ការប្រកួតប្រជែងការសរសេរ និងការនិយាយ សំរាប់ខែសីហា

អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES បានបើកការប្រកួតប្រជែងការសរសេរ និងការនិយាយ ក្នុងចំណោមក្រុមប្រជាជនគោលដៅ សមាជិកបណ្តាញ និងប្រធាន បណ្តាញ ដែលធ្វើការជាមួយក្រុមបុរសស្រលាញ់បុរស ក្រុមស្រ្តីបំរើសេវាកម្សាន្ត អ្នកប្រើគ្រឿងញៀនដោយចាក់ និងក្រុមបំលែងភេទ នៅរាជធានីភ្នំពេញ និងខេត្ត/ក្រុងចំនួន០៥ រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងក្រុងសៀមរាប។ ការប្រកួតប្រជែងនេះធ្វើឡើងរៀងរាល់មួយ(០១)ខែម្តង។

សូមបញ្ជូនអត្ថបទជាលាយល័ក្ខអក្សរជាភាសាខ្មែរ សម្លេងថត វីដេអូថត ឬ ការឆ្លើយនូវសំណួររយៈពេល០៥ នាទីដោយផ្ទាល់តាមទូរស័ព្ទ ទៅលើប្រធានបទដូចខាងក្រោម។

“ក្នុងនាមជាជនបង្គោល ឬជាមិត្តភ័ក្រ្ត ប្រសិនបើអ្នកបានជួបប្រទះអំពើហិង្សាលើរាងកាយ ឬ ការបំពានខាងផ្លូវភេទ ទៅលើក្រុមគោលដៅណាមួយ តើអ្នកត្រូវជួយពួកគេដោយរបៀបណា?”

រង្វាន់ផ្តល់ជូន
ជ័យលាភីចំនួនបី(០៣)រូប រួមមាន លេខ១ លេខ២ និងលេខ៣ ត្រូវបានជ្រើសរើសប្រចាំខែនីមួយៗ និងត្រូវផ្តល់រង្វាន់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅ $25។

ការបញ្ជូនអត្ថបទ ឬ សម្លេងថត ឬ វីដេអូថត
សូមផ្ញើអត្ថបទជាលាយល័ក្ខអក្សរ ឬ សម្លេងថត ឬ ការឆ្លើយសំណួរដោយផ្ទាល់តាមរយៈទូរស័ព្ទ ឬ វីដេអូថត ទៅលោក ជុំ ជីនិត តាមរយៈអ៊ីម៉ែល chinithchum168@gmail.com (Google Drive ឬ Dropbox) និង/ឬ ទូរស័ព្ទទំនាក់ទំនងដូចខាងក្រោម។ បញ្ចប់ការទទួលត្រឹម ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ០៥:០០ល្ងាច។

ទំនាក់ទំនងព័ត៌មាន

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 077 999 679 (Cell card)010 722 933 (Smart) ឬ អ៊ីម៉ែល cchinith@fhi360.org


ជ័យលាភីការប្រកួតប្រជែងការសរសេរ និងការនិយាយ ប្រចាំខែមិថុនា

អង្គការជំនួយ​ផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES សូមប្រកាសលទ្ធផល និងអមអរសាទរជ័យលាភីចំនួន០២ រូប ដែលបានឈ្នះការប្រកួតប្រជែងការសរសេរ និងការនិយាយ ប្រចាំខែមិថុនា ឆ្នាំ២០១៧។ ជ័យលាភីទាំង០២ រូប មកពីរាជធានីភ្នំពេញ។

