច់ក្រហមដែលបានចម្អិនដោយកម្តៅខ្លាំងច្រើន ជាង ២,៥នៃរបបអាហារនោះគឺហាក់ដូចជាមានជំងឺមហារីកក្រពេញប្រូស្តាតនោះដល់ទៅ ៤០ភាគរយ។

អ្នកស្រាវជ្រាវក៏បានឲ្យដឹងបន្ថែមទៀតថា ក្នុងចំណោមចំណីអាហារដែលជាសាច់ចៀនអាចបង្កើនហានិភ័យសម្រាប់ជំងឺមហារីកក្រ ពេញប្រូស្តាត៕images1

Login

Lost your password?