វីរបុរស​Mstyle- ក្លឹបខេមរា​

hero06សម សុភា អាយុ៣៣ឆ្នាំ រស់នៅព្រែកព្នៅ ខណ្ឌឬស្សីកែវ បាននិយាយថា «ខ្ញុំធ្លាប់បួសជាព្រះ សង្ឃរយៈពេល៤ឆ្នាំ។ នៅពេលនោះ ដោយសារតែខ្ញុំជាអ្នកកែភេទ ខ្ញុំគិតថានេះជាវិធីល្អបំផុត ដើម្បីយល់ និងកែប្រែខ្លួនខ្ញុំ ប៉ុន្តែវាមិនបានជោគជ័យទេ។ បទពិសោធន៍ កាន់តែធ្វើអោយខ្ញុំដឹងថា ខ្ញុំជានរណា និងក្លាយទៅជាអ្វីអស់មួយជីវិតរបស់ខ្ញុំ។» ច្រើនឆ្នាំមកនេះ គាត់ប្រឆាំងនឹងអត្តសញ្ញាណខ្លួនឯង ដើម្បីធ្វើជា «កូនប្រុសល្អ» សម្រាប់ឪពុកម្ដាយរបស់គាត់។ កាលពីគាត់នៅក្មេង ម្ដាយរបស់គាត់វាយគាត់ស្ទើរតែរាល់យប់ ពីព្រោះ ពួកគាត់យល់ថាគាត់ធ្វើអោយគ្រួសារ អាម៉ាស់មុខ។ អ្នកជិតខាងរបស់គាត់អាណិតគាត់ ហើយពួកគេថែមទាំងជួយផ្សះផ្សាររវាងគាត់ និងម្ដាយរបស់គាត់អោយឈប់ប្រើអំពើហឹង្សានៅក្នុងផ្ទះទៀតផង ប៉ុន្តែនេះគឺមិនបានជួយដោះ ស្រាយស្ថានការនោះទេ។ ការវាយដំ បានបញ្ចប់នៅត្រឹមពេលដែលគាត់ចេញទៅធ្វើការជាអ្នក បោសសម្អាតផ្ទះអោយគ្រួសារជនជាតិកម្ពុជាមួយនៅឯប្រទេសថៃ ដែលពួក គេបើកហាងកែសម្ផស្សនៅទីនោះ។

នៅទីបំផុត ហាងកែសម្ផស្សនេះបានក្លាយជាឧបករណ៍ជួយគាត់កែប្រែជីវិតរបស់គាត់។ គាត់ ចាំបានថា បន្ទាប់ពីពេលគាត់ធ្វើការងារ ផ្ទះរួច គាត់ធ្លាប់សង្កេតមើលការងាររបស់បុគ្គលិកហាង កែសម្ផស្ស ហើយក៏ចាប់អារម្មណ៍លើការងារដែលពួកគេធ្វើដូចជាការផាត់មុខ ធ្វើសក់ ។ល។ ដោយដឹងអំពីចំណាប់អារម្មណ៍របស់គាត់ ម្ចាស់ហាងក៏អោយគាត់ចូលរៀននៅសាលាកែ សម្ផស្ស និងជួយចេញថ្លៃ សាលារៀនអោយគាត់។ នៅពេលដែលកូនស្រីម្ចាស់ហាងរៀបការ ហើយពួកគេផ្លាស់ទៅរស់នៅប្រទេសកូរ៉េ គាត់ក៏សម្រេចចិត្ដត្រឡប់ មកប្រទេសកម្ពុជាវិញ និង ចាប់ផ្ដើមជីវិតសារជាថ្មី។

