LGBT Pride Week ‘I am what I am’

Sorry, this entry is only available in %LANG For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

Lesbian, Gay, Bisexual, Transgender (LGBT) people all over the world continue to face many challenges such as stigma and discrimination because of their sexual orientation and gender identity (SOGI) at several spheres (family, school, workplace, healthcare settings, community and in society as a whole) which lead to inequities in employment, access to health services and education as well as physical, emotional violence and criminalisation. At least 76 countries in the globe criminalize consensual same sex relationship and in 7 countries the death penalty may be applied to same sex relationship. To raise awareness and promote understanding among the public on LGBT’s issues and rights and promote mobilisation and sodality of LGBT community to advocate and demand for their rights, several countries around the world celebrated a week long Pride of LGBT people called ‘Pride Week’. In Cambodia Pride Week and International Day Against Homophobia and Transphobia have been celebrated since 2004 in context of HIV/AIDS awareness raising for men who have sex with men (MSM), however, starting from 2009 the celebration was evolved to become more advocacy for human rights to promote a society where has full tolerance, freedom and respect of diversity.

This year, similarly to previous years, Men’s Health Social Service together with Blue Chilly, LGBT community, civil society organisations (CSO), LGBT Community Network, UN agencies and business sector are celebrating Pride from 13-25 May with a wide range of activities which will be attended by relevant government officials, development partners, CSO, business sector. With financial support from USAID through Flagship project KHANA, Fhi360 and PSK/PSI, a joint opening for Pride Week is organizing on 25th May to mark the IDAHOT as a day against violence and oppression and to promote freedom, diversity and acceptance as well as to commemorate the decision taken by the World Health organization in 1990 to take homosexuality out of the list of mental disorders. The press conference is being organised to be attached with the joint opening ceremony to ensure the information about the events and advocacy calls are well reaching to the public through media platform.
This year IDAHOT is organized under the theme: ‘mental health and wellbeing’, drawing attention to the harmful effects that stigma, discrimination and exclusion have on LGBT people, however, the overall theme for the Pride is maintained to be ‘I AM WHAT I AM’.
I. Objectives

Gay Pride Week organize aimed to:
 Promoted and reduce stigma and discrimination among LTBGI in Cambodia
 Have positive media coverage with LGBT community voices and issues relayed including call for promoting and protecting LGBT’s rights;
 Raise awareness on LGBT issues and advocate for LGBT legal and social recognition as well as promoting equality and equity;
 Mobilize and promote ownership and harmonization, empower local champions and networking as well as dynamic momentum across different actors to support LGBT issues and protect their rights.

During the LGBT event from 20-25 May 2016, the event will be Information of Pride Week and IDAHOT as well as advocacy on LGBT issues are well covered by the media, Relevant stakeholders have well understanding on LGBT issues, LGBT community mobilized, network across different actors established to support LGBT, there will be approximately 750 from LGBTI, government institution, development partners, CSOs, community and business sectors will join this event at Blue Chilly, 2colour and Rainbow. As experience from last year, 50% of LGBTI will be knew their HIV and Syphilis status by received HTC testing during the event,5,000 of love condoms and lubricant will be demonstrate,1,350 OK condoms will be social marketed by sale representative and condom vending machine, SBC material (SBC tool, MStyle website/face book, IVR, Voice4U, finger prick flyers, will be display and introduce to participants during the event.320 of beautiful T-shirt with message of “I AM WHAT I AM” will be printed and to LGBTI who are volunteer access HTC testing “100 T-shirt under budget support from USAID- FL budget and other 100 T-shirt under AHF budget” during the pride week, MStyle program will be promoted to regional through by website of gay bars and participants who are come from Thailand China other countries . LGBT pride week 2016, will be documented as part social support in Cambodia
II- Date and Venue:
a. Date: 20th May, 2016, 6.00pm-11.00pm
b. Venue: Blue Chilly, address: 6Eo Street 178 (Preah Ang Makhak Vann) Daun Penh District
c. City: Phnom Penh

Pride Week Pics


វីរបុរស MStyle – ក្លឹប KDFO

sreyleak“ខ្ញុំយល់ថា ខ្ញុំមានអ្វីម្យ៉ាងពិសេសនៅក្នុងខ្លួនរបស់ខ្ញុំ…” ជាសម្ដីដែល ឱក វីវៈ ឬ ស្រីលក្ខណ៍ និយាយទៅកាន់មិត្ដភក្ដិរបស់គាត់។ គាត់គឺជាអ្នកកែភេទម្នាក់ដែលបម្រើការងារនៅក្លឹប KDFO និងត្រូវបានជ្រើសរើសជាវីរបុរសម្នាក់របស់ MStyle។ ស្រីលក្ខណ៍អាយុ ២៩ ឆ្នាំ រស់នៅសង្កាត់ ព្រែកប្រា ខណ្ឌមានជ័យ ក្រុងភ្នំពេញ ដែលជាតំបន់គោលដៅមួយរបស់ក្លឹប។ នៅពេលដែល ក្លឹបបានចាប់ផ្ដើមធ្វើ ការតម្រង់ទិស និងការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដើម្បីជួយដល់បុរស ស្រលាញ់បុរស (MSM) អ្នកនិយមភេទទាំងពីរ (MSM/W) និង អ្នកកែភេទដូចជារូបគាត់ ពេលនោះគាត់ក៏បានសម្រេចចិត្ដធ្វើជាអ្នកស្ម័គ្រចិត្ដ។

