ការប្រកាសលទ្ធផល ជ័យលាភីការប្រកួតប្រជែងការសរសេរ និងការនិយាយ

អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES សូមប្រកាសលទ្ធផល និងអមអរសាទរជ័យលាភីចំនួន ០៦រូប ដែលបានឈ្នះការប្រកួតប្រជែងការសរសេរ និងការនិយាយ នៅខែមីនា ឆ្នាំ២០១៧។ ជ័យលាភីលំដាប់ទី១ ចំនួន០៣រូប៖ លេខ១ មកពីខេត្តបន្ទាយមានជ័យ លេខ២ មកពីរាជធានីភ្នំពេញ និងលេខ៣ មកពីខេត្តបាត់ដំបង។ ជ័យលាភីលំដាប់លេខទី២ ចំនួន០៣រូប 0២រូប មកពីខេត្តសៀមរាប និង0១រូប មកពីរាជធានីភ្នំពេញ។

  • ប្រធានបទ៖ “តើអ្វីខ្លះជាបញ្ហាប្រឈមធំជាងគេនៅក្នុងសហគមន៍របស់អ្នក និងត្រូវដោះស្រាយយ៉ាងដូចមេ្តច?”
  • ការបរិច្ឆេទ៖ ថ្ងៃទី៣១ ខែមីនា ដល់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧
  • ការផ្តល់រង្វាន់៖ បុគ្គលិកគម្រោង LINKAGES នឹងធ្វើការទំនាក់ទំនងជាមួយជ័យលាភីទាំង 0៦រូប និងផ្តល់រង្វាន់សំរាប់អ្នកនៅរាជធានីភ្នំពេញ ព្រមទាំងបញ្ជូនរង្វាន់តាមរថយន្តក្រុងសំរាប់ជ័យលាភីនៅតាមបណ្តាលខេត្ត/ក្រុងនីមួយៗ។
  • ទំនាក់ទំនង៖ សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោក ជុំ ជីនិត តាមរយៈទូរស័ព្ទលេខ 010 722 933 (Smart)077 999 679 (Cellcard) ឬ អ៊ីម៉ែល cchinith@fhi360.org

ខាងក្រោមនេះគឺឈ្មោះអ្នកទទួលជ័យលាភីទាំង០៦រូប សំរាប់ការប្រកួតប្រជែងប្រចាំខែមីនា%

ល.រ ឈ្មោះ បណ្តាញ/អង្គការ រាជធានី/ខេត្ត
ជ័យលាភីលំដាប់ទី១
1 លោកស្រី  អ៊ុន វណ្ណី អភិវឌ្ឍន៍គ្រួសារក្រីក្រ បន្ទាយមានជ័យ
2 លោកស្រី អ៊ុក សុម៉ាល័យ ប្រធានបណ្តាញ SmartGirl ភ្នំពេញ
3 លោកស្រី វន ណាវី ជនបង្គោល SmartGirl បាត់ដំបង
ជ័យលាភីលំដាប់ទី២
4 លោក ម៉ាន សាវី ជនបង្គោល CNPUD សៀមរាប
5 លោកស្រី ប្រន ស្រីរ័ត្ន សមាជិកបណ្តាញ SmartGirl សៀមរាប
6 លោកស្រី តាំង ចាន់គន្ធា សមាជិកបណ្តាញ SmartGirl ភ្នំពេញ

ការប្រកួតប្រជែងការសរសេរ និងការនិយាយ

អង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES បានបើកការប្រកួតប្រជែងការសរសេរ និងការនិយាយ ក្នុងចំណោមក្រុមគោលដៅ សមាជិកបណ្តាញ និងប្រធាន   បណ្តាញ ដែលធ្វើការជាមួយក្រុមបុរសស្រលាញ់បុរស ក្រុមស្រ្តីបំរើសេវាកម្សាន្ត អ្នកប្រើគ្រឿងញៀនដោយចាក់ និងក្រុមប្លែងភេទ នៅរាជធានីភ្នំពេញ និងខេត្ត/ក្រុងចំនួន០៥ រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងក្រុងសៀមរាប។ ការប្រកួតប្រជែងនេះធ្វើឡើងរៀងរាល់មួយ(០១)ខែម្តង។

សូមផ្ញើអត្ថបទជាលាយល័ក្ខអក្សរជាភាសាខ្មែរ ឬ ភាសាអង់គ្លេស ចំនួនពី ៣០០-៤០០ ពាក្យ ឬ សម្លេងថត ឬ វីដេអូថត  ឬ  ការឆ្លើយសំណួរដោយផ្ទាល់ម៉ាត់តាមរយៈទូរស័ព្ទរយៈពេល០៥នាទី  លើប្រធានបទ “ការរើសអើង    និងការមាក់ងាយចំពោះក្រុមប្រជាជនគោលដៅកើតមានស្ទើរគ្រប់ទីកន្លែងនៅ      កម្ពុជា។ ចូរអ្នករៀបរាប់អំពីបទពិសោធន៍ពាក់ព័ន្ធនិងបញ្ហានេះ និងពន្យល់ថាតើអ្នកអាចចូលរួមដោះស្រាយយ៉ាងដូចមេ្តច?”។