  • ប្រធានបទដែលត្រូវជ្រើសរើសសំរាប់ការសរសេរ និងនិយាយ
  • ប្រធានបទទី១៖ តើអ្វីទៅជាសប្តាហ៍មោទនភាពអ្នកស្រលាញ់ភេទដូចគ្នា​ ដែលបានប្រារព្ធកាលពីថ្ងៃទី១២ដល់២៣ ខែឧសភា ក្នុងឆ្នាំនេះ? តើពិធីនេះត្រូវបានគេប្រារព្ធក្នុងគោលបំណងអ្វី? ឬ
  • ប្រធានបទទី២៖ តើអ្វីខ្លះជាឧបសគ្គរារាំងដល់ក្រុមប្រជាជនគោលដៅ ក្នុងការស្វែងរកសេវាកម្មតេស្តរកមេរោគអេដស៍ និងការព្យាបាលជម្ងឺអេដស៍? តើអ្នកត្រូវធ្វើអ្វីខ្លះក្នុងការគាំទ្រដល់ក្រុមប្រជាជនគោលដៅអោយទទួលបានការធ្វើតេស្ត និងការព្យាបាលនេះ?
  • កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។
  • ការផ្តល់រង្វាន់៖ បុគ្គលិកគម្រោង LINKAGES នឹងធ្វើការទំនាក់ទំនងជាមួយជ័យលាភីទាំង 0២​ រូប និងផ្តល់រង្វាន់ដោយផ្ទាល់សំរាប់អ្នករស់នៅរាជធានីភ្នំពេញ ​និងបញ្ជូនរង្វាន់តាមរថយន្តសំរាប់ជ័យលាភីនៅតាមបណ្តាលខេត្ត/ក្រុង។ ​
  • ទំនាក់ទំនង៖ សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោក ជុំ ជីនិត តាមរយៈទូរស័ព្ទលេខ 010 722 933 (Smart)077 999 679 (Cellcard) ឬ អ៊ីម៉ែល cchinith@fhi360.org

ខាងក្រោមនេះគឺឈ្មោះអ្នកទទួលជ័យលាភីទាំង០២ រូប សំរាប់ការប្រកួតប្រជែងប្រចាំខែ មិថុនា

ល.រ ឈ្មោះ បណ្តាញ/អង្គការ រាជធានី/ខេត្ត
លោកស្រី តាំង ចាន់គន្ធា សមាជិកបណ្តាញ SmartGirl ភ្នំពេញ
លោក​ ឆន វិចិត្ត សមាជិក PDI+ ភ្នំពេញ

បញ្ឈប់ការរអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នាក្នុងសហគមន៍


បញ្ឈប់ការរអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នាក្នុងគ្រួសារ


ការប្រកួតប្រជែងការសរសេរ និងការនិយាយ

 

 

អង្គការជំនួយ​ផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES បានបើកការប្រកួតប្រជែងការសរសេរ និងការនិយាយ ក្នុងចំណោមក្រុមគោលដៅ រួមមាន៖ ក្រុមបុរសស្រលាញ់បុរស ក្រុមស្រ្តីបំរើសេវាកម្សាន្ត អ្នកប្រើគ្រឿងញៀនដោយចាក់ និងក្រុមប្លែងភេទ និងសមាជិកបណ្តាញរបស់ពួកគេ នៅរាជធានីភ្នំពេញ និងខេត្ត/ក្រុងចំនួន០៥ ដូចជា៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងក្រុងសៀមរាប។ ការប្រកួតប្រជែងនេះធ្វើឡើងរៀងរាល់មួយ(០១)ខែម្តង។

សូមផ្ញើអត្ថបទជាលាយល័ក្ខអក្សរជាភាសាខ្មែរ ឬ អង់គ្លេស ចំនួនពី ៣០០៤០០ ពាក្យ ឬ សម្លេងថត ការឆ្លើយសំណួរដោយផ្ទាល់តាមរយៈទូរស័ព្ទ ឬ វីដេអូថត រយៈពេល០៥នាទី លើប្រធានបទ “តើហេតុអ្វីបានជាអ្នកគិតថា បញ្ហាសិទ្ធិមនុស្សមានសារៈសំខាន់សំរាប់ក្រុមមគោលដៅដែលត្រូវតែដឹង?”។

រង្វាន់ផ្តល់ជូន

ជ័យលាភីចំនួនបី(០៣)រូប​ រួមមាន៖ លេខ១ លេខ២ និងលេខ៣ ត្រូវបានជ្រើសរើសប្រចាំខែនីមួយៗ និងត្រូវផ្តល់រង្វាន់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅ $25។

ការបញ្ជូនអត្ថបទ ឬ សម្លេងថត ឬ វីដេអូថត

សូមផ្ញើអត្ថបទជាលាយល័ក្ខអក្សរ ឬ សម្លេងថត ឬ ការឆ្លើយសំណួរដោយផ្ទាល់តាមរយៈទូរស័ព្ទ ឬ វីដេអូថត ទៅលោក ជុំ ជីនិត តាមរយៈអ៊ីម៉ែល chinithchum168@gmail.com (Google Drive ឬ Dropbox) និងទូរស័ព្ទទំនាក់ទំនងខាងក្រោម ត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៥:០០ល្ងាច

ទំនាក់ទំនងព័ត៌មាន

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 010 722 933 (Smart)077 999 679 (Cellcard) ឬ អ៊ីម៉ែល cchinith@fhi360.org

Login

Lost your password?