តើលោកអ្នកដឹងទេថាកត្តាណាខ្លះដែលនាំអោយកើតជំងឺមហារីក ?

តើលោកអ្នកដឹងទេថាកត្តាណាខ្លះដែលនាំអោយកើតជំងឺមហារីក ?

Concer

សព្វថ្ងៃនេះជំងឺមហារីកមានចំនួន២០០ប្រភេទដែលបង្កដោយចំនុចតូចៗក្នុងខ្លួនរឺក៍កត្តាផ្សេងៗដែលអ្នកមិនចាប់អារម្មណ៏។

១) អាយុ៖ ភាគច្រើនជំងឺនេះ គឺតែងតែកើត ចំពោះមនុស្សមានវ័យ ចំនាស់ពីព្រោះថាមពល របស់គាត់បាន ចុះខ្សោយ និងកោសិកាមានភាពសឹក រេចរឹលជាច្រើន ។ជាពិសេសនៅពេល គាត់មានការគ្រោះថ្នាក់ ដូចជាដួល រអិលជាដើមកោសិកាកាន់តែមានសភាព ធ្ងន់ធ្ងរទៅៗ និងបង្កអោយ មានជំងឺមហារីកចូលក្នុងសារពាង្គកាយយ៉ាងឆាប់រហ័ស ប្រសិនមានគ្រោះថ្នាក់ ចរាចរណ៏កើតឡើង។ ចំពោះមនុស្សមានវ័យចំនាស់ ត្រូវតែមានការថែទាំ និងការពារសុខភាព អោយបានល្អបំផុត។

២) ការកែសម្រស់៖ សព្វថ្ងៃនេះ នារីៗមានការនិយមច្រើន ទៅលើការកែ លើមុខមាត់ដងខ្លួននិង វះកាត់ដើមទ្រូងជាដើម ។ ពួកគេមិនដឹងពីផលវិបាកទៅថ្ងៃក្រោយនោះទេថាតើការវះកាត់ អាចប៉ះពាល់ដល់សុខភាព រឺអត់។ ភាគតិចណាស់ដែល ការវះកាត់សម្រស់ប្រកបដោយសុវត្ថិភាព ។ យ៉ាងណាមិញ ការវះកាត់ជាកត្តាមួយ ដែលនាំអោយមហារីកបានដែរ ពីព្រោះសារធាតុជាច្រើនចូល ទៅក្នុងខ្លួន។

៣)កត្តាបរិស្ថាន ៖ កត្តានេះ ពិតជាសំខាន់ណាស់ ពីព្រោះបើអ្នករស់នៅក្នុងប្រភពពោរពេញ ដោយបរិយាកាសកខ្វក់ សំបូរក្លិនបារី ក្លិនសំរាមផ្សេងៗ លូជាដើមវាអាចបណ្តាលអោយ អ្នកកើតជំងឺមហារីក ផ្លូវដង្ហើមយ៉ាងពិតប្រាកដ។បន្ថែមពីនោះទៅទៀត កំដៅខ្លាំង ពេកក៏បង្កទៅជាមហារីកស្បែកផងដែរ។

៤)ការជក់បារី ៖ បារីជាសារធាតុដែល មិននាំអោយអ្នក ទទួលបានប្រយោជន៏នោះទេមានតែនាំអ្នកឆ្ពោះទៅកាន់ការកើតជំងឺជាច្រើនដែលអ្នកមិនចង់ជួប ។ ដូចអ្នកដឹងស្រាប់ហើយ បារីជាសារធាតុផ្សែង ដែលនាំផ្សែងនោះចូលទៅ ក្នុងសួតអាចទៅជាមហារីកសួតក៏ថាបាន។
កត្តាទាំងអស់នេះជាចំនុចដែលនាំអោយកើតជំងឺមហារីក។ជាការពិតណាស់គ្មានមនុស្សណាមួយ ចង់កើតជំងឺមហារីក នោះទេដូច្នេះអ្នកគួរតែថែសុខភាពអោយបានល្អ និងជៀសវាងពីបញ្ហាខាងលើដើម្បីទទួលបានការរស់នៅបានយួរអង្វែង៕