ពេលត្រឡប់មកប្រទេសកម្ពុជាវិញ គាត់បានទាក់ទងជាមួយក្លឹបខេមរា ដែលជាក្លឹប MStyle តែមួយគត់នៅក្នុងខណ្ឌឫស្សីកែវ បន្ទាប់ពីបានដឹងតាមមិត្ដភក្ដិរបស់គាត់ថា MStyle គាំទ្របុរស រួមភេទជាមួយបុរស (MSM) អ្នកកែភេទ និងប្រុសស្រលាញ់ភេទដូចគ្នា។ នៅក្លឹបខេមរា គាត់បានចាប់ផ្ដើមធ្វើការដំបូងជាអ្នកស្ម័គ្រចិត្ដ បន្ទាប់មកក៏បានក្លាយ ជាអ្នក សម្របសម្រួល មិត្ដ។ ក្រៅពីធ្វើជាអ្នកសម្របសម្រួលមិត្ដ គាត់ក៏ជួយដល់បុរសរួមភេទជាមួយបុរស (MSM) អ្នកកែភេទ និងប្រុសស្រលាញ់ភេទដូចគ្នាវ័យក្មេងៗរកការងារធ្វើផង ដែរ។ គាត់ស្ម័គ្រចិត្ដ បង្រៀនពួកគេពីវិធីក្លាយជាអ្នកផាត់មុខ និងធ្វើសក់ ហើយតាមរយៈនេះ ពួកគេអាចឈប់ រស់នៅតាមផ្លូវ និងក្លាយជាសមាជិកដែលមានប្រយោជន៍ របស់សង្គម បាន។ សុភានិយាយថា គាត់មិនចង់អោយពួកគេឆ្លងកាត់បទពិសោធន៍ដូចគាត់កាលពីនៅក្មេងដូចជារើសសំរាម សុំទានគេនៅតាមផ្លូវ ពីព្រោះតែគ្រួសាររបស់គាត់ក្រីក្រខ្លាំង និង គ្មានអាហារសម្រាប់បរិភោគ។

ទីបញ្ចប់ សម សុភា សូមផ្ញើសារនេះចំពោះបុរសរួមភេទជាមួយបុរស (MSM) អ្នកកែភេទ និងប្រុសស្រលាញ់ភេទដូចគ្នាវ័យក្មេងៗ «កុំអស់សង្ឃឹម។ អ្នកត្រូវខំប្រឹងរៀនសូត្រ ដូច្នេះ អ្នកងាយ ស្រួលរកការងារធ្វើ និងចិញ្ចឹមខ្លួនឯងបាន។ ពេលវេលាមិនអាចកាត់ថ្លៃបានទេ យើងមិនអាច បង្វិលពេលវេលាថយក្រោយបានឡើយ ដូច្នេះយើងត្រូវតែគ្រប់គ្រង ពេល វេលារាល់ថ្ងៃ និង ចាប់យកឱកាសដែលយើងមានអោយបានច្រើនបំផុតដើម្បីអភិវឌ្ឍជីវិតរបស់យើង។ យើងត្រូវ តែប្ដេជ្ញាចំពោះអ្វីដែលយើងប្រាថ្នាចង់បាន ដូច្នេះយើងអាចធ្វើអ្វី ដែលចាំបាច់ដើម្បីសម្រេចក្ដី ស្រមៃរបស់យើងបាន។»


​វីរបុរស MStyle- ក្លឹបMHSS

hero03សៅ សុភាព គឺជាប្រុសស្រលាញ់ភេទដូចគ្នាម្នាក់ក្នុងចំណោមប្រុសស្រលាញ់ភេទដូចគ្នាជា ច្រើន ដែលប្រឈមមុខនឹងការរើសអើង ដោយសារតែទំនោរផ្លូវភេទរបស់ពួកគេបាននិយាយ ថា «គេនិយាយថា ខ្ញុំនឹងមិនជោគជ័យទេព្រោះខ្ញុំជាមនុស្សខ្ទើយ»។ គាត់ខឹងនឹងមនុស្សទាំង អស់ដែលមើលមកគាត់ដូចជាមនុស្សចង្រៃនៅក្នុងសង្គម។ ប៉ុន្តែ គាត់ដឹងថាកំហឹងរបស់គាត់ នឹងមិនជួយអ្វី គាត់បានទេ ដូច្នេះគាត់បានតាំងចិត្ដធ្វើការងារដែលមានប្រយោជន៍វិញ។ សុភាព មានកំណើតនៅក្នុងគ្រួសារដែលក្រីក្រមួយ។ នៅពេលគាត់អាយុ១៧ឆ្នាំ គាត់ធ្វើការជាអ្នក បម្រើផ្លូវភេទអោយជនបរទេស ដើម្បីផ្គត់ផ្គង់ការសិក្សារបស់គាត់។ ដល់អាយុ២១ឆ្នាំ គាត់បាន សម្រេចចិត្ដឈប់ធ្វើការងារដ៏លំបាកនេះ ពីព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះគាត់។ គាត់បាននិយាយថា ភ្ញៀវរបស់គាត់ខ្លះសុំមិនអោយគាត់ប្រើស្រោមអនាម័យទេ។ វាគឺចំពេល ដែលគាត់ចាប់ផ្ដើមដឹងអំពីមេរោគអេដស៍ ជំងឺកាមរោគ និងជំងឺផ្សេងៗទៀតដែលគាត់អាច ឆ្លងបានដោយសារការរួមភេទដោយគ្មានសុវត្ថិភាព។ មិនយូរប៉ុន្មាន សុភាពក៏បានដាក់ពាក្យ រកការងារធ្វើ និងបានទទួលអោយធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលមួយ ដែលត្រូវការបុគ្គលិក ជាប្រុសស្រលាញ់ភេទដូចគ្នា ដែលមានសមត្ថភាពក្នុងការធ្វើការគាំទ្រនៅក្នុងសហគមន៍។ គាត់ពេញចិត្ដការងាររបស់គាត់ ហើយបន្ទាប់មកគាត់បានផ្លាស់ទៅក្លឹប MHSS ដែលជាក្លឹប មួយរបស់ MStyle នៅក្នុងទីក្រុងភ្នំពេញ។