រង្វាន់ផ្តល់ជូន

ជ័យលាភីចំនួនបី(០៣)រូប រួមមាន លេខ១ លេខ២ និងលេខ៣ ត្រូវបានជ្រើសរើសប្រចាំខែនីមួយៗ និងត្រូវផ្តល់រង្វាន់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅ $25។

 ការបញ្ជូនអត្ថបទ ឬ សម្លេងថត ឬ វីដេអូថត

សូមផ្ញើអត្ថបទជាលាយល័ក្ខអក្សរ ឬ សម្លេងថត ឬ ការឆ្លើយសំណួរដោយផ្ទាល់តាមរយៈទូរស័ព្ទ ឬ វីដេអូថត ទៅលោក ជុំ ជីនិត តាមរយៈអ៊ីម៉ែល chinithchum168@gmail.com (Google Drive ឬ Dropbox) និងទូរស័ព្ទទំនាក់ទំនងខាងក្រោម ត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ០៥:០០ល្ងាច

ទំនាក់ទំនងព័ត៌មាន

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 010 722 933 (Smart)077 999 679 (Cellcard) ឬ អ៊ីម៉ែល cchinith@fhi360.org


ការប្រកួតប្រជែងការសរសេរ និងការនិយាយ

អង្គការជំនួយ​ផ្នែកច្បាប់ នៃកម្ពុជា ដោយរួមសហការជាមួយអង្គការ FHI 360 / គម្រោង LINKAGES បានបើកការប្រកួតប្រជែងការសរសេរ និងការនិយាយ ក្នុងចំណោមក្រុមគោលដៅ សមាជិកបណ្តាញ​ និងប្រធាន   បណ្តាញ ដែលធ្វើការជាមួយក្រុមបុរសស្រលាញ់បុរស ក្រុមស្រ្តីបំរើសេវាកម្សាន្ត អ្នកប្រើគ្រឿងញៀនដោយចាក់ និងក្រុមប្លែងភេទ នៅរាជធានីភ្នំពេញ និងខេត្ត/ក្រុងចំនួន០៥ រួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងក្រុងសៀមរាប។ ការប្រកួតប្រជែងនេះធ្វើឡើងរៀងរាល់មួយ(០១)ខែម្តង។

សូមផ្ញើអត្ថបទជាលាយល័ក្ខអក្សរជាភាសាខ្មែរ ឬ ភាសាអង់គ្លេស ចំនួនពី ៣០០-៤០០ ពាក្យ ឬ សម្លេងថត ឬ វីដេអូថត ឬ ការឆ្លើយសំណួរដោយផ្ទាល់ម៉ាត់តាមរយៈទូរស័ព្ទរយៈពេល០៥នាទី លើប្រធានបទ “តើអ្វីខ្លះជាបញ្ហាប្រឈមធំជាងគេនៅក្នុងសហគមន៍របស់អ្នក និងត្រូវដោះស្រាយយ៉ាងដូចមេ្តច?”។

រង្វាន់ផ្តល់ជូន

ជ័យលាភីចំនួនបី(០៣)រូប​ រួមមាន លេខ១ លេខ២ និងលេខ៣ ត្រូវបានជ្រើសរើសប្រចាំខែនីមួយៗ និងត្រូវផ្តល់រង្វាន់ជារបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ទៅ $25។

ការបញ្ជូនអត្ថបទ ឬ សម្លេងថត ឬ វីដេអូថត

សូមផ្ញើអត្ថបទជាលាយល័ក្ខអក្សរ ឬ សម្លេងថត ឬ ការឆ្លើយសំណួរដោយផ្ទាល់តាមរយៈទូរស័ព្ទ ឬ វីដេអូថត ទៅលោក ជុំ ជីនិត តាមរយៈអ៊ីម៉ែល chinithchum168@gmail.com (Google Drive ឬ Dropbox) និងទូរស័ព្ទទំនាក់ទំនងខាងក្រោម ត្រឹមថ្ងៃទី0 ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ០៥:០០ល្ងាច

ទំនាក់ទំនងព័ត៌មាន

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 010 722 933 (Smart)077 999 679 (Cellcard) ឬ អ៊ីម៉ែល cchinith@fhi360.org


បញ្ឈប់ការរអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នាក្នុងសហគមន៍


បញ្ឈប់ការរអើងចំពោះអ្នកស្រលាញ់ភេទដូចគ្នាក្នុងគ្រួសារ

Login

Lost your password?