អត្ថបទនេះដកស្រង់ទាំងស្រុងពីៈ ​www.facebook.com/pages/សុខភាពគ្រួសារខ្មែរ/

​​


ការជំរុះរោមចោល

lstyle_cosmetic_change_1ការផ្លាស់ប្តូរ​ពី​បុរស​ទៅ​ជា​ស្ត្រី​ជាធម្មតា​ត្រូវ​ការបករោម​ជា អចិន្ត្រៃយ៍​ពីមុខ និង​រាងកាយ។ នេះ​ជា​វិធី​ដែល​ប្រើ​រយៈពេល​យូរ និង​មាន​តំលៃ​ថ្លៃ ជា​ធម្មតា​វា​មាន​២​ជំរើស​។

ការធ្វើវិភាគ​ដោយចរន្ត

នេះជាវិធីដែល​អាចយក​ចេញពីមុខ និងរាងកាយ​ជាអចិន្ត្រៃ។ វាជា​ធម្មតាត្រូវបាន​គេគិតថា​ជាវិធីដែលអាច​មាន​សុវត្ថិភាព បើធ្វើដោយ​អ្នក​ដែល​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ។ រោម​ត្រូវបាន​ជំរុះចេញដោយ​ប្រើចរន្តអគ្គិសនី​ដើម្បី សំលាប់​គល់រោម។ ការធ្វើវិភាគ​ដោយ​ចរន្ត​អាច​ចំណាយ​ពេល​វេលា​ពី ១៨-៣៦ ខែសំរាប់​ការយក​រោមចេញ ជាអចិន្ត្រៃយ៍។ វាចាប់​ផ្តើម​ពីចំនុច ដែល​មានការពិបាក​ទ្រាំ រហូត​ដល់​ភាពឈឺចាប់​ដែល​វាមាន​ភាពមិន​អនុគ្រោះដល់ ប្រតិកម្មស្បែក ចំពោះមនុស្ស​មួយចំនួន។  យ៉ាងណា​ក៏ដោយវាមាន​ប្រសិទ្ធិភាពអចិន្ត្រៃយ៍ ហើយ​ត្រូវ​ជាមួយ​គ្រប់ប្រភេទ​រោម និងស្បែក​ទាំងអស់។

ចំនុចគួរកត់ចំណោំ

ការជំរុះរោមចេញ​ពីអង្គជាតិ គឺគួរតែត្រូវបាន​អនុវត្ត ដោយប្រើប្រាស់​ចរន្តអគ្គិសនី សំរាប់​មនុស្សគ្រប់គ្នា​មុនពេលធ្វើការវះកាត់​ប្តូរភេទ ដូច្នេះ​​មិនចាំបាច់​បារម្ភចំពោះ​ការដុះ​ឡើងវិញ​នៅ រោមជុំវិញបរិវេណនោះ បន្ទាប់​ពីត្រូវបាន​ធ្វើការកែសំរួល​ផ្នែកខាងក្នុង​នោះ​។

ការយកចេញដោយប្រើឡាស៊ែរ

នេះគឺ​ជាភាពទាន់សម័យ​បំផុតសំរាប់​វេជ្ជសាស្ត្រ ដែលអាចជំរុះរោមចោល​ត្រង់បរិមាណ​ធំៗនៃស្បែក យ៉ាងឆាប់​រហ័ស ហើយ​វាមិន​សូវ មានការឈឺដូចជា​ប្រើចរន្តអគ្គិសនី​ទេ។ វាមាន​ប្រសិទ្ធភាព​ចំពោះអ្នក​ដែលមាន​ស្បែកស ប៉ុន្តែវាមិនសូវ​មានប្រសិទ្ធិភាព ចំពោះ​រោមពណ៌ស្រាល ដូចរោម​ខ្មៅឡើយ។ វាមាន​តម្លៃថ្លៃ ហើយពន្លឺភ្លើង​ដែលប្រើប្រាស់​អាចមាន ផល​អាក្រក់ ដល់អ្នក​ដែល មានជំងឺ​ប្រកាំង ឬជំងឺស្កន់ វាមានផលប៉ះពាល់​ខ្ពស់ ដល់ស្បែក និងអាចធ្វើអោយ​មានស្លាកស្នាម ប្រើធ្វើដោយ​អ្នកគ្មាន​ជំនាញ​ច្បាស់លាស់។ ផល​ប៉ះ ពាល់​រយៈពេល​យូរ នៅមិនទាន់ដឹង​នៅឡើយ ហើយវា​មិនសូវផ្តល់​ប្រសិទ្ធិភាព​អចិន្ត្រៃនោះ​ទេ​។