នៅក្លឹប MHSS សុភាពធ្វើការយ៉ាងសកម្មលើកម្មវិធីផ្ដល់សេវា និងការអប់រំនៅក្នុងសហគមន៍ ដោយផ្ដល់ព័ត៌មានស្តីពីមេរោគអេដស៍ / ជំងឺអេដស៍ សុខភាពបន្តពូជ និងសារសំខាន់ ពីអង្គការ FHI 360 ជាអង្គការដែលទទួលខុសត្រូវលើកម្មវិធី MStyle។ គាត់ក៏ជួយសម្រួលដល់ការ បណ្ដុះបណ្ដាល ការចែកជូនស្រោម អនាម័យដោយឥតគិតថ្លៃ ការណែនាំអតិថិជន អោយទៅ គ្លីនិកផ្សេងៗគ្នា និងជម្រុញអោយសមាជិកក្រុមគោលដៅទៅក្លឹប MHSS។

សុភាពនិយាយថា ក្រុមគ្រួសាររបស់គាត់គោរពធាតុពិតនៃខ្លួនរបស់គាត់។ ពួកគេមិនដែល យល់ថាគាត់ជាមនុស្សដែលគួរអោយអាម៉ាស់ទេ ពីព្រោះគាត់មិនដែលបង្កបញ្ហាដល់ ពួកគេឡើយ។ គាត់ជួយផ្គត់ផ្គង់តម្រូវការររបស់ក្រុមគ្រួសារគាត់ និងជួយបញ្ជូនបងប្អូនរបស់គាត់ អោយបានទៅសាលារៀន។

បន្ទាប់ពីត្រូវបានជ្រើសរើសជាវីរបុរស MStyle សម្រាប់ក្លឹប MHSS សុភាពបាននិយាយថា គាត់ សប្បាយរីករាយណាស់ដែលការខំប្រឹង និងការលះបង់របស់គាត់ចំពោះការងាររបស់ គាត់ត្រូវ បានទទួលស្គាល់ដោយ MStyle។ គាត់បានបញ្ចេញគំនិតលើវិធីនៃការអភិវឌ្ឍន៍យុទ្ធសាស្រ្ត ដើម្បីបង្កើនចំនួនសមាជិកក្លឹប និងថែមទាំងបានចេញប្រាក់ផ្ទាល់ខ្លួនលើ ថ្លៃសាំងនៅពេលធ្វើ ដំណើរពីកន្លែងមួយទៅកន្លែងមួយទៀតដើម្បីជួយគាំទ្រអតិថិជនរបស់គាត់ទៀតផង។ គាត់ ស្រលាញ់ការងាររបស់គាត់ ហើយគាត់មិនដែលអស់កម្លាំងទេ ទោះបីជាគាត់តែងតែចំណាយ ពេលធ្វើការងារច្រើនម៉ោងជាងដែលគាត់បានចុះកិច្ចសន្យាធ្វើក៏ដោយ។

សុភាពសូមផ្ញើសារនេះទៅកាន់ប្រុសស្រលាញ់ភេទដូចគ្នា អ្នកកែភេទ បុរសស្រលាញ់បុរស (MSM) និងស្រ្តីស្រលាញ់ភេទដូចគ្នាថាៈ «អ្នកត្រូវតែចេះគោរពខ្លួនឯង ដូច្នេះទើបអ្នក ដទៃនឹង គោរពអ្នកវិញដែរ»។ មិនថាអ្នកជានរណាទេ វាសំខាន់ណាស់ក្នុងការបង្កើតទំនាក់ទំនងល្អនៅ ក្នុងសហគមន៍។ អ្នកប្រហែលជាមិនដឹងទេ ប៉ុន្តែអ្នកដែលយកអ្នក ជាប្រធានបទនៃការសើច ចម្អក តែងតែជាមនុស្សដែលនឹងជួយអ្នកបានច្រើនជាងគេបំផុត។ យើងត្រូវតែខំប្រឹងពុះពារ នៅក្នុងជីវិត និងបង្ហាញទៅអ្នកដទៃថា យើងអាចមាន ជោគជ័យនៅក្នុងរឿងអ្វីៗដែលយើងធ្វើ បាន ទោះបីយើងជាប្រុសស្រលាញ់ភេទដូចគ្នាក៏ដោយ។ យើងត្រូវធ្វើអោយពួកគេដឹងថា យើងគ្មានអ្វីខុសគ្នាពីពួកគេទេ ហើយយើង ថែមទាំងអាចធ្វើបានល្អជាងពួកគេទៀតផង»។


កន្លែងកំសាន្ត

Sorry, this entry is only available in %LANG For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

Blue Chilli
Address: #37 Street 178 ( Near National Museum)
Tel: 012 566 353 / 017 419 207
Open: 6pm till late everyday( Drug Show every Friday and Saturday start from 11pm)

Pontoon
Address: #80 Street 172
Tel: 016 779 966
Open: Mon – Wed :9:00 pm-4:00 am
Thusday: 9:00pm till late ( Shameless Gay Night with Drug Show and Dancing Show)
Fri – Sun :9:00 pm-5:00 am


ការណែនាំអំពីជំងឺកាមរោគធម្មតាៗ ជាងគេបំផុតមួយចំនួន

ជំងឺជ្រាំងរមាស់ (Chlamydia)

ជ្រាំងរមាស់ ជាជំងឺកាមរោគដែលមានជាទូទៅបំផុតក្នុងចំណោម ជំងឺកាមរោគទាំងអស់។ មនុស្សភាគច្រើន ដែលកើត ជំងឺ ជ្រាំងរមាស់ មិនចាប់អារម្មណ៍ ពីរោគ សញ្ញាអ្វីទេ ហើយក៏មិនដឹងដែរថាពួកគេមានជំងឺ។ បើមិនដូច្នេះទេ រោគសញ្ញា អាចមានដូចជាការបត់ជើងតូចដោយមានការឈឺចាប់ ឬ ការបញ្ចោញសារធាតុ មិនប្រក្រតី។ ការធ្វើរោគវិនិច្ឆ័យជំងឺជ្រាំងរមាស់មានភាពងាយស្រួលដោយគ្រាន់ តែធ្វើតេស្តទឹកនោម ឬ ដុសសម្អាតកន្លែងដែលឈឺ ប៉ុណ្ណោះ។ ជំងឺជ្រាំងរមាស់ ងាយស្រួលព្យាបាលដោយប្រើថ្នាំអង់ទីប’ីយ៉ូទិក ប៉ុន្តែអាចក្លាយទៅជាបញ្ហា សុខភាពធ្ងន់ធ្ងរ រយៈពេលវែង បើសិនជាទុកដោយមិនព្យាបាលទេ។

ជំងឺដុះសាច់លើអង្គជាតិ (Genital Warts) 

ជំងឺដុះសាច់លើអង្គជាតិ គឺជាដុំពកតូច ឬ ស្បែកប្រែប្រួល ដែលលេចឡើងនៅលើ ឬ នៅជុំវិញអង្គជាតិ ឬ ផ្នែកនៃរន្ធគូទ របស់អ្នក។ នេះគឺបណ្តាលមកពីការឆ្លងមេរោគ ស្បែក។ មិនមែនទាល់តែអ្នករួមភេទតាម រន្ធគូទ ទើបអាចឆ្លងមេរោគបានទេ ព្រោះមេរោគអេដស៍ក៏ឆ្លងតាមរយៈការប៉ះពាល់ រវាងស្បែកនិង ស្បែកដែរ។ មានការព្យាបាលមួយចំនួនអាចប្រើការបាន ដូចជាក្រែម និង cryotherapy(ធ្វើឱ្យសាច់ឈប់ដុះ)។

Login

Lost your password?