ស្រីលក្ខណ៍បាននិយាយថា ការងារជាអ្នកស្ម័គ្រចិត្តគឺជាការងារដែលមានផលប្រយោជន៍ច្រើន ណាស់ ប៉ុន្តែជួនកាលក៏មានការលំបាក ដែរ។ គាត់ទទួលបានប្រាក់លើកទឹកចិត្ដប្រចាំខែតែ៥០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែគាត់និយាយថា គាត់មិនរអ៊ូរទាំទេព្រោះគាត់ស្រលាញ់ ការងាររបស់គាត់។ ពីមុនគាត់ជាកម្មកររោងចក្រម្នាក់ដែលជាប់រវល់តែជាមួយនឹងទម្លាប់ការងារដដែលៗនៅកន្លែងធ្វើការរបស់គាត់។ គាត់បាននិយាយថា គាត់មានអារម្មណ៍ថានៅក្នុងខ្លួនរបស់គាត់ឯកោខ្លាំង ណាស់។ គាត់មិនបានដឹង និងគ្មានចំណេះដឹងអំពីបញ្ហា សុខភាពនានាដូចជាមេរោគអេដស៍/ ជំងឺអេដស៍ ការរួមភេទដោយសុវត្ថិភាព ។ល។ ប៉ុន្តែពិភពរបស់គាត់បានផ្លាស់ប្ដូរនៅពេល ដែលគាត់បានចូលរួមជាមួយ MStyle។ ទោះបីគាត់ទទួលបានប្រាក់តិចជាងការងារជាកម្មករ រោងចក្រក៏ដោយ គាត់បាននិយាយថា គាត់នឹងមិនប្ដូរវាជាមួយអ្វីផ្សេងទៀតទេ។ គាត់យល់ អំពីសារៈសំខាន់ និងការបំពេញសេចក្ដីត្រូវការខ្លួនឯងដែលការងារ បច្ចុប្បន្នរបស់ គាត់ផ្ដល់ អោយគាត់ ពីព្រោះគាត់អប់រំមនុស្សអំពីមេរោគអេដស៍/ជំងឺអេដស៍ សារៈសំខាន់នៃការធ្វើ តេស្តឈាម និងការរួមភេទដោយសុវត្ថិភាព ។ល។ គាត់ក៏ជួយលើកទឹកចិត្តអ្នក ដទៃ ជាពិសេសក្រុមគោលដៅអោយចូលរួម និងប្រើសេវារបស់ក្លឹបផងដែរ។

នៅពេលទំនេរ ស្រីលក្ខណ៍នឹងជួយម្ដាយរបស់គាត់លក់គុយទាវ បាយ សាច់ជ្រូក ។ល។ ដើម្បី ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។ គាត់បាននិយាយថា គាត់មានសំណាងណាស់ ពីព្រោះ ឪពុកម្ដាយរបស់គាត់ទទួលស្គាល់ធាតុពិតរបស់គាត់។ ពួកគាត់គ្មានអារម្មណ៍ថាអាម៉ាស់មុខ ដោយសារតែគាត់ជាអ្នកកែភេទទេ។ គាត់សម្គាល់ឃើញថា ឪពុកម្ដាយ មិត្តភក្ដិ និងអ្នកជិត ខាងរបស់គាត់ពេញចិត្ដចំពោះការងាររបស់គាត់នៅក្លឹប MStyle ពីព្រោះគាត់កំពុងតែជួយដល់ សង្គម។ ការយល់អំពីតម្លៃ និងការគាំទ្រយ៉ាងខ្លាំងនេះបាន ជួយផ្ដល់ជា ទស្សនវិស័យវិជ្ជមាននៅក្នុងជីវិតរបស់គាត់។

ក្រុមការងារក្លឹប KDFO បានជ្រើសរើសស្រីលក្ខណ៍ធ្វើជាវីរបុរស MStyle ដោយសារតែការចូល រូមចំណែកជួយយ៉ាងខ្លាំងរបស់គាត់សម្រាប់ក្លឹប។ គាត់មានឥរិយាបទជាគំរូល្អ គាត់មិនខ្លាច ក្នុងការនិយាយ ហើយគាត់ពោរពេញទៅដោយទំនុកចិត្ត។ គាត់ធ្វើការងាររបស់គាត់បានល្អ និងមិនប្រកាន់ទេទោះបីជាគាត់ត្រូវធ្វើការច្រើនម៉ោងក៏ដោយ។