ប្រកាំង ឬជំងឺស្កន់ វាមាន​ផលប៉ះពាល់​ខ្ពស់ ដល់ស្បែក និងអាច​ធ្វើអោយ​មានស្លាកស្នាម ប្រើធ្វើដោយ​អ្នកគ្មាន​ជំនាញច្បាស់លាស់។ ផលប៉ះ ពាល់រយៈពេលយូរ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ ហើយ​វាមិនសូវ​ផ្តល់ប្រសិទ្ធិភាព​អចិន្ត្រៃនោះ​ទេ​។


ការវះកាត់ផ្តូរភេទ

lstyle_surgical_reassignmentការផ្លាស់ប្តូររាងកាយដោយការវះកាត់មានលក្ខណៈអចិន្ត្រៃយ៍ មានតំលៃថ្លៃ និងពេលខ្លះគឺវាលក្ខណៈឈឺចាប់ខ្លាំង។ នេះគឺជាមូលហេតុដែល ពេទ្យធ្វើការវះកាត់ជាទូទៅ គឺចាប់ក្នុងរយៈពេល១២ខែ បន្ទាប់ពី់ការព្យាបាលអរម៉ូន មានលក្ខណៈពេញបរិបូរណ៍។ នេះគឺទុកពេល អោយអ្នកសំរាប់គិតថា ការសំរេចចិត្តផ្លាស់ប្តូររបស់អ្នកគឺត្រឹមត្រូវប្រាកដ។

ការសំរេចចិត្តធ្វើការវះកាត់ផ្លាស់ប្តូរភេទ ពីបុរសទៅស្ត្រីគឺជាទូទៅជាប់ទាក់ទងនឹងការកាត់ពងស្វាសចេញ ហើយប្រើប្រាស់ផ្នែកខ្លះនៃស្បែកពងស្វាសដើម្បីរៀបជារាងដូចយោនី។ ចំណែកប្រដាប់ភេទត្រូវបានដាក់បញ្ច្រាស់ ហើយជាលិកាខ្លះត្រូវបានប្រើប្រាស់សំរាប់បង្កើតនៅឆ្តេញ។ សសៃវិញ្ញាណនៃប្រដាប់ភេទបុរស មិនត្រូវបានប៉ះពាល់ ដូច្នេះចំនុចទីបំផុតនៃតម្រេក ជាទូទៅអាចរក្សានៅដដែល។ ការធ្វើការវះកាត់ផ្សេងទៀត ក៏អាចធ្វើបានដែរ រួមបញ្ចូលទាំងការធ្វើដើមទ្រូងកា

ចំនុចព័ត៌មានសំខាន់ៗសំរាប់កាត់បន្ថយគ្រោះថ្នាក់

វាជាចំនុចសំខាន់ណាស់ ចំពោះមនុស្សគ្រប់គ្នាដែលមានគំរោងធ្វើការវះកាត់នេះ

គិតអោយបានច្បាស់លាស់ និងមានពេលគ្រប់គ្រាន់សំរាប់ពិចារណាថា អ្វីទៅដែលជាប់ទាក់ទង និងស្វែងរកព័ត៌មានអោយបានច្បាស់លាស់អំពីអ្នកដែលមានវិជ្ជាជីវៈ ត្រឹមត្រូវសំរាប់ផ្នែកនេះ។ អ្នកខ្លះដែលអះអាងថាខ្លួនអាចធ្វើការវះកាត់ និងព្យាបាលអរម៉ូនបាន គួរផ្តល់ពេលគ្រប់គ្រាន់ដើម្បី ជួយអ្នកស្វែងរកជំរើស និងអារម្មណ៍ហើយមិនគួរបង្ខំអោយអ្នកធ្វើការវះកាត់ទាំងអ្នកមិនទាន់ គិតគូរដិតដល់នោឡើយ។
ជ្រើសរើសយកវេជ្ជបណ្ឌិតដោយប្រុងប្រយ័ត្ន សួររកឯកសារចំលងនៃលិខិតបញ្ជាក់ពីវិជ្ជាជីវៈ (រុញរានឹងរកមើល ការអនុញ្ញាត្តិច្បាប់ប្រសិនបើអ្នកមិនប្រាកដក្នុងចិត្ត)។ សួររកនូវសេចក្តីបញ្ជាក់ពីអ្នកជំងឺមុនៗ បើអាចធ្វើបាន។
ត្រូវប្រយ័ត្នប្រយែង ហើយមិនត្រូវធ្វើការជាមួយនឹងវេជ្ជបណ្ឌិតដែលគ្មានការជឿជាក់ ១០០ភាគរយទេ។ មានក្រុមគាំទ្រតាមប្រព័ន្ធអ៊ីធឺណិតច្រើនណាស់សំរាប់អ្នកដែលពិចារណា ចង់ធ្វើការវះកាត់បែបនេះ ដូច្នេះហេតុអ្វីអ្នកមិនចូលរួមដើម្បី សួររកដំបូន្មានពីអ្នកដែលធ្លាប់វះកាត់បានជោគជ័យ? ពួកគេប្រហែលជាអាចមានដំបូន្មានល្អសំរាប់ជាគំរូដល់អ្នក! ស្វិតិ XXXXXXXXXXXXXXXXXXX for further information.


ការផ្លាស់ប្តូរអរមន

lstyle_hormone_reassignmentអរម៉ូនអាចប្រើប្រាស់សំរាប់ការផ្លាស់ប្តូរ អត្តចរិកភេទរបស់ភេទផ្សេងមួយទៀតបាន។
ជាអកុសល វាប្រហែលជាមិនអាចទៅរួចនោះទេ ចំពោះការផ្លាស់ប្តូរគ្រប់រាងកាយអោយមានចរិកលក្ខណៈគ្រប់គ្រាន់ដូចដែលមាន ភេទធម្មជាតិ។ ឧទាហរណ៍ វាមិនអាចទៅរួចនោះទេ ចំពោះការបន្ថយទំងន់ និងទំហំនៃដៃ និងជើងបុរស អោយដូចជាស្ត្រីបេះបិទនោះទេ។ចំពោះការផ្លាស់ប្តូរពីបុរសទៅស្ត្រីចំនុចចាប់ផ្តើមដំបូងគឺ កាត់បន្ថយនូវការដុះរោមនៅនឹងមុខ និងនៅលើរាងកាយ និងការបង្កើត ដើមទ្រូង។  សំរាប់ស្ត្រីទៅបុរសគឺបំណងបញ្ឈប់ដំណើរការនៃការមករដូវ បង្កើតអោយមានការដុះរោម និងការបង្កើតអោយមានសាច់ដុំ សណ្ឋានលើរាងកាយ និងធ្វើអោយមានសំលេងជ្រៅ។

ចំនុចសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ៈ

ការប្រើប្រាស់អរម៉ូនសំរាប់ការប្តូរភេទ គួរតែត្រូវធ្វើដោយអ្នកដែលមានវិជ្ជាជីវៈត្រឹមត្រូវព្រោះវាអាចមានផលប៉ះពាល់ និងគ្រោះថ្នាក់ខ្លះក្នុងកំឡុងពេលប្រតិបត្តិការ។

កែភេទមួយចំនួនបានចាក់បញ្ចូលនូវស៊ីលីកូន ( សិលិចៀនេ)ដើម្បីទទួលបាន“រាងឆាប់រហ័ស”។ ស៊ីលីកូនដែលបញ្ចូលទៅក្នុងរាងកាយ  ដោយអ្នកគ្មានវិជ្ជាជីវៈត្រឹមត្រូវ

អាចបណ្តល្កាអោយខូចទ្រង់ទ្រាយក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយ។ ជាធម្មតាអាចបង្កប់នូវមេរោគ និងចូលតាមម្ជុលរួមគ្នា។ នេះជាប្រភពនៃការចម្លងរោគថ្លើម។ ដូច្នេះមិនត្រូវធ្វើ “ដោយប្រញាប់ប្រញាល់” ក្នុងការផ្លាស់ប្តូររាងកាយថ្មីទេ អ្នកអាចនឹងមានការស្តាយក្រោយនៅថ្ងៃក្រោយ និងទទួលរងនូវបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ។

www.susans. org or www.livindoll.org.uk


ការថែទាំសុខភាពទូទៅ

lstyle_general_health_care_1អ្នកផ្លាស់ប្តូរភេទមួយចំនួនបានលាក់អាថ៌កំបាំង នៅ ចំនុច លំអិតអំពីបញ្ហាសុខភាពរបស់ខ្លួន ដូចជា ការ ព្យាបាលប្តូរភេទរបស់ពួកគេ ពីគ្រូពេទ្យរបស់ពួកគេ។ នេះគឺជាចំនុចសំខាន់ជាទីបំផុត ដែលគ្រូ ពេទ្យ របស់ អ្នក ទទួលបាននូវ របាយការណ៍សុខភាពរបស់អ្នក។ ដូច្នេះពួកគេអាចព្យាបាលអ្នកដោយមានប្រសិទ្ធភាព។ សូមកុំមានការខ្មាស់អៀនក្នុង្នការ ប្រាប់ពួក គេនៅ ព័ត៌មាន ព្រោះ វាគ្មានអ្វីខុសប្លែក សំរាប់ គ្រូពេទ្យ ល្អ នោះទេ។
មានមូលហេតុ ជាច្រើនដូចជាការ បាត់បង់ក្រុមគ្រួសារ និង មិត្តភក្តិ ការងារ មម៉ាញឹកច្រើន និង គ្រោះថ្នាក់ នៃភាព ឥត ការងារធ្វើ ជាពិសេស អ្នកដែល បាន ធ្វើការ ផ្លាស់ប្តូរ មានការ ក្រៀមក្រំចិត្ត និងសេចក្តីបារម្ភជាខ្លាំងង។ អ្នក ផ្លាស់ប្តូរ ភេទមួយចំនួនមានការមិនសប្បាយ ចិត្តដែល ពួក គេមិនចង់រស់នៅតទៅទៀត និងការប្រព្រឹត្ត ក្នុងការ ធ្វើ អត្តឃាត។ បើសិនជាអ្នកមានអារម្មណ៍មិនល្អ សូមកុំ នៅ តែម្នាក់ឯង សូមចូលរួមជាមួយ ត្សំយលេ ជួបគ្នា តាម បន្ទប់ សន្ទនានៅវ៉ិបសាយនេះ ហើយសួររកការគាំទ្រ និង ការផ្តល់យោបល់ ឬច្រកផ្លូវសំរាប់សេវាគាំទ្រ និង ការ ទំនាក់ទំនង រួមចំណែកជាមួយវ៉ិបសាយនេះ មនុស្ស ផ្សេង ទៀតបានឆ្លងកាត់នៅបទពិសោធន៍ និងអាចជូន បាន នៅ ការ គាំទ្រ ជំនួយ និងដំបូន្មានផ្សេងៗ។
ក្នុងនាមជាអ្នកប្តូរភេទម្នក្កា់ អ្នកប្រហែលជាត្រូវ បាន បដិសេធដោយគ្រួសាររបស់អ្នក ហើយ នឹងគ្មាន កន្លែង រស់នៅ។ អ្នកប្រហែលជា ត្រូវបង្ខំចិត្ត ធ្វើការ រកស៊ី ផ្លូវ ភេទ សំរាប់ការរស់នៅ។ នេះជា ហេតុផល ដែល ប្រឈម មុខនឹងជំងឺកាមរោគ និងមេរោគអេដស៍។ ការ រួមភេទ ដោយសុវត្ថិភិពា គឺជាសកម្មភាពសំខាន់ ហើយ អាច ធ្វើបានសំរាប់ទំនាក់ទំនង អ្នកផ្លាស ប្តូ់រភេទ ដូចជា ភេទធម្មតាដែរ។ វ៉ិបសាយ នេះ បញ្ចូលនូវ ព័ត៌មាន ជាច្រើន អំពីការរួមភេទដោយសុវត្ថិភាព ដូច្នេះ ត្រូវ ប្រាកដថា អ្នកបានទទួលបានព័ត៌មានត្រឹមត្រូវ និងមានការទទួលខុសត្រូវ។​ ការទទួលទាន សុរាជារឿងធម្មតា សំរាប់អ្នកផ្លាស់ប្តូរភេទ ដែល ធ្លាប់ ត្រូវបានបដិសេធដោយគ្រួសារ និងសង្គម ហើយការ ក្រៀម ក្រំចិត្ត ក៏ជាគ្រឿងបន្ទាប់បន្សំនៃការបដិសេធបែបនេះដែរ។
សុរាបូកបញ្ចូល ទាំងការរួមភេទ អរម៉ូនមានភាពកើនឡើង អាច ប៉ះពាល់ដល់ថ្លើម។ ការជក់បារីជារឿងធម្មតា សំរាប់ អ្នកដែល បាន ផ្លាស់ប្តូរភេទដែរ ហើយ នេះជាដើម ហេតុនៃ ការកើនឡើង នូវគ្រោះថ្នាក់ចំពោះ ការគាំងបេះដូង និងដាច់សសៃឈាម នៅ ពេល ដែលថ្នាំជក់ និងអរម៉ូនប្រើការជាមួយគ្នា ដូច្នេះ វាជាការ សំខាន់ក្នុងការឈប់ជាបន្ទាន់។

 

Login

Lost your password?