ចុងបញ្ចប់ស្រីលក្ខណ៍បាននិយាយថា “បុរសស្រលាញ់បុរស (MSM) អ្នកនិយមភេទទាំងពីរ (MSM/W) ប្រុសស្រលាញ់ភេទដូចគ្នា និងអ្នកកែភេទ ត្រូវតែអោយតម្លៃលើខ្លួនឯង។ យើងត្រូវ តែគិតថាយើង (អ្នកកែភេទ បុរសស្រលាញ់បុរស (MSM) អ្នកនិយមភេទទាំងពីរ (MSM/W) ប្រុសស្រលាញ់ភេទដូចគ្នា) តែងតែស្ថិតក្នុងការមើលយ៉ាងប្រុងប្រយ័ត្ន របស់អ្នកដទៃ។ មនុស្ស ជាច្រើនប្រកាន់គំនិតថា ពួកយើងជាមនុស្សមិនល្អ និងខុសប្រក្រតី។ ដូច្នេះយើងត្រូវតែ ប្រុងប្រយ័ត្នជាងមុន។ ខ្ញុំឯកភាពថាមានបុរសស្រលាញ់បុរស (MSM) អ្នកកែភេទ និងប្រុស ស្រលាញ់ភេទដូចគ្នាមួយចំនួនមានឥរិយាបទមិនល្អ ប៉ុន្តែអ្វីដែលធ្វើអោយខ្ញុំអន់ចិត្ដនោះគឺពួក គេគិតសរុបថាទាំងអស់គ្នាតែម្តង។ នេះគឺបង្កើតអោយ មាននូវការជំទាស់របស់ពួកយើងទាំង អស់គ្នា។ យើងត្រូវតែបង្ហាញទៅសង្គមថា យើងមានសមត្ថភាព ហើយយើងអាចជួយដល់ ប្រទេសអោយរីកចម្រើនទៅមុខបាន”។


ក្លិបសុខភាពបុរស (MHC)

Muth-Nearith1មុត នារឹទ្ធ អាយុ៣៧ឆ្នាំ ជាអ្នកកែភេទដែលមានមោទនភាព និងសប្បាយរីករាយម្នាក់។ នារឹទ្ធ ឬ ប៉ូលីន ជាឈ្មោះដែលមិត្ដភក្ដិរបស់ គាត់ចូលចិត្តហៅ សព្វថ្ងៃនេះបានបម្រើការងារជាអ្នក សម្របសម្រួលសហគមន៍រយៈពេល៤ឆ្នាំមកហើយនៅឯក្លឹបសុខភាពបុរស (MHC) ដែលជា ក្លឹបមួយក្នុងចំណោមក្លឹបរបស់ (MHC) នៅក្នុងទីក្រុងភ្នំពេញ។ ប៉ូលីនបានចាប់ផ្ដើមដំបូងជាអ្នក គ្រប់គ្រងខ្សែមុខម្នាក់ សម្រាប់ក្លឹបនៅក្នុងសហគមន៍។ គាត់ពេញចិត្ដការងាររបស់គាត់ ដោយ សារគាត់ចូលចិត្ដចូលរួមកម្មវិធីនានាដែលក្លឹបបានរៀបចំ និងគាត់យល់ថាកិច្ចការរបស់គាត់ មានការពាក់ព័ន្ធ និងការខំប្រឹងប្រែងខ្លាំង ដូចជាការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងមេរោគ អេដស៍ ជំងឺកាមរោគ និងការផ្ដល់ដំបូន្មានលើបញ្ហាពាក់ព័ន្ធនឹងសុខភាព ឬ ការចែករំលែក រឿងពិតអំពីភាពដែលជាប្រុសស្រលាញ់ភេទដូច គ្នា ឬ អ្នកកែភេទ។ គាត់ចង់ជួយមនុស្ស ប្រុសដែលស្រលាញ់ភេទដូចគ្នាដូចជាគាត់ ពីព្រោះគាត់នឹកឃើញពីពេលដែលគាត់បាន កំពុង តែធំដឹងក្ដី គឺមិនមានបណ្ដាញ ឬ ការក្រុមអ្នកគាំទ្រដូចជាក្លឹបសុខភាពបុរស (MHC) ទេ។ គាត់ បានគិតថា បើសិនគាត់មាន ទំនាក់ទំនងជាមួយក្លឹប គាត់នឹងអាចស្គាល់បុរសដែលរួមភេទ ជាមួយបុរស (MSM) បុរសដែលរួមភេទទាំងជាមួយបុរស និងស្រ្តី (MSM/W) ប្រុសស្រលាញ់ ភេទដូចគ្នា និងអ្នកកែភេទបានកាន់តែច្រើន ដើម្បីអោយពួកគេរក្សាបានជីវិតរស់នៅប្រកប ដោយសុខភាព ល្អ ជាពិសេសទៅលើការអនុវត្ដន៍ការរួមភេទដោយសុវត្ថិភាព និងបង្កើនការ យល់ដឹងអំពីមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ។

មុនពេលនារឹទ្ធបានចូលរួមជាមួយ MStyle គាត់មិនសូវស្គាល់មនុស្សច្រើនទេ។ គាត់មានភាព ខ្មាស់អៀន ហើយចូលចិត្ដលាក់រឿងទុកតែម្នាក់ឯង។ ប៉ុន្តែឥឡូវនេះ បន្ទាប់ពីគាត់បាន ចូលរួម សន្និសីទ សិក្ខាសាលា និងកិច្ចប្រជុំផ្សេងៗជាមួយអង្គការក្រៅរដ្ឋាភិបាល ពេលនេះគាត់បាន ស្គាល់មនុស្សជាច្រើន និងរាប់អានមិត្ដភក្តិបានមួយចំនួន។ ការធ្វើការងារ ជាមួយ MStyle បាន បង្កើនទំនុកចិត្ដរបស់គាត់ ដែលធ្វើអោយគាត់មានមោទនភាពចំពោះខ្លួនឯង។ ប៉ុន្តែ នារឹទ្ធក៏ បានចែករំលែកអំពីបញ្ហា និងការលំបាកនានានៅក្នុងជីវិត របស់គាត់ដោយសារតែភាពជាប្រុស ស្រលាញ់ភេទដូចគ្នា និងភាពក្រីក្រផងដែរ។ ឪពុកម្ដាយរបស់គាត់គឺជាកសិករដែលគ្មានដី ផ្ទាល់ខ្លួនសម្រាប់ធ្វើស្រែទេ។ អាហារបរិភោគ មិនគ្រប់គ្រាន់ ហើយឪពុកម្តាយរបស់គាត់ក៏ គ្មានលទ្ធភាពផ្គត់ផ្គង់ដល់ការសិក្សារបស់បងប្អូនទាំងបីនាក់ទៀតរបស់គាត់បានដែរ។ ប៉ូលីន បានប្រាប់អោយដឹងថា កាលពីគាត់នៅ ក្មេង ឪពុកម្ដាយរបស់គាត់ចង់អោយគាត់រៀបការ ប៉ុន្តែ ទីបំផុតពួកគាត់ក៏ឈប់បន្ទាប់ពីការចរចាមិនបានសម្រេចបីដងជាមួយនឹងគ្រួសារអនាគតកូនក្រមុំ។ គាត់បាននិយាយថា អ្វីៗទាំងអស់ដែលគាត់បានឆ្លងកាត់ ធ្វើអោយគាត់ក្លាយមកជា មនុស្សម្នាក់ដូចរូបគាត់សព្វថ្ងៃនេះ ហើយគាត់ដឹងគុណចំពោះអ្វីៗគ្រប់យ៉ាងទាំងអស់។

ពេលដែលយើងសួរគាត់ថា តើគាត់នឹងនៅតែធ្វើជាអ្នកសម្របសម្រួលអោយសហគមន៍ទេ បើសិនគាត់មិនទទួលបានប្រាក់សគុណ ឬ ប្រាក់ខែ គាត់បាននិយាយថា “ខ្ញុំនឹងបន្តធ្វើ ការងារ ដដែល ព្រោះខ្ញុំស្រលាញ់អ្វីដែលខ្ញុំកំពុងតែធ្វើ។ ខ្ញុំចែកចាយព័ត៌មាន សារ និងដំបូន្មានអោយ ទៅអ្នកដែលអ្នកផ្ដល់តម្លៃដល់ខ្ញុំ និងគោរពខ្ញុំថាខ្ញុំគឺជានរណា។” ប៉ូលីនបាននិយាយថា គាត់ ត្រូវបានតែងតាំងជាវីរបុរស MStyle សម្រាប់ក្លឹបសុខភាពបុរស (MHC) ដោយសារតែបុគ្គលិក និងសមាជិកបានឃើញពីការខិតខំប្រឹងប្រែងធ្វើការងារ ភាពដែលអាចពឹងពាក់បានរបស់គាត់ និងគំរូល្អសម្រាប់អ្នកកែភេទដទៃៗទៀត។

នារឹទ្ធសូមផ្ញើសារនេះទៅកាន់សមាជិកក្លឹប MStyle ប្រុសស្រលាញ់ភេទដូចគ្នា បុរសស្រលាញ់ បុរស អ្នកនិយមភេទទាំងពីរ និងអ្នកកែភេទថា “ត្រូវមានមោទនភាព និងគោរពខ្លួនឯង ពីព្រោះ បើសិនអ្នកមិនគោរពខ្លួនឯងទេ អ្នកដទៃក៏គេនឹងមិនគោរពអ្នកដែរ។ យើងត្រូវធ្វើអ្វីល្អៗ សម្រាប់សង្គមជាតិរបស់យើងដោយការរស់នៅដោយសមរម្យ ជំនួសអោយការរស់ នៅដោយ ឆក់ប្លន់អ្នកដទៃ ពីព្រោះមានការងារជាច្រើនដែលយើងអាចធ្វើបាន បើសិនជាយើងព្យាយាម។ សម្រាប់អ្នកជំនាន់ក្រោយ អ្នកត្រូវខិតខំរៀនសូត្រ ព្រោះវានឹងជួយអោយ អ្នករកបានការងារល្អ និងជោគជ័យនៅពេលអនាគត។”


វិរបុរស Mstyle- ក្លឹប CSSD

hero04គឹម នីរឹទ្ធ អាយុ២៦ឆ្នាំ រស់នៅសង្កាត់បឹងទំពុន ក្នុងទីក្រុងភ្នំពេញ និយាយថា «ខ្ញុំចង់ធ្វើអ្វីដែល ខ្ញុំចូលចិត្ដធ្វើ» ។ នីរឹទ្ធបានបញ្ចប់ បរិញ្ញាប័ត្រផ្នែកគណនេយ្យ និងអាចបម្រើការងារផ្នែកធនាគារ បាន ប៉ុន្តែផ្ទុយទៅវិញ គាត់បែរជាជ្រើសរើសធ្វើជាអ្នកសម្របសម្រួល មិត្ដរបស់ក្លឹប MStyle នៅ ក្លឹប CSSD ទៅវិញ។ ទោះបីជាគាត់រកប្រាក់មិនបានច្រើន ប៉ុន្តែវាគ្មានបញ្ហាទេសម្រាប់គាត់ ព្រោះគាត់ រីករាយជាមួយនឹងការងារដែលគាត់កំពុងធ្វើ។ ការធ្វើជាអ្នកសម្របសម្រួលមិត្ដបាន ជួយគាត់អភិវឌ្ឍទំនុកចិត្ដលើខ្លួនឯងក្នុង ការទំនាក់ទំនងជាមួយអ្នកដទៃអំពីការរួមភេទដោយសុវត្ថិភាព មេរោគអេដស៍ ជំងឺកាមរោគ និងបញ្ហាសុខភាពផ្លូវភេទផ្សេងៗទៀត។ ដោយសារ តែសមត្ថភាពរបស់គាត់ គាត់បានជម្រុញអោយអ្នកដទៃចូលរួមក្នុងក្លឹប MStyle និងគាំទ្រពួកគេ ក្នុងការទទួលយក ការធ្វើតេស្តឈាម។ នីរឹទ្ធបានចូលរួមជាមួយ MStyle ដោយសារគាត់ដឹងថា MStyle ជួយ និងគាំទ្របុរសរួមភេទជាមួយបុរស (MSM) អ្នកកែភេទ និងប្រុសស្រលាញ់ ភេទដូចគ្នា។ MStyle មិនរើសអើងមនុស្ស និងជាកន្លែងល្អបំផុត ដើម្បីរាប់អានមិត្ដភក្ដិថ្មី និងទទួល បានព័ត៌មានស្ដីអំពីសុខភាព។

នីរឹទ្ធបានប្រាប់ថា គ្រួសាររបស់គាត់មិនព្រមអោយគាត់ស្លៀកពាក់ដូចមនុស្សស្រីទេពេលដែល ពួកគេឃើញគាត់ស្លៀកពាក់ ទៅពិធីជប់លៀង។ ពួកគេដូចជាពិបាកទទួលយកការដែលគាត់ ស្លៀកពាក់ជាមនុស្សស្រីជាងទំនោរផ្លូវភេទរបស់គាត់។ ប៉ុន្តែ បន្ទាប់ពីគាត់បានធានាចំពោះពួក គេថា គាត់មិនយល់ថាខ្លួនគាត់ជាមនុស្សស្រីដែលជាប់នៅក្នុងខ្លួនមនុស្សប្រុសទេ និងមាន អារម្មណ៍ស្រួលខ្លួនដែលបានស្លៀកខោខៅប៊យ និងពាក់អាវជាមនុស្សប្រុស ពួកគេដូចជា អាចទទួលយករឿងរបស់គាត់បានជាងមុនបន្តិច។ ទោះជាមានការធានានេះក៏ដោយ ឪពុក របស់នីរឹទ្ធិបានស្លាប់ទៅដោយនៅតែមិនទទួលថាគាត់ជាបុរសស្រលាញ់បុរសដដែល។ ស្រប ពេលដែលខ្វះការទទួលយកនេះនៅតែធ្វើអោយនីរឹទ្ធមានការឈឺចាប់ គាត់យល់ អំពីក្ដីបារម្ភ របស់ឪពុកគាត់ដែលមិនចង់អោយអ្នកដទៃសើចចំអកគាត់ កេងចំណេញលើគាត់ (ជាពិសេស ពីជនបរទេស) ឬ ការរើសអើង។ ប៉ុន្តែអ្វីៗដែលនីរឹទ្ធបាននិយាយមកនេះ គ្រាន់តែមួយផ្នែកនៃ ជីវិតរបស់គាត់ប៉ុណ្ណោះ។ គាត់សប្បាយចិត្ដ ហើយគាត់ដឹងថាគាត់អាចមើលថែខ្លួនឯងបាន ហើយគាត់ដឹងថាគ្រួសាររបស់គាត់មិនចាំបាច់ត្រូវបារម្ភពីគាត់ ឡើយ។ គាត់បានបន្ថែមទៀតថា ពេលធ្វើការ គាត់ក៏ធ្វើការងារបានយ៉ាងស្រួលដោយការស្លៀកខោខៅប៊យ និងពាក់អាវប្រុស ព្រោះបុរសស្រលាញ់បុរសជាសម្ងាត់អាចមានទំនុក ចិត្ដច្រើន បើសិនជាពួកគេគ្មានអ្វីខុសប្លែក ពីអ្នកដទៃ។ ចំពោះគាត់ ការស្លៀកពាក់ជាមនុស្សស្រីគ្រាន់តែជាមធ្យោបាយនៃការលើកឡើង ពីបញ្ហានៃភាពជាប្រុសស្រលាញ់ភេទដូចគ្នា ក្នុងលក្ខណៈមួយដែលជារឿយៗប្រទេសកម្ពុជា យល់ឃើញទៅលើភាពជា «ភេទទី៣»។ គាត់ទទួលស្គាល់ថា មានការភាន់ច្រឡំយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជាអំពីភាពខុស គ្នារវាងបុរសដែលជាប្រុសស្រលាញ់ភេទដូចគ្នា (អ្នកដែលមានអារម្មណ៍ រូបរាង និងការស្លៀកពាក់ជាបុរស ប៉ុន្តែមានទំនោរផ្លូវភេទ ទៅរកបុរសផ្សេងទៀត) និងបុរសដែលកែភេទ ជាមនុស្សស្រី (អ្នកដែលកើតមកនៅក្នុងរូបរាង ជាមនុស្សប្រុស ប៉ុន្តែមានអារម្មណ៍ជាមនុស្សស្រី១០០%)។

នីរឹទ្ធត្រូវបានជ្រើសរើសជាវីរបុរស MStyle ដោយសារគាត់ជឿថា គាត់ពូកែក្នុងការទំនាក់ទំនង និងការគាំទ្រមនុស្សនៅក្នុងសហគមន៍ ជាពិសេសអ្នកដែលនៅក្នុងក្រុមគោលដៅ។ គាត់ក៏ ពូកែបង្កើតទំនាក់ទំនងជាមួយបុគ្គលិកនៅក្លឹបផ្សេងទៀតផងដែរ ពីព្រោះគាត់ស្ដាប់ការណែនាំ របស់ពួកគេពីវិធីធ្វើអោយកិច្ចការរបស់គាត់កាន់តែមានប្រសិទ្ធិភាព ដោយ សារពួកគេបានធ្វើ ការងារនេះយូរឆ្នាំជាងគាត់មកហើយ។

នីរឹទ្ធបញ្ចប់បទសម្ភាសន៍នេះជាមួយនឹងសារ «បើសិនអ្នកដឹងថា អ្នកជាបុរសរួមភេទជាមួយបុរស (MSM) ប្រុសស្រលាញ់ភេទដូចគ្នា ឬ អ្នកកែភេទ អ្នកមិនត្រូវស្អប់ខ្លួនឯងទេ។ ផ្ទុយទៅវិញ អ្នកត្រូវទទួល ស្គាល់ខ្លួនឯង ហើយមានមោទនភាពចំពោះធាតុពិតនៃខ្លួនរបស់អ្នក។ គ្មានប្រយោជន៍អ្វីដែលត្រូវលាក់បាំងទេ ព្រោះពិភពលោកនេះគឺស្រស់ស្អាតណាស់ ហើយមានអ្វីៗច្រើនណាស់សម្រាប់យើងទាំងអស់គ្នា។ អ្នកត្រូវតែ ខំប្រឹងរកការងារល្អធ្វើ និងស្វែងរកការគោរពពីអ្នកដទៃ ដូច្នេះអ្នកអាចតំណាងអោយបុរសរួមភេទជាមួយបុរស (MSM) ប្រុសស្រលាញ់ភេទគ្នា និងអ្នកកែភេទ ខ្លួនអ្នក និងគ្រួសាររបស់អ្នកនៅក្នុងលក្ខណៈវិជ្ជមាន។ ដើម្បីធ្វើដូច្នេះ បាន អ្នកត្រូវតែគោរពខ្លួនឯង និងអ្នកដទៃជាមុនសិន។»


វិរបុរស Mstyle- ក្លឹបកញ្ញា

hero05នេះជារឿងរ៉ាវរបស់សានិត «ខ្ញុំមានមិត្ដប្រុសម្នាក់ ដែលពួកយើងស្រលាញ់គ្នា៥ឆ្នាំមកហើយ។ ខ្ញុំផ្ដល់អ្វីៗគ្រប់យ៉ាងដែលគេចង់បាន ដល់គេដូចជាសំលៀកបំពាក់ ម៉ូតូ ទូរស័ព្ទដៃ ។ល។ ខ្ញុំ ជួយផ្គត់ផ្គង់ថ្លៃសាលារៀន និងក្រុមគ្រួសាររបស់គេ។ គ្រួសាររបស់ពួកយើង ក៏ដឹងអំពីទំនាក់ទំនងរបស់ ពួកយើងដែរ ហើយពួកគាត់មិនបានជំទាស់នឹងរឿងនេះទេ។ ខ្ញុំបានធ្វើការនៅក្បាលកោះ នៅក្បែរកន្លែង ដែល ខ្ញុំរស់នៅ ចំណែកគាត់នៅរៀននៅឯភ្នំពេញតែម្នាក់ឯងទេ។ តាំងពីដើមមក ខ្ញុំទុកចិត្ដគេ និងមិនដែលសង្ស័យ ពីក្ដីស្រលាញ់ ដែលគាត់មានចំពោះខ្ញុំទេ រហូតដល់ថ្ងៃមួយដែលប្អូនប្រុសរបស់គេយកសំបុត្រការមកអញ្ជើញខ្ញុំ អោយចូលរួមមង្គលការបងប្រុស របស់គេ។ នៅពេលនោះគឺគេបានរៀនចប់ និងបានទទួលសញ្ញាប័ត្រ រួចហើយ។ ឪពុកម្ដាយរបស់គេមិនបានដឹងពីការដែលគេក្បត់ ចិត្ដខ្ញុំឡើយ ហើយនៅពេលពួកគាត់បានដឹង ពីគម្រោងរៀបការរបស់កូនប្រុសគាត់ ពួកគាត់ក៏ប្រញាប់មកផ្ទះខ្ញុំភ្លាម ហើយប្រាប់ ខ្ញុំថាពួកគាត់សូមទោស ចំពោះរឿងទាំងអស់នេះ។ ដោយសារតែរឿងនេះ ខ្ញុំខូចចិត្ដយ៉ាងខ្លាំង។ ខ្ញុំចង់សម្លាប់ខ្លួន ព្រោះតែខ្ញុំឈឺ ចាប់ពេក។ ខ្ញុំមិនជឿសោះថារឿងបែបនេះអាចកើតឡើងចំពោះខ្ញុំបាន ព្រោះខ្ញុំគិតថាវាមានតែក្នុងរឿង ប៉ុណ្ណោះ។»

គិតម្ដងទៀតទៅ ខ្ញុំសប្បាយចិត្ដដែលខ្ញុំមានគ្រួសារ និងមិត្ដភក្ដិរបស់ខ្ញុំនៅគាំទ្រខ្ញុំ។ ពួកគេជួយខ្ញុំជំនះលើភាព សោកសៅក្នុងជីវិត របស់ខ្ញុំនៅពេលនោះ។ ពួកគេនៅក្បែរខ្ញុំ និងមិនដែលភ្លេចរំលឹកខ្ញុំទេថានៅមានបញ្ហា លំបាកៗច្រើនទៀតនៅក្នុងជីវិតជាងការដែល បាត់បង់សង្សារ។ បន្តិចម្ដងៗ ខ្ញុំក៏តាំងចិត្ដបានឡើងវិញ ហើយ ចាប់ផ្ដើមជីវិតសារជាថ្មី។ ខ្ញុំសារភាពថា មានពេលខ្លះខ្ញុំនៅតែគិតពីគេ ប៉ុន្តែការដែលធ្វើការជាអ្នកសម្រប សម្រួលសហគមន៍នៅក្លឹបកញ្ញា បានគ្របដណ្ដប់ចិត្ដខ្ញុំ និងធ្វើអោយខ្ញុំភ្លេចគិតពីគេ។ ការងាររបស់ខ្ញុំជម្រុញ ចិត្ដខ្ញុំ ហើយខ្ញុំក៏បានក្លាយជាកត្ដា ជម្រុញទឹកចិត្ដសម្រាប់សមាជិកក្មេងៗរបស់ក្លឹបផងដែរ។ ក្រៅអំពីរឿងរ៉ាវ ស្នេហារបស់ខ្ញុំ ខ្ញុំយល់ថាពួកគេគោរពខ្ញុំដោយសារតែខ្ញុំមានបទពិសោធន៍ធ្លាប់ត្រូវគ្រួសារ បណ្ដេញចេញ ពីផ្ទះ កាលពីនៅក្មេង ដោយសារខ្ញុំជាបុរសស្រលាញ់បុរស (MSM)។ គ្រួសារខ្ញុំគិតថា ខ្ញុំជាមនុស្សចង្រៃ និងគ្មានប្រយោជន៍ ព្រោះពួកគាត់យល់ថាខ្ញុំគ្មានលទ្ធភាពអាចជួយផ្គត់ផ្គង់ គ្រួសារបានទេ។ ពួកគាត់ចង់អោយខ្ញុំ ឈប់រៀន និងជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារវិញ។ ប៉ុន្តែនេះគឺកាន់តែធ្វើអោយខ្ញុំរឹងមាំជាងមុន និងប្ដេជ្ញា ខំបញ្ចប់ការសិក្សារបស់ខ្ញុំអោយបាន។

ខ្ញុំបានចាកចេញពីផ្ទះទៅរស់នៅជាមួយមិត្ដភក្តិរបស់ខ្ញុំ ហើយខ្ញុំបានធ្វើការនៅឯភោជនីដ្ឋាន មួយដើម្បីចិញ្ចឹម ខ្លួនឯង។ នៅថ្ងៃមួយដែលខ្ញុំប្រលងបញ្ចប់មធ្យមសិក្សា ខ្ញុំភ្ញាក់ផ្អើល ណាស់ ដែលបានឃើញម្ដាយរបស់ខ្ញុំរង់ចាំ ខ្ញុំនៅឯសាលារៀន។ គាត់យំ ហើយនិយាយថាពួកគាត់ចង់អោយខ្ញុំត្រឡប់ទៅផ្ទះវិញ។ ចាប់ពីពេលនោះមក ខ្ញុំក៏បានទៅរស់នៅជាមួយ ក្រុមគ្រួសារខ្ញុំវិញ និងជួយពួកគាត់តាមលទ្ធភាពដែលខ្ញុំអាចធ្វើបាន។

សានិតនិយាយដោយមោទនភាពថា «ទាំងអស់នេះជាបញ្ហាប្រឈមដែលខ្ញុំបានជួបនៅក្នុងជីវិតរបស់ខ្ញុំ ហើយដោយសារតែរឿងទាំងអស់នេះ ខ្ញុំអាចយល់អំពីអារម្មណ៍របស់បុរស រួមភេទជាមួយបុរស (MSM) អ្នកកែភេទ និងប្រុសស្រលាញ់ភេទដូចគ្នាជំនាន់ថ្មីនេះ ដែលជួបប្រទះផងដែរនូវបញ្ហាទាក់ទងនឹងស្នេហា ការទទួលស្គាល់ពីគ្រួសារ ការរើសអើង ថ្នាំញៀន ផ្លូវភេទ ។ល។ ហើយចុងក្រោយខ្ញុំមានតួនាទីណែនាំ ពួកគេអំពីរឿងទាំងនេះ។

បច្ចុប្បន្ននេះ និត មានអាយុ២៧ឆ្នាំ ធ្វើការនៅក្លឹបកញ្ញា ដែលជាក្លឹប MStyle តែមួយគត់ក្នុង ខណ្ឌមានជ័យ។ ក្នុងនាមជាអ្នកសម្របសម្រួសសហគមន៍ គាត់បង្រៀនអ្នកសម្រប សម្រួល មិត្ដពីរបៀបអប់រំក្រុមគោលដៅប្រកបដោយជោគជ័យលើការរួមភេទដោយសុវត្ថិភាព មេរោគ អេដស៍ ជំងឺកាមរោគ និងបញ្ហាសុខភាពផ្លូវភេទផ្សេងៗទៀត។ គាត់ផ្ដួចផ្ដើម សកម្មភាពនានា សម្រាប់ប្រិយមិត្ដគោលដៅ ដើម្បីបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយពួកគេ។ ម្យ៉ាងទៀត និត និយាយថា តាមរយៈការធ្វើបែបនេះ គាត់យល់អំពីតម្រូវការរបស់ ប្រិយមិត្ដគោលដៅ និងអាច លើកទឹកចិត្ដពួកគេអោយចូលរួមជាមួយក្លឹប MStyle។

និតសូមផ្ញើសារនេះចំពោះបុរសរួមភេទជាមួយបុរស (MSM) អ្នកកែភេទ និងប្រុសស្រលាញ់ ភេទដូចគ្នាវ័យក្មេងៗថា «ត្រូវខំប្រឹងរៀនសូត្រ ធ្វើជាកូនប្រុស និងកូនស្រីល្អ និងជា សមាជិកល្អ របស់សហគមន៍ ដូច្នេះអ្នកដទៃនឹងគោរពអ្នក។ អោយតម្លៃជីវិតរបស់អ្នក កុំសេពគ្រឿងញៀន និងជៀសវាង ឥរិយាបទផ្លូវភេទដែលមានគ្រោះថ្នាក់ ព្រោះទង្វើទាំងអស់ នេះនឹងបំផ្លាញឱកាស អនាគតភ្លឺស្វាងរបស់អ្នក។ វាចាំបាច់ណាស់ក្នុងការខំពុះពារដើម្បីសម្រេចក្ដីស្រមៃរបស់អ្នក។ គាត់បានបញ្ចប់ដោយ «នៅក្នុងលោកនេះ គ្មានអ្វីដែលបានមក ដោយទទេរៗទេ អ្នកត្រូវតែខំ ប្រឹងរកអ្វីដែលអ្នកចង់បាន។»

Login

Lost